Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
BMI0043
BMI0043
ឈ្មោះ :
ព្រាប រឿន
Last Name :
Preap
First Name :
Roeun
Status :
ស្ថានភាព :
Alive
នៅរស់
Gender :
ភេទ :
f
ស្រី
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
??????
??????
ភូមិកំណើត/ទីលំនៅ :
២១០៤០១០៧ ខេត្ដតាកែវ ស្រុកគិរីវង្ស ឃុំអង្គប្រាសាទ ភ
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1975????
១៩៧៥????
អង្គភាព DK 75-79 :
នីរតី ខេត្ដតាកែវ ស្រុកកោះអណែ្ដត។ ពាយ័ព្យ ខេត្ដបាត់ដំបង ស្រុកភ្នំសំពៅ។
តំបន់ DK 75-79 :
ភូមិភាគនីរតី (៤០៥) ខេត្ដតាកែវ ស្រុកកោះអណែ្ដត(១០៨)។ ភូមិភាគពាយ័ព្យ (៥៦០) ខេត្ដបាត់ដំបង ស្រុកភ្នំសំពៅ(
តួនាទី និង ទំនាក់ទំនង
តួនាទី KR (1975-79) :
ឆ្នាំ១៩៧៥ ធ្វើការនៅកងចល័តតំបន់ខេត្ដតាកែវ។ ១៩៧៧ ផ្លាស់ទៅចល័តនៅខេត្ដបាត់ដំបង។
ថ្នាក់លើ :
វណ្ណា កងចល័តតំបន់១៣។ មេឃុំ មូល នៅចល័តតំបន់៥។
Current Information
Current Occupation :
No
Current Attribute :
No
សម្ភាសន៍ និង សេចក្ដីសង្ខេប
ប្រភពសម្ភាសន៍ :
ប៊្គអឹមអាយ០០៤៣ ២០១០១០១៩ ភូមិកណ្តាល ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ សម្ភាសន៍ដោយ ឆាយ ឈុនលី។ សម្ភាសន៍ជាមួយ ព្រាប រឿន ភេទស្រី។ ក្រៅប្រវត្តិរូប។
សេចក្ដីសង្ខេប :
ព្រាប រឿន ភេទស្រី រស់នៅភូមិកណ្ដាល ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្ដបន្ទាយមានជ័យ។ យុន មានស្រុកកំណើតនៅភូមិភ្នំលន្ទះ ឃុំអង្គប្រាសាទ ស្រុកគិរីវង្ស ខេត្ដតាកែវ។
នៅឆ្នាំ១៩៧៥ រឿន កាលនោះមានអាយុ១៣ឆ្នាំ ដោយដំបូង រឿន ប្រាប់ថាគេរើសកង កុមារ ហៅថាកងចល័ត ឱ្យទៅនៅព្រំដែនយួន ត្រង់ត្រសេកដេក នៅជិតភ្នំស្វាម នៅស្រុក កោះអណែ្ដត។ កង របស់ រឿន គឺជាកងចល័តតំប់១៣ ដែលគ្រប់គ្រងកងធំដោយ វណ្ណា (ស្រី)។ ហើយការងារនៅកងចល័តមាន ច្រូត ស្ទូង ដែលគេសុទ្ធ តែវាស់ម៉ែត្រឱ្យដោយម៉ាកុង៤០ម៉ែត្រ ៤ជ្រុង។ រឿន នៅកង ចល័តកុមាររហូត ដល់ឆ្នាំ១៩៧៧ គេផ្លាស់ឱ្យ រឿន ទៅបាត់ដំបង តំបន់៥ នៅស្រុកភ្នំសំពៅ រឿន មិនបានចាំឈ្មោះចៅហ្វាយស្រុក ទេ តែគាត់ចាំឈ្មោះមេឃុំ គឺឈ្មោះ មូល គឺជាកងចល័តដដែល ដែលមានទីតាំងនៅ ជិតថ្មគោល។ ហើយការងារនៅបាត់ដំបង ក៏មិនខុសពីនៅ តាកែវដែរ ហើយអ្នកគ្រប់គ្រងក្នុងកងហ្នឹងឈ្មោះ ខឿន (ស្រី)។
លុះដល់បែក៧៩ រឿន លឺតែគេថាឱ្យរត់ទៅលិចកុំឱ្យយួនចាប់បាន ពេលនោះ រឿន រត់មក ដល់ពោធិ៍សាត់បំណងរត់ទៅស្រុកកំណើត តែពេលនោះ តាម៉ុក បានជិះឡានយោធា ស្រែកប្រាប់ថា កុំឱ្យទៅ កើត នាំគ្នាទៅលិច ពេលនោះ ដោយខ្លាចយួនក៏ចេះតែតាមទៅ ដោយមានយោធាគេជិះសេះ នាំមុខ ហើយប្រជាជននាំគ្នាដើរតាម ក្រោយ ពីពោធិ៍សាត់ទៅតាមអូរដា បាត់ដំបង បវេល រហូតទៅ ដល់ម៉ាឡៃ។ នៅតាមផ្លូវដោយសារតែគ្មានទឹកហូប មានជម្ងឺគ្រុន ចាញ់ ទើបធ្វើឱ្យអ្នកខ្លះស្លាប់ តាមផ្លូវ ហើយមានពេលខ្លះត្រូវរត់គេច គ្រាប់ផ្លោង។
Photo Information ព័ត៌មានរូបថត
Image File Name :
ឈ្មោះឯកសាររូបភាព :
Preap Roeun
ព្រាប រឿន
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា