PROMOTING ACCOUNTABILITY
Nin Neav
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
BMI0049
BMI0049
|
|
ឈ្មោះ :
|
និន នាវ
|
|
Last Name :
|
Nin
|
|
First Name :
|
Neav
|
|
Status :
ស្ថានភាព :
|
Alive
នៅរស់
|
|
Gender :
ភេទ :
|
f
ស្រី
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
[Present age, 46 years-old]
«បច្ចុប្បន្នអាយុ៤៦ឆ្នាំ»
|
|
ភូមិកំណើត/ទីលំនៅ :
|
០៧០១១០០៥ ខេត្ដកំពត ស្រុកអង្គរជ័យ ឃុំស្រឡាញ់ ភូមិប្
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1972????
១៩៧២????
|
|
មូលហេតុចូល KR :
|
ស័្មគ្រចិត្ដ
|
|
អង្គភាព DK 75-79 :
|
ភូមិភាគនិរតី ខេត្ដកំពត ស្រុកអង្គរជ័យ។ តំបន់ស័្វយត កំពង់សោម កោះឫស្សី ចំការដូងរៀម (ចេង ហេង)។
|
|
តំបន់ DK 75-79 :
|
ភូមិភាគនីរតី (៤០៥) ខេត្ដកំពត ស្រុកអង្គរជ័យ។ តំបន់ស្វ័យត ខេត្ដកំពង់សោម។
|
| តួនាទី និង ទំនាក់ទំនង | |
|
តួនាទី KR (1975-79) :
|
១៩៧៥ ធ្វើកងចល័តស្រុក ខេត្ដកំពត ស្រុកអង្គរជ័យ។ ១៩៧៨ រើសដូងធ្វើសាប៊ូ នៅកោះឫស្សី និងនៅចំការដូងរៀម(ចេង ហ
|
| Current Information | |
|
Current Occupation :
|
No
|
|
Current Attribute :
|
Yes
|
| សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
ប្រភពសម្ភាសន៍ :
|
ប៊្គអឹមអាយ០០៤៩ ២០១០១០១៧ ភូមិថ្មី ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ សម្ភាសន៍ដោយ សោម ប៊ុនថន។ សម្ភាសន៍ជាមួយ និន នាវ ភេទស្រី អាយុ៤៦ឆ្នាំ។ ក្រៅប្រវត្តិរូប។
|
|
សេចក្ដីសង្ខេប :
|
និន នាវ ភេទស្រី អាយុ៤៦ឆ្នាំ រស់នៅភូមិថ្មី ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្ដបន្ទាយមានជ័យ។ នាវ មានស្រុកកំណើតនៅភូមិប្រសែ ឃុំស្រឡាញ់ ស្រុកអង្គរជ័យ ខេត្ដកំពត។ នាវ មានបងប្អូន៧នាក់ ស្រី២នាក់ ប្រុស៥នាក់។ នាវ មិនបានរៀនជ្រៅជ្រះទេ ព្រោះកាល ហ្នឹងមាន យន្ដហោះទម្លាក់គ្រាប់បែក អីចឹង នាវ មិនបានរៀននៅ តាមសាលារៀនទេ មានតែរៀននៅក្នុងពៃ្រ បានថ្នាក់ទី១១ ឪចាស់ឱ។ នាវ រៀបការនៅឆ្នាំ១៩៨៤ ពេលដែលរត់ទៅបៃ៉លិន ហើយ នាវ មានកូន៣នាក់ ប្រុស២នាក់ ស្រី១នាក់។ នាវ ឈប់រៀននៅឆ្នាំ១៩៧២ ហើយរៀនបន្ដនៅក្នុងពៃ្រ និង បែកចេញពីផ្ទះតាំងពីឆ្នាំ១៩៧៥ នាវ នៅកងចល័តស្រុកអង្គរជ័យ ដោយកាលនោះការងារមានដូចជា លើកទំនប់, ជីកប្រឡាយ, ធ្វើស្រែ ប្រដេញ ទឹកនៅទនេ្ល សំរាប់ខែប្រាំង ដល់ខែវស្សាមកដល់ ត្រូវទៅ ស្ទូង, ដក, កាប់តំបូក រហូតដល់ឆ្នាំ១៩៧៨ នាវ ឡើងទៅកំពង់ សោមហើយយកកុមារមកនៅកំពង់សោម មកភូមិភាគវិញ តែតំបូង គេយកកុមារទៅដាក់នៅកោះឫស្សី ព្រោះតែកុមារយំនឹកផ្ទះ និងធ្វើនៅចំការដូង នៅលើកោះហ្នឹង ដែលគេយកកុមារស្រីៗមក ៣០០នាក់ សំរាប់រើសដូងយកទៅធ្វើសាប៊ូ ដល់ពេល ដែលសភាព ការណ៍មិនស្រួលទើប គេយកកុមារមកដាក់លើគោក តែនៅតែធ្វើ ចំការដូងដដែល តែនៅចំការដូងរៀម (ចេង ហេង)។ ពេលដែលវៀតណាមវ៉ៃមកដំបូង នាវ រត់ទៅសាក់ស្ដារនៅថ្មបាំង ហើយចូលទៅខ្លងយៃ៉ ឡើងភ្នំរាប់ ខែ ហើយចុះមកនៅខ្លងយៃ៉វិញ និងទៅនៅជំនារដាក់ត្រាង រហូតមកដល់ស្រះកែវ។ ហើយនាវ មក ដល់ស្រុកម៉ាឡៃ(តំបន់ ៥០២) នៅឆ្នាំ១៩៨០ នៅជំរុំស្រះកែវ ព្រោះតែ នាវ មានជំងឺ ដូចេ្នះពេលដែល នាវ ជា បានត្រឡប់មកនៅ ភូមិដូង ដែលពេលនោះចំការចេកមានរើសកងកុមារ ដែលមាន អៀង សារី ជាអ្នករើសកងសិល្បៈ សម្រាប់សំដែងឱ្យកងទ័ពមើល ដែល តាវិន ជាអ្នក ដឹកនាំក្រុមសិល្បៈ សព្វថៃ្ង តាវិន ជាមេឃុំនៅឃុំ តាគង់។ រួចពីការហាត់សិល្បៈ នាវ ត្រូវដឹក ជញ្ជូនគ្រាប់សម្រាប់កង ទ័ពមុខ។ នៅឆ្នាំ១៩៨៤ វៀតណាមវ៉ៃដល់ម៉ាឡៃ ធ្វើ នាវ និង ទ័ព រាប់រយនាក់រត់រហូតទៅដល់ បៃ៉លិន ដែលមានតាហុង ជាមេបញ្ជា ការកងពល។ ដល់ឆ្នាំ១៩៨៥ ទើប នាវ មកនៅជុំរំ៨៥ ហើយឆ្នាំ ១៩៩៣ ពេលដែលមានអ៊ុនតាក់ចូលទើប នាវ បានត្រឡប់មកនៅ ម៉ាឡៃវិញ ហើយរហូតមានសមាហរណកម្មទើបនៅម៉ាឡៃសុខស្រួល អាចចេញចូលលែងលាក់ខ្លួនទៀត។
|
|
Copyright :
|
© DC-Cam |
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា |
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”