PROMOTING ACCOUNTABILITY
Long Tuok
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
OMI0004
OMI0004
|
|
ឈ្មោះ :
|
ឡុង ទួក
|
|
Last Name :
|
Long
|
|
First Name :
|
Tuok
|
|
Status :
ស្ថានភាព :
|
Alive
នៅរស់
|
|
Gender :
ភេទ :
|
m
ប្រុស
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
«Present aged 38»
«បច្ចុប្បន្នអាយុ៣៨ឆ្នាំ»
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
Kampong Cham province, Stung Trang district, Or Ml
ខេត្ដកំពង់ចាម ស្រុកស្ទឹងត្រង់ ឃុំអូរម្លូ ភូមិអូរតា
|
| ការចូលរួម និង អង្គការ | |
|
អង្គភាព DK 75-79 :
|
អង្គភាពកុមារ ស្រុកស្ទឹងត្រង់ ខេត្ដកំពង់ចាម។
|
|
តំបន់ DK 75-79 :
|
ភូមិភាគឧត្ដរ«៣០៣» ស្ទឹងត្រង់។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
តួនាទី KR (1975-79) :
|
កុមារ
|
|
Associates :
អ្នកពាក់ព័ន្ធ :
|
Saing worked with his father.
សាំង ជាអ្នកធ្វើការជាមួយឪពុកគាត់។
|
| Current Information | |
|
Current Occupation :
|
No
|
|
Current Attribute :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
OMI0004 20080618, Tuol Svay village, Trapeang Tav sub-district, Anlong Veng district, Oddar Meanchey province. Interviewed by Hin Sotheany. Notes: Interviewed with Long Tuok, 38, None biography owner.
អូអឹមអាយ០០០៤ ២០០៨០៦១៨, ភូមិទួលស្វាយ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ សម្ភាសដោយៈ ហ៊ិន សុធានី។ កំណត់សម្គាល់ៈ សម្ភាសជា មួយ ឈ្មោះ ឡុង ទួក អាយុ៣៨ឆ្នាំ, ក្រៅម្ចាស់ប្រវត្តិរូប។
|
|
សេចក្ដីសង្ខេប :
|
ឡុក ទួក ភេទប្រុស អាយុ៣៨ឆ្នាំ ក្រៅប្រវត្ដិរូប។ ទួក មានប្រពន្ធឈ្មោះ ជីម មានកូនចំនួន៥នាក់ប្រុស៣ ស្រី២ សព្វថៃ្ងប្រកបមុខរបរធ្វើស្រែចម្ការ រស់នៅភូមិទួលស្វាយ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្ដឧត្ដរមាន ជ័យ។ ទួក មានឪពុកឈ្មោះ សេក ជីន ម្ដាយឈ្មោះ ឡុង សន មានស្រុកកំណើតនៅភូមិអូរតាសេក ឃុំអូរ ម្លូ ស្រុកស្ទឹងត្រង់ខេត្ដកំពង់ចាម។ ទួក មិនបានរៀនសូត្រនៅ ព្រោះកាលសម័យសង្គ្រាមពីឆ្នាំ១៩៧០ដល់ឆ្នាំ ១៩៧៥ ទួក ទើបមានអាយុ៤ឆ្នាំប៉ុណេ្ណាះ។ នៅពេលរបបខែ្មរក្រហមឡើង កាន់អំណាច នៅឆ្នាំ១៩៧៥ ទួក បានឃើញប្រជាជនថ្មីមក រស់នៅក្នុងស្រុកភូមិជាមួយដែរ ហើយអង្គការចាត់តាំងឱ្យចុះ ធ្វើស្រែចម្ការនិងហូបបាយ តាមសហករណ៍ដូចជាប្រជាជន មូលដ្ឋានដែរ។ នៅក្នុងសម័យខែ្មរក្រហម មានប្រជាជន មួយចំនួនអង្គការចាប់ខ្លួន យកទៅបាត់និងយកទៅដាក់មន្ទីរ សន្ដិសុខហើយធ្វើទារុណកម្ម។ នៅឆ្នាំ១៩៧៧ ទួក មានឪពុកឈ្មោះ ជីន អង្គ ការចាប់យកទៅដាក់នៅមន្ទីរសន្ដិសុខ ហើយធ្វើទារុណកម្មអស់រយៈពេល៦ខែបានដោះលែងឱ្យមកវិញ ម្ដាយ ទួក មិនហ៊ានចេះមុខទៅតវ៉ាទេ ព្រោះខ្លាចស្លាប់ទាំងអស់គ្នា។ ទួក កាលនោះមានអាយុប្រហែលជា៥ឆ្នាំ អង្គការឱ្យ ធ្វើការងារនៅក្នុងមណ្គលកុមារ រសនៅបែកពីឪពុកម្ដាយ។ នៅឆ្នាំ១៩៧៩ ពេលកងទ័ពវៀតណាមវាយចូល មកដល់ ទួក មិនបានរត់ទៅរកឪពុកម្ដាយទេ រត់ទៅជាមួយនារីកងចល័ត ហើយឡើងជិះឡានរហូតដល់ខេត្ដសៀម រាប ពេលឡានអស់សាំង បាននាំគ្នាដើរចូលពៃ្រទំរាំបានទៅដល់ជាយដែនថលៃំបាកវេទនាណាស់។ ទួក បានទៅ ដល់ភ្នំឆ័ត្ររស់នៅបានបីបួនឆ្នាំអាយុបាន ជាង១០ឆ្នាំ កងចូលបម្រើចលនាចលនាខែ្មរក្រហមនៅក្នុងកងពល ៥១៩ ប្រធានកងពលឈ្មោះ ឌុល សារឿន។ ទួក បានឡើង សមរភូមិវាយជាមួយកងទ័ពរដ្ឋាភិបាលលោក ហេង សំរិន និងប្រឆាំងដាច់ខាតជាមួយកងទ័ពវៀតណាម។ នៅឆ្នាំ១៩៨៩ បានចូលមកតស៊ូជាមួយក្រុមតា ម៉ុក នៅខាងស្រុកអន្លង់វែង។ នៅពេលប្រជុំតាម៉ុក តែងឱ្យកងទ័ពទាំងអស់ខំតស៊ូប្រឆំាង និងយួនឈ្លានពាន ឪតាម៉ុកពួកឯងបើមិនខំតស៊ូទេមិនមែន ប្រទេសខែ្មរទេ គឺប្រទេសយួនហើយនៅថៃ្ងអនាគត អញរត់ចោលក្បាល ពួកឯងហើយឱ។ នៅឆ្នាំ១៩៩២ អង្គការសហប្រជាជាតិចុះមករៀបចំការបោះឆ្នោត តែក្រុមចលនាខែ្មរ ក្រហមមិនបានចូលរួមបោះឆ្នោតទេ ក្រោយបោះឆ្នោតសង្គ្រាមរវាងខែ្មរនិងខែ្មរនៅតែកើតមានដដែលប្រជាជន រស់នៅក្នុងភាពភ័យខ្លាចមិនសូវមានពេលវេលា គ្រប់គ្រាន់ដើម្បីរកស៊ីទេ។ នៅឆ្នាំ១៩៩៨៩៩ ទើបក្រុម ចលនាខែ្មរក្រហមព្រមធ្វើសមាហរណ៍កម្មជាមួយរដ្ឋាភិបាលទើបប្រទេសជាតិមានសន្ដិភាព។
|
|
Activity Witnessed :
សកម្មភាពដែលបានឃើញ :
|
He knew that his father was arrested to torture because of his relative Yuon.
គាត់បានដឹងពីការចាប់ឪពុកគាត់ យកទៅធ្វើទារុណកម្ម ពីព្រោះតែគាត់ជាប់ខ្សែយួន។
|
|
Copyright :
|
© DC-Cam |
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា |
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”