PROMOTING ACCOUNTABILITY
Tauch Phat and Ul Ron
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
BMI0046
BMI0046
|
|
ឈ្មោះ :
|
ទូច ផាត និង អ៊ុល រុន
|
|
Last Name :
|
Tauch Phat and Ul Ron
|
|
Status :
|
Alive
|
|
Gender :
ភេទ :
|
m
ប្រុស
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
[Present age: 45 years-old and 59 years-old]
«បច្ចុប្បន្នអាយុ៤៥ឆ្នាំ និង៥៩ឆ្នាំ»
|
|
ភូមិកំណើត/ទីលំនៅ :
|
០៧០៥០៣០១ ខេត្ដកំពត ស្រុកដងទង់ ឃុំខ្ជាយខាងជើង ភូមិព
|
| ការចូលរួម និង អង្គការ | |
|
ចូល KR :
|
១៩៧២????
|
|
មូលហេតុចូល KR :
|
ស្ម័គ្រចិត្ដ
|
|
អង្គភាព DK 75-79 :
|
ភូមិភាគនីរតី ខេត្ដកំពត ស្រុកបន្ទាយមាស កងចល័តតំបន់ (ទូច ផាត)។ មន្ទីរ៨៧០។
|
|
តំបន់ DK 75-79 :
|
ភូមិភាគនីរតី (៤០៥) ខេត្ដកំពត ស្រុកបន្ទាយមាស (ទូច ផាត)។ មជ្ឈឹម ភ្នំពេញ (អ៊ុល រុន)។
|
| តួនាទី និង ទំនាក់ទំនង | |
|
តួនាទី KR (1975-79) :
|
កងចល័តតំបន់ (ទូច ផាត)។ ប្រធានផ្នែកដាំបនែ្លប្រចាំនៅមន្ទីរ៨៧០ (អ៊ុល រុន)។
|
|
ថ្នាក់លើ :
|
អៀង សារី រដ្ឋមន្រ្ដីក្រសួងការបរទេស។
|
| Current Information | |
|
Current Occupation :
|
No
|
|
Current Attribute :
|
No
|
| សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
ប្រភពសម្ភាសន៍ :
|
ប៊្គអឹមអាយ០០៤៦ ២០១០១០១៧ ភូមិថ្មី ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ សម្ភាសន៍ដោយ ហ៊ិន សុធានី។ សម្ភាសន៍ជាមួយ ទូច ផាត ភេទប្រុស អាយុ៤៥ឆ្នាំ និង អ៊ុល រុន ភេទប្រុស អាយុ៥៩ឆ្នាំ។ ក្រៅប្រវត្តិរូប។
|
|
សេចក្ដីសង្ខេប :
|
១ទូច ផាត ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិថ្មី ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្ដបន្ទាយមានជ័យ។ សព្វថៃ្ងប្រកបរបរជា កសិករ។ ផាត មានស្រុកកំណើតនៅភូមិពៃ្រឃំ្មុ ឃុំខ្ជាយខាងជើង ស្រុកដងទង់ ខេត្ដកំពត។ ឪពុករបស់ ផាត ឈ្មោះ លន ឯម្ដាយឈ្មោះ អ៊ុក ស៊ុំ។ ប្រពន្ធទី១ឈ្មោះ បុ)Ã្ងា ហើយប្រពន្ធទី២ឈ្មោះ មាស ណៃ ហើយ មានកូន៤នាក់ ប្រុស២នាក់ ស្រី២នាក់។ ផាត មានបងប្អូនបង្កើត ៥នាក់ ស្រី៤នាក់ ប្រុស១នាក់។ នៅឆ្នាំ១៩៧៧ ផាត កាប់ទន្រ្ទានខេត្ដ កាប់ដីដំបូក ធ្វើជី និងកាប់ ប្រឡាយតូចៗតាមស្រែ នៅស្រុកបន្ទាយមាស។ នៅបាន៥៦ខែ ផាតត្រូវគេប្ដូរទៅជាកងកុមារធំៗ ដោយត្រូវដាំបាយដឹកតាមទូក យកទៅឱ្យទ័ព នៅបានច្រើនខែដែរ ពេលនោះជ្រួលច្របល់គេ ប្រមូលអ្នកដាំបាយឱ្យទៅក្រោយ ដែលគេធ្វើនាំបញ្ចុកឱ្យហូប តែមិនទាន់បានហូបទេ ពេលនោះវៀតណាមចូលមកក៏នាំគ្នារត់ ចេះតែរត់ ចូលពៃ្រ។ ២អ៊ុល រុន ភេទប្រុស អាយុ៥៩ឆ្នាំ មុខរបរ មេភូមិ។ រស់នៅភូមិថ្មី ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្ដបន្ទាយមានជ័យ។ ឪពុករបស់ រុន ឈ្មោះ អ៊ុល សិត ឯម្ដាយឈ្មោះ ខៀវ ថី ហើយ រុន មានបងប្អូន៤នាក់ ប្រុស៣នាក់ ស្រី១នាក់។ ប្រពន្ធរបស់ រុន ឈ្មោះ ជា ធី ហើយ រុន មានកូន៣នាក់ ស្រី២នាក់ ប្រុស១នាក់។ រុន រៀនត្រឹមថ្នាក់ទី១០ ឪចាស់ឱ ពេលដែលមានសង្គ្រាមទើបធ្វើឱ្យ រុន មិនបានទៅរៀន។ ចេញពីផ្ទះតាំងពីឆ្នាំ១៩៧២។ ឆ្នាំ១៩៧៥ គេឱ្យ រុនមកភ្នំពេញ នៅកនែ្លងកាត់ដេររដ្ឋ ដែលជាផ្នែកមួយរបស់ ក្រសួងការបទេស ដែលគ្រប់គ្រងដោយ អៀង សារី ហើយអ្នក ដែលធ្វើការកនែ្លង នោះមានដូចជា សុន សេន, ខៀវ សំផន, ប៉ុល ពត, នួន ជា។ ការងាររបស់ រុន មិនមែន ខាងកាត់ដេរទេ តែខាង សម្ភារៈរដ្ឋ។ មន្ទីរដែល រុន ធ្វើគឺមន្ទីរធំ៨៧០ ហៅក៧ ដែលមានទីតាំង នៅខាងលិចវាំង តែរុនមិនដែលទៅកនែ្លងដែល សេ្ដចគង់ទេ គាត់ចូលតែមន្ទីរប៉ុណេ្ណាះ កាលណាផ្នែក ណាខ្វះសម្ភារៈ គឺ រុន ចេញសំបុត្រមួយហើយស្នើរទៅថ្នាក់លើ ហើយ រុន បររទេះសេះទៅ យក។ ពេលខ្លះ រុន ត្រូវដើរប្រមូលសម្ភារៈតាម ផ្ទះថ្ម ដែលគេជម្លៀសប្រជាជនចេញពីភ្នំពេញ ដែលសម្ភារៈទាំងនោះ មានដូចជា ម៉ាស៊ីនដេរ, ម៉ាស៊ីនភ្លើង, ម៉ាស៊ីនបូមទឹក, ចាន ឆ្នាំង ពេលនោះ រុន គឺជាប្រធានផ្នែកខាងប្រមូលសម្ភារៈ។ ដល់ក្រោយមក គេផ្លាស់រុន មកនៅហាងនំប័ុង ដល់ក្រោយមកទៀតផ្លាស់មកនៅ ជិតព្រែកក្ដាម មិនយូរប៉ុន្មានគេផ្លាស់ រុន មកនៅខាងកាត់ដេរវិញ ដោយឱ្យ រុន ដាំដំណាំ និងចិញ្ចឹមជ្រូកសំរាប់ផ្គត់ផ្គង់មន្ទីរ៨៧០ និងពេទ្យ១៧មេសា។ ឆ្នាំ១៩៧៨ រុន និងក្រុមរបស់ រុន មានគ្នា១០៨នាក់ ប្រុសតែ៣នាក់ទេ គេឱ្យទៅលេង សៀបរាម ពេលនោះ រុន ឃើញ ប្រជាជនហូបមិនគ្រប់គ្រាន់ មិនដូចអ្វីដែលថ្នាក់លើបានប្រកាសទេ ថ្នាក់លើប្រកាសថា ឪហូប៣ពេល ព្រឹកបបរ ថៃ្ងនិងល្ងាច ហូបបាយឱ។ ពេលនោះ រុន បាន សរសេរសំបុត្រទៅ នួន ជា ដែល នួន ជា គឺជាអ្នកបង្រៀនគាត់ បង្រៀនពីគោលនយោបាយ ពី ភាពរីកចំរើន។ រុន ដាច់ចិត្ដសរសេរសំបុត្រទៅ ដែលមានស្នាមមេដាយទាំងអស់ ១០៨។ បានមួយអាទិត្យគេទៅចាប់អ្នកគ្រប់គ្រងនោះបាត់ទៅ ហើយ រុន បានធូរចិត្ដកុំឱ្យគេធ្វើបាបប្រជាជនខ្លាំងពេក។ នៅពេលដែលវៀតណាមវ៉ៃបានទីក្រុងភ្នំពេញ ទើប រុន រត់តាមគ្នា ចេះតែរត់រហូតមកដល់ ម៉ាឡៃ។
|
|
Copyright :
|
© DC-Cam |
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា |
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”