PROMOTING ACCOUNTABILITY
Cheav Rann
| Personal Info | |||||
| ID: | OMI0009 | ||||
|
Name
ឈ្មោះ
|
Cheav Rann
ជាវ រ៉ាន់
|
||||
|
Gender
|
f
|
||||
|
ភេទ
|
ស្រី
|
||||
Status |
Alive |
||||
|
ស្ថានភាពគ្រួសារ
|
នៅរស់
|
||||
Source Interview |
OMI0009 20080620, Sleng Porn village, Trapeang Trav sub-district, Anglong Veng district, Oddar Meanchey province. Interviewed by Hin Sotheany. Notes: Interviewed with Cheav Rann, 64, None Biography owner. |
||||
|
ប្រភពនៃឯកសារ/បទសម្ភាសន៍
|
អូអឹមអាយ០០០៩ ២០០៨០៦២០, ភូមិសែ្លងពណ៌ ឃុំត្រពាំងត្រាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ សម្ភាសន៍ដោយ ហ៊ិន សុធានី។ កំណត់សម្គាល់ៈ ជួបសម្ភាសន៍ជាមួយ ជាវ រ៉ាន់ អាយុ៦៤ឆ្នាំ ក្រៅប្រវត្តិរូប។
|
||||
|
Date of Birth
|
[Present age: 64]
|
||||
|
ថ្ងៃ-ខែ-ឆ្នាំ កំណើត
|
«អាយុបច្ចុប្បន្នៈ ៦៤ឆ្នាំ»
|
||||
|
Home Village
|
21090207 Takeo, Tram Kakk, Cheang Torng, Torting T
|
||||
|
ទីកន្លែងកំណើត
|
២១០៩០២០៧ ខេត្ដតាកែវ ស្រុកត្រាំកក់ ឃុំជាងទង ភូមិទទឹ
|
||||
|
Join KR
|
1973????
|
||||
|
ការចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
|
១៩៧៣????
|
||||
|
Reason to Join KR
|
Volunteer.
|
||||
|
មូលហេតុចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
|
ស្ម័គ្រចិត្ដ
|
||||
|
អង្គភាពក្នុងរបបខ្មែរក្រហម(1975-79)
|
ក្រសួងពាណិជ្ជកម្ម
|
||||
|
KR Rank(1975-79)
|
|
||||
|
តួនាទីក្នុងរបបខ្មែរក្រហម(1975-79)
|
កម្មករ
|
||||
|
ទីតាំងភូមិសាស្រ្តក្នុងរបបខ្មែរក្រហម(1975-79)
|
មជ្ឈិម«១២»ភ្នំពេញ។
|
||||
|
Superior
|
Ta Mok was a chief of south-west zone.
|
||||
|
អ្នកដឹកនាំ
|
តាម៉ុក ប្រធានភូមិភាគនារតី។
|
||||
|
Associates
|
|
||||
|
អ្នកពាក់ព័ន្ធដទៃទៀត
|
|
||||
|
សេចក្ដីសង្ខេបបទសម្ភាស៏
|
ជាវ រ៉ាន់ ភេទប្រុស អាយុ៦៤ឆ្នាំ ក្រៅប្រវត្ដិរូប។ រ៉ាន់ មានប្ដីមានកូនប្រកបមុខរបរធ្វើស្រែចម្ការ សព្វថៃ្ង រស់នៅភូមិ សែ្លងពណ៌ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ។ រ៉ាន់ មានឪពុកឈ្មោះ ជាវ នឹម ម្ដាយឈ្មោះ តុប ខែល។ រ៉ាន់ មានបងប្អូន៩នាក់ប្រុស២ស្រី៧ មានស្រុកកំណើតនៅភូមិជាងទង ឃុំជាងទង ស្រុកត្រាំកក់ ខេត្ដតាកែវ។ រ៉ាន់ ធ្លាប់រៀនសូត្រ បានត្រឹមថ្នាក់ទី៧ឪចាស់ឱ ឈប់រៀននៅពេលកើតមានរដ្ឋ ប្រហារទម្លាក់សមេ្ដចសីហនុ ប្រទេសជាតិកើតមានសង្គ្រាម។ នៅឆ្នាំ១៩៧១ នៅក្នុងភូមិស្រុកក្លាយជាតំបន់ ប្រទាញ ប្រទង់ម្ដងមានក្រុមចលនាខែ្មរក្រហមចូលមកក្នុងភូមិ ម្ដងមានខាង ទាហានលន់ នល់ ចូលមកក្នុងភូមិ។ នៅឆ្នាំ១៩៧២ ក្លាយជា តំបន់រំដោះទាំងស្រុង។ នៅឆ្នាំ១៩៧៣ រ៉ាន់ បានស្ម័គ្រចិត្ដ បម្រើចលនាខែ្មរក្រហម មុនដំបូងធ្វើជាពេទ្យឃុំ។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់អំណាច រ៉ាន់ បានឡើងធ្វើជាពេទ្យ ស្រុកត្រាំកក់ ប្រធានពេទ្យឈ្មោះ ខុម ត្រូវជាកូនតាម៉ុក។ រ៉ាន់ ធ្វើការងារពេទ្យនៅក្នុងតំបន់១៣ គណៈតំបន់ ឈ្មោះ សោម ប្រធានភូមិភាគនិរតីឈ្មោះ តាម៉ុក។ ចាប់ពីឆ្នាំ១៩៧៥ដល់ឆ្នាំ១៩ ៧៧ រ៉ាន់ ជួយព្យាបាល ប្រជាជនដែលមានជំងឺនៅក្នុងមន្ទីរពេទ្យ ស្រុកត្រាំកក់ ភាគច្រើនមើលឃើញថា អ្នកជំងឺឈឺដោយសារ គ្មានរបប អាហារគ្រប់គ្រាន់និងបាក់កម្លាំងរហូតដល់ស្លាប់។ នៅពាក់កណ្ដាលឆ្នាំ១៩៧៧ អង្គការបានបញ្ជូនមកភ្នំពេញ ធ្វើការងារនៅក្នុងក្រសួងពាណិជ្ជកម្ម។ រ៉ាន់ មានឋានៈគ្រប់គ្រង នារីកាត់ដេរាប់រយនាក់ ខោអាវទាំងនោះភាគ ច្រើនកាត់ដេរសម្រាប់ឱ្យកម្មាភិបាលនិងបញ្ជូនយកទៅកងទ័ពនៅសមរភូមិមុខ។ នៅក្នុងសម័យខែ្មរក្រហមធ្វើការ កាត់ដេរផងនិងចុះធ្វើស្រែ តាមជាយៗក្រុងបនែ្ថមទៀត ដើម្បីដោះស្រាយតាមអង្គភាពដោយ ផ្លាស់ផ្ដូគ្នាទៅវិញ ទៅមក។ នៅឆ្នាំ១៩៧៩ រ៉ាន់ មិនហ៊ានរត់ត្រឡប់មកស្រុកកំណើតវិញទេ ព្រោះខ្លាចវត្ដមាន កងទ័ពវៀតណាម ចាប់បានសម្លាប់ចោល សុខចិត្ដរត់ទៅ តាមអង្គភាពចូលពៃ្រឡើងភ្នំយ៉ាងលំបាកនិងឃើញមានមនុស្សស្លាប់ក្នុងពៃ្រ ជាហូរហែរដោយសារអត់មានអាហារនិងមាន ជំងឺគ្រុនចាញ់។ រ៉ាន់ បានរត់ទៅដល់ទឹកដីថៃ រស់នៅក្នុងជំរំខ្លងយៃ៉ ស្រះកែវ។ នៅឆ្នាំ១៩៨៦ បានចូលមកទឹកដីខែ្មរវិញ កាលនោះនៅតាមព្រំដែនកម្លាំងខែ្មរក្រហមបានបន្ដ សង្គ្រាមជាមួយទាហានវៀតណាមនិងទាហានរដ្ឋាភិបាល។ នៅឆ្នាំ១៩៨៧ បានមករស់នៅលើភ្នំដងរែកជាមួយ តាម៉ុក វិញ។ សង្គ្រាមចេះតែបន្ដរហូតដល់ឆ្នាំ១៩៩២ បានធូរស្បើយខ្លះៗ ព្រោះមានអង្គការសហប្រជាជាតិ មកជួយរៀបចំការបោះឆ្នោត តែកម្លាំងខែ្មរក្រហមមិនព្រមចូលរួមបោះឆ្នោតទេ។ ពេលបោះឆ្នោតឆ្នាំ១៩៩៣ រួចហើយកម្លាំងខាងរដ្ឋាភិបាលបានមក វាយកម្លាំងខែ្មរក្រហមម្ដងទៀតធ្វើឱ្យប្រជាជននិងយោធាខែ្មរក្រហមរត់ ឡើងភ្នំពេញ។ នៅឆ្នាំ១៩៩៨៩៩ បានខាងកម្លាំងខែ្មរ ក្រហមធ្វើសមាហរណ៍កម្មជាមួយរដ្ឋាភិបាល ទើប ប្រជាជន រស់នៅបានសុខសប្បាយមកដល់សព្វថៃ្ងនេះ។
|
||||
|
សកម្មភាពពាក់ព័ន្ធភស្តុតាង
|
ដឹងថា មានមនុស្សស្លាប់ដោយសារអត់អត់អាហារ។
|
||||
|
Copyright
|
© DC-Cam
|
||||
|
រក្សាសិទ្ធិដោយ
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
||||
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”