Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
OMI0008
Name :
ឈ្មោះ :
ទេព ប៉ូច
Last Name :
នាមត្រកូល :
Tep
First Name :
នាមខ្លួន :
Pouch
Status :
ស្ថានភាព :
Alive
នៅរស់
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
បច្ចុប្បន្នអាយុ៦១។
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1970????
១៩៧០????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
គណៈស្រុកបារាយណ៍ តំបន់៤២។
DK Zone 75-79 :
តំបន់ DK 75-79 :
ភូមិភាគឧត្ដរ«៣០៣»ស្រុកបារាយណ៍
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
កម្មាភិបាល
Superiors :
ថ្នាក់លើ :
នួន ជា
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
អូអឹមអាយ០០០៨ ២០០៨០៦១៩, ភូមិស្វាយចេក ឃុំ ថ្លាត ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ សម្ភាសដោយ ឡុង ដានី។ កំណត់សម្គាល់ៈ ជួបសម្ភាសជាមួយឈ្មោះ ទេព ប៉ូច អាយុ៦១ឆ្នាំ ក្រៅម្ចាស់ប្រវត្តិរូប។
Summary :
សេចក្ដីសង្ខេប :
ទេព ប៉ូច ភេទប្រុស អាយុ៦១ឆ្នាំ ក្រៅប្រវត្ដិរូប។ ប៉ូច មានគ្រួសារឈ្មោះ សាង អាយុ៤២ឆ្នាំ មានកូន ចំនួន៤នាក់ ប្រកបមុខរបរធ្វើស្រែចម្ការនិងមានតួនាទីជាក្រុមប្រឹក្សាឃុំថ្លាត។ សព្វថៃ្ងរស់នៅភូមិស្វាយចេក ឃុំថ្លាត ស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ។ ប៉ូច មានឪពុកឈ្មោះ ប៉ោម ម្ដាយឈ្មោះ យ៉ែម។ ប៉ូច មាន បងប្អូន៤នាក់ ស្រី១ប្រុស៣ មានស្រុក កំណើតនៅភូមិតាំងរលាំង ឃុំវាលពង់ ស្រុកថ្ពង ខេត្ដកំពង់ស្ពឺ។ ប៉ូច ធ្លាប់រៀនសូត្រនិងបួសជាព្រះសង្ឃបានពីរវស្សានៅវត្ដ តាំងខ្មៅ សឹកមកវិញនៅឆ្នាំ១៩៦៨ មកជួយធ្វើស្រែ ចម្ការឪពុកម្ដាយ។ នៅឆ្នាំ១៩៦៨ ឪពុកម្ដាយ បានរៀប ចំឱ្យមានគ្រួសាររស់នៅជាមួយគ្នាធ្វើស្រែចម្ការ។ នៅ ឆ្នាំ១៩៧០ កើតមានរដ្ឋប្រហារទម្លាក់សមេ្ដចសីហនុ កើតមានរដ្ឋប្រហារទម្លាក់សមេ្ដចសីហនុ ប្រទេសជាតិកើត មានសង្គ្រាម។ នៅឆ្នាំ១៩៧០ ប៉ូច បានស្ម័គ្រចិត្ដចូលបម្រើ ចលនាខែ្មរក្រហម ដោយសារស្ដាប់តាមការ ប្រកាសរបស់ សមេ្ដចសីហនុ ឱ្យកូនចៅចូលពៃ្រម៉ាគីដើម្បីរំដោះជាតិ។ នៅឆ្នាំ១៩៧១៧២ ប៉ូច បានចុះអប់រំ ប្រជាជនឱ្យយល់ពី គោលនយោបាយរបស់ខែ្មរក្រហម។ នៅឆ្នាំ១៩៧៤ អង្គការចាត់តាំងឱ្យឡើងទៅធ្វើការងារ នៅក្នុងអង្គភាព ស្រុកក្នុងតំបន់៤២។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរ ក្រហមឡើងកាន់អំណាច អង្គការចាត់តាំង ឱ្យទៅធ្វើការងារនៅ តំបន់គ្រប់គ្រងប្រជាជននៅខាងស្រុកស្អាង។ នៅឆ្នាំ១៩៧៦ អង្គការចាត់តាំងឱ្យមកធ្វើការ ងារនៅភូមិភាគកណ្ដាលទទួលខុស ត្រូវខាងស្រុកតាំងគោកនិងជាសមាជិកលេខាស្រុកបារាយណ៍។ ប៉ូច ធ្លាប់ឡើង មកប្រជុំនៅភ្នំពេញ ជាញឹកញាប់ជាមួយគណៈតំបន់ គណៈស្រុកមកពីតំបន់ផេ្សងៗគ្នាច្រើន ដែលមានគណៈ អធិបតីពីលោក នួន ជា និងកម្មាភិបាលជាន់ខ្ពស់ជាច្រើន នាក់ផេ្សងទៀត។ នៅក្នុងសម័យខែ្មរក្រហមប្រជាជន ចាស់ ជាពិសេសប្រជាជនថ្មី មានគ្រោះថ្នាក់ជាងគេ ព្រោះអង្គការ ដាក់ផែនការតឹងតែងពីណាហ៊ានធ្វើឱ្យខូចខាត របស់អង្គការសុទ្ធ តែជាខ្មាំងទាំងអស់ ដល់យូរៗទៅកម្មាភិបាលខែ្មរក្រហមជាន់ ខ្ពស់ធ្វើការងារគ្នាហ្នឹងក៏មានគ្រោះ ថ្នាក់ដែរ ដូចជាអនុលេខា ស្រុកបារាយណ៍ឈ្មោះ ឆន ឈ្មោះ អឿន អង្គការហៅឡើងទៅ ប្រជុំភ្នំពេញ បាត់ ខ្លួនទាំងអស់ ជាពិសេសចុងឆ្នាំ១៩៧៧ដើម ឆ្នាំ១៩៧៨ហ្នឹង។ នៅឆ្នាំ១៩៧៩ រត់ចោលពៃ្រប្រពន្ធកូនក៏រត់ចូល ពៃ្រទាំងកូនស្លាប់ក្នុងពៃ្រអស់។ នៅឆ្នាំ១៩៨០ ប៉ូច ដឹកនាំកម្លាំងយោធាជាមួយឈ្មោះ ពេជ្រ ជាង ប្រឆាំង និងវត្ដមានកងទ័ពវៀតណាមនិងកម្លាំងកងទ័ពរដ្ឋាភិបាល។ ប៉ូច បានឡើងជាប្រធានកងពលដឹកនាំកម្លាំងយោធា ខែ្មរ ក្រហមមកធ្វើសកម្មភាពនៅខាងខេត្ដកំពង់ធំនិងខេត្ដកំពង់ចាម។ នៅឆ្នាំ១៩៨៧ ប៉ូច បានដឹកនាំកម្លាងយោ ធាខែ្មរក្រហមប្រយុទ្ធជាមួយកម្លាំងកងទ័ពយួននៅស្រុកជីក្រែង ខេត្ដសៀមរាប។ នៅក្នុងឆ្នាំ១៩៨៧ ហ្នឹងដែរ ប៉ូច ជាន់មីនស្គរដាច់ជើង អង្គការបញ្ជូនមកសមរភូមិក្រោយវិញ។ សង្គ្រាមចេះបន្ដរហូតដល់ឆ្នាំ១៩៩៨៩៩ ទើបប្រជាជនរស់នៅបានសុខសប្បាយលែងមានសង្គ្រាម។
Activity Witnessed :
សកម្មភាពដែលបានឃើញ :
ដឹងថា ជំនាន់ខែ្មរក្រហមសម្លាប់មនុស្ស។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា