Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
BMI0036
BMI0036
ឈ្មោះ :
អួន នីម
Last Name :
Uon
First Name :
Nim
Status :
ស្ថានភាព :
Alive
នៅរស់
ភេទ :
ស្រី
ថ្ងៃខែឆ្នាំកំណើត :
អាយុបច្ចុប្បន្ន ៥៣ឆ្នាំ
ភូមិកំណើត/ទីលំនៅ :
០៧០៣០៦?? ខេត្ដកំពត ស្រុកឈូក ឃុំក្រាំងស្បូវ ឪខេត្ដក
ការចូលរួម និង អង្គការ
អង្គភាព DK 75-79 :
កងចល័ត ដល់ឆ្នាំ១៩៧៨ នៅមនី្ទពេទ្យ១៧មេសា
តំបន់ DK 75-79 :
ភូមិភាគនិរតី(៤០៥), តំបន់៧២, ខេត្ដកំពត
តួនាទី និង ទំនាក់ទំនង
តួនាទី KR (1975-79) :
កងចល័ត និងពេទ្យ
ថ្នាក់លើ :
សែ ជាប្រធានកងចល័ត
Current Information
Current Occupation :
No
Current Attribute :
No
សម្ភាសន៍ និង សេចក្ដីសង្ខេប
ប្រភពសម្ភាសន៍ :
ប៊ីអឹមអាយ០០៣៦ ២០១០១០១៦ ភូមិកណ្តាល ឃុំម៉ាឡៃ ស្រុក
ម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ សម្ភានស៍ដោយៈ ហ៊ិន សុធានី។ សម្ភាសន៍ជាមួយ អ៊ួន នីម ភេទស្រី អាយុ៥៣ឆ្នាំ។ ក្រៅប្រវត្តិរូប។
សេចក្ដីសង្ខេប :
អួន នីម ភេទស្រី អាយុ៥៣ឆ្នាំ រស់នៅភូមិកណ្ដាល ឃុំម៉ាឡៃ ស្រុក ម៉ាឡៃ ខេត្ដបន្ទាយ មានជ័យ។ នីម មានស្រុកកំណើតនៅភូមិត្រ មែង ឃុំក្រាំងស្បូវ ស្រុកឈូក ខេត្ដកំពត។ នៅក្នុងរបបខែ្មរក្រហម
នីម ត្រូវបានចាត់តាំងឱ្យធ្វើការនៅក្នុងកងចល័តទៅលើកទំនប់កោះ ស្លាដែលមាន សែ ជាប្រធានកងចល័ត។ ធ្វើការនៅកងចល័តរហូត
ដល់ឆ្នាំ១៩៧៨ យាយ អង់ ដែលជាប្រធានភូមិ ក្រាំងរំដេងបានចាត់ តាំងឱ្យ នីម មកនៅភ្នំពេញ និងធ្វើការនៅមន្ទីរពេទ្យ១៧មេសានៅ ក្បែរផ្ទះ លន់ នល់ នៅម្ដុំតាខ្មៅជាមួយ ជួន ជឿន ដែលជាគ្រូពេទ្យ ជំនាញពីសង្គមចាស់។ ការងារដំបូងរបស់ គាត់គឺជួយចាក់ថ្នាំឱ្យអ្នក ជំងឺ លាងសឺរ៉ាំង និងចំហុយសឺរ៉ាំងជាដើម។ នីម បានទទួលការបណ្ដុះ បណ្ដាលជារៀងរាល់ថៃ្ងពីសំណាក់ពេទ្យដទៃទៀតគួបផ្សំនិងការអនុវត្ដផងដែរ។ ពេលខ្លះ ជួន ជឿន បានបើកវគ្គបង្រៀនដល់បុគ្គលិកពេទ្យ ទាំងអស់អំពីផ្នែកឆ្មប ខាងវះកាត់ និងជំងឺទូទៅដូចជាពិនិត្យគ្រោងឆ្អឹង
ភ្នែក និងក្បាលជាដើម។ ក្រៅពីនេះទៅទៀតគាត់ធ្វើការដាំបាយឱ្យ
អ្នកជំងឺ។ ឆ្នាំ១៩៧៩ ពេលវៀតណាមចូល នីមបានរត់មកជាមួយ កងទ័ពខែ្មរក្រហមមកដល់ម៉ាឡៃ ហើយជួន ជឿនក៏ទៅដល់ទីនោះផង ដែរ។ ពេលមកនៅម៉ាឡៃដំបូងមានមនុស្សស្លាប់ច្រើនណាស់ដោយ សារជំងឺ គ្រុនចាញ់ និងអត់អាហារ។ ប្អូនរបស់ នីម ម្នាក់បានរត់មក ជាមួយគាត់ដែរ ប៉ុនែ្ដពេលមកដល់ភ្នំបារាំងធ្លាក់ក៏ស្លាប់បាត់ទៅ។ នៅទីនោះ នីម នៅតែទទួលបាននូវការបណ្ដុះបណ្ដាលខាងវិជ្ជាពេទ្យ បនែ្ថមទៀត។ នៅឆ្នាំ១៩៨៥ នីម ភៀសខ្លួនទៅនៅជំរុំសាយ អេច។
ព័ត៌មានរូបថត
ឈ្មោះឯកសាររូបភាព :
អួន នីម
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា