Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KSI0123
KSI0123
ឈ្មោះ :
សយ ប៊ន
Last Name :
Soy
First Name :
Born
Status :
ស្ថានភាព :
Alive
នៅរស់
Gender :
ភេទ :
m
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[Present aged: 59]
«បច្ចុប្បន្ន អាយុ ៥៩ ឆ្នាំ»
Home Village :
ភូមិកំណើត/ទីលំនៅ :
050613?? Kampong Speu, Phnom Sruoch, Treng Trayoen
០៥០៦១៣?? ខេត្ដកំពង់ស្ពឺ ស្រុកភ្នំស្រួច ឃុំត្រែងត្រ
Joining / Organization ការចូលរួម និង អង្គការ
ចូល KR :
១៩៧៣០៣??
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
អង្គភាព DK 75-79 :
អង្គភាពយោធាកងពល១៦៤ កំពង់សោម។
តំបន់ DK 75-79 :
កំពង់សោម។
Roles / Relations តួនាទី និង ទំនាក់ទំនង
តួនាទី KR (1975-79) :
យោធា
ថ្នាក់លើ :
មាស មុត។
Associates :
អ្នកពាក់ព័ន្ធ :
Phen Rem was a chief of Battalion 41. Moeun was a chief of battalion 42 in Navy. San and Din were ch
ផែន រ៉ែម ជាប្រធានវរសេនាតូច៤១, មឿន ជា ប្រធានវរ សេនាតូចខាងជើងទឹក៤២, សាន និង ឌីន ជាប្រធាន វរសេនាតូចខាងជ
Current Information
Current Occupation :
No
Current Attribute :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KSI0123 20070529, Veal Thum village, Treng Trayoeng sub-district, Phnom Sruoch district, Kampong Speu province. Interviewed by Long Dany. Notes: Interviewed with Soy Born, 59, Non Biography. He now lives with his wife, Say Phal and 3 children, 2 sons and 1 daugther.
ខេស៊ីអាយ០១២៣ ២០០៧០៥២៩, ភូមិវាលធំ ឃុំត្រែង ត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ សម្ភាសដោយ ឡុង ដានី។ កំណត់សម្គាល់ៈ ជួបសម្ភាសជាមួយ សយ ប៊ន អាយុ៥៩ឆ្នាំ ក្រៅប្រវត្តិរូប។
សេចក្ដីសង្ខេប :
សយ ប៊ន ភេទប្រុស អាយុ៥៩ឆ្នាំ ក្រៅប្រវត្ដិរូប។ ប៊ន មាន ប្រពន្ធឈ្មោះ ផល មានកូនចំនួន៣នាក់ស្រី១ ប្រុស២ សព្វថៃ ្ងប្រកបរបរធ្វើស្រែចម្ការ រស់នៅភូមិវាលធំ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ។ ប៊ន មានឪពុកឈ្មោះ សយ ហួន ម្ដាយឈ្មោះ ប៊ិន គូ មានបងប្អូន៧នាក់ ប្រុស៣ស្រី៤ មានស្រុកកំណើតនៅភូមិ អង្គុញ ឃុំកំពែង ស្រុកគីរីវង្ស ខេត្ដតាកែវ។ ប៊ន ធ្លាប់រៀនបានត្រឹមថ្នាក់ទី៦ឪចាស់ឱ ឈប់រៀននៅឆ្នាំ១៩ ៦៦ ដោយសារសាលារៀន នៅដល់ស្រុកគីរីវង្ស ឆ្ងាយមិនងាយធ្វើដំណើរ។ ពេលឈប់រៀនមកជួយធ្វើស្រែ ចម្ការឪពុកម្ដាយ។ នៅឆ្នាំ១៩៧០ កើតមានរដ្ឋប្រហារទម្លាក់សមេ្ដចសីហនុ ប្រទេសជាតិធ្លាក់ចូលទៅក្នុង សង្គ្រាមមានយន្ដហោះទម្លាក់ គ្រាប់បែកនិងសមរភូមិខាងក្រោមវាយជាមួយទាហានលន់ នល់។ នៅឆ្នាំ១៩៧១ ប៊ន បានស្ម័គ្រចូលបម្រើចលនាខែ្មរក្រហម តាមការប្រកាសរបស់សមេ្ដចសីហនុ ឱ្យកូនចៅចូលពៃ្រម៉ាគីដើម្បី រំដោះជាតិ។ ប៊ន មុនដំបូងចូលធ្វើជាកងជាយោធាស្រុកគិរីវង្ស។ នៅឆ្នាំ១៩៧៣ អង្គការបានបញ្ជូនឱ្យទៅធ្វើ ជាយោធាតំបន់១៣ ភូមិភាគនិរតី ហើយបានឡើងជាអនុប្រធានវរសេនាតូច។ នៅឆ្នាំ១៩៧៥ ប៊ន បានឡើង សមរភូមិវាយចូលទីក្រុងតាម ផ្លូវជាតិលេខ៤។ នៅថៃ្ងទី១៧មេសា ឆ្នាំ១៩៧៥ កម្លាំងខែ្មរ ក្រហមបានវាយ ចូលទីក្រុងភ្នំពេញ។ នៅភ្នំពេញបានមួយ រយៈពេលខ្លី អង្គការបានជ្រើសរើសយោធាមួយចំនួនឱ្យទៅការងារ ព្រំដែនសមុទ្រជាប់ព្រំដែនវៀតណាមនិងព្រំដែនថៃ មានកប៉ាល់ ចម្បាំងមួយចំនួនសល់ពីទាហានលន់ នល់ ដើម្បី ជិះល្បាតការ ពារកោះមួយចំនួន ដូចជាកោះប៉ូលូវៃ កោះឫស្សី កោះក្រចកសេះ កោះពស់និងកោះមួយចំនួន ទៀតដែលជារបស់ខែ្មរ។ ប៊ន នៅក្នុងកងពល១៦៤ ប្រធានកងពលឈ្មោះ មាស មុត អនុកងពលឈ្មោះ ឌឹម និងក្រោយមកទៀតចាប់ឈ្មោះ ឌឹម បាត់ទៅមានប្រធានអនុប្រធានជាច្រើនផេ្សងទៀតមកគ្រប់គ្រង។ នៅឆ្នាំ១៩៧៦៧៧ មានជនជាតិចិនមកបង្រៀនក្បួនយោធានិង បង្រៀនបើកបរកប៉ាល់ទឹកនិងបានផ្ដល់ជំនួយ ជាអាវុធមួយ ចំនួនធំទៀត។ ប៊ន បានឡើងធ្វើជាប្រធានអនុសេនាតូច ឈ្មោះ យ៉ាន ជាប្រធានអនុសេនាធំ លេខ២២ ដើរល្បាតតាមកោះ មានចាប់ទូកយួនឆ្លងដែនខ្លះនិងចាប់បានទូកនេសាទថបៃានមួយចំនួនបញ្ជូនយក មកឱ្យខាងកងពល។ នៅឆ្នាំ១៩៧៩ រត់ចូលពៃ្រទៅដល់ព្រំដែនថៃ និងបានរស់នៅក្នុងជំរំ ក្រោយមក ទៀតបាន ចូលមកនៅក្នុងទឹកដីខែ្មរវិញ ធ្វើជាយោធាខែ្មរក្រហម បន្ដទៀតវាយជាមួយរដ្ឋាភិបាលខាងលោកហេង សំរិន ជាច្រើន ឆ្នាំបន្ដទៀត ហើយបានទៅរស់នៅ១០០៣ ខាងអន្លង់វែង រហូតដល់មានសមាហរណ៍កម្មបានចុះមករក ដីស្រែចម្ការនៅ ខាងខេត្ដកំពង់ស្ពឺវិញ។
Activity Witnessed :
សកម្មភាពដែលបានឃើញ :
May be in June to July 1978, he saw that it had arrested 3 to 5 foreigners to take to the division h
នៅប្រហែលជាខែ៦ទៅខែ៧ ឆ្នាំ១៩៧៨ គាត់បានឃើញថា មានការចាប់ជនបរទេសប្រហែលជា៣ទៅ៥នាក់ យកទៅដាក់នៅ កនែ្លងកងពល។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា