Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
BMI0052
BMI0052
ឈ្មោះ :
ដួង ជុន
Last Name :
Doung
First Name :
Chon
Status :
ស្ថានភាព :
Alive
នៅរស់
Gender :
ភេទ :
m
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[Present age:53 years old]
«បច្ចុប្បន្នអាយុ៥៣ឆ្នាំ»
ភូមិកំណើត/ទីលំនៅ :
០៥០៦០៧១៣ ខេត្ដកំពង់ស្ពឺ ស្រុកភ្នំស្រួច ឃុំភ្នំស្រួ
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1973????
១៩៧៣????
មូលហេតុចូល KR :
ស័្មគ្រចិត្ដ
អង្គភាព DK 75-79 :
មជ្ឈឹម ភ្នំពេញ។ បស្ចឹម ខេត្ដកោះកុង។
តំបន់ DK 75-79 :
មជ្ឈឹម ភ្នំពេញ។ បស្ចឹម (៤០១) ខេត្ដកោះកុង។
តួនាទី និង ទំនាក់ទំនង
តួនាទី KR (1975-79) :
១៩៧៥ យោធាការពារគ្រាប់យន្ដហោះនៅកំបូល។ ១៩៧៦១៩៧៩ ពេទ្យ នៅខេត្ដកោះកុង។
ថ្នាក់លើ :
ឡូញ គ្រប់គ្រងកងពលទី១ នៅភ្នំពេញ។ តូង និង វឿន ប្រធានពេទ្យ នៅកោះកុង។
ថ្នាក់ក្រោម :
បុគ្គលិកពេទ្យទាំងអស់១៥នាក់។
Current Information
Current Occupation :
No
Current Attribute :
Yes
សម្ភាសន៍ និង សេចក្ដីសង្ខេប
ប្រភពសម្ភាសន៍ :
ប៊្គអឹមអាយ០០៥២ ២០១០១០១៧ ភូមិថ្មី ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ សម្ភាសន៍ដោយ សុខ វណ្ណៈ។ សម្ភាសន៍ជាមួយ ដួង ជុន ភេទប្រុស អាយុ៥៣ឆ្នាំ។ ក្រៅប្រវត្តិរូប។
សេចក្ដីសង្ខេប :
ដួង ជុន ភេទប្រុស អាយុ៥៣ឆ្នាំ រស់នៅភូមិថ្មី ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្ដបន្ទាយមានជ័យ។ ជុន មានស្រុកកំណើតនៅ ភូមិចេក ឃុំភ្នំស្រួច (បច្ចុប្បន្ន ឃុំអូរ) ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ។ ប្រពន្ធរបស់ ជុន ឈ្មោះ តាញ សារី អាយុ៥២ឆ្នាំ ហើយ ជុន មាន កូន៧នាក់ ស្រី១នាក់ ប្រុស ៦នាក់។ ម្ដាយឈ្មោះ ឃួន មុត ឯឪពុកឈ្មោះ ជិន ភឺន។ បងប្អូនរបស់ ជុន មាន ៥នាក់។ នៅឆ្នាំ១៩៧៣ ជុន បានចូលកងទ័ពរំដោះដែលនៅក្នុងពៃ្រ គឺនៅ បីុវ៉ៃឆ្នាំង ស្ថិតនៅក្នុងខេត្ដកំពង់ស្ពឺដដែល។ ពេលដែលនៅក្នុងពៃ្រ ក៏មានរៀនសូត្រដែល ហើយគេបំពាក់អាវុធឱ្យវ៉ៃជាមួយ លន់ នល់ អាវុធបានមកពីចិនជំនួយផង និងមួយចំនួនទៀតបានពេលដែលវ៉ៃ បន្ទាយណាបែកក៏យកអាវុធប្រើ។ កាលពីឆ្នាំ១៩៧៣១៩៧៤ ជុន បានវ៉ៃចូលភ្នំពេញតាមផ្លូវជាតិលេខ៥ នៅពេលព្រឹកគឺរំដោះ បានទីក្រុងភ្នំពេញហើយ ទាហានទាំងអស់ជម្លៀសប្រជាជនឱ្យអស់ដើម្បី កុំឱ្យកើតចលនាប៉ះបោលតទៅទៀត ហើយរយៈពេលដែលជម្លៀស ប្រជាជនហ្នឹងប្រហែលជាមួយអាទិត្យ។ ពេលដែលប្រជាជន ចេញអស់ គឺកម្លាំងយោធាមកជុំគ្នានៅក្នុងទីក្រុង តែមិនដឹងជា ប៉ុន្មានកងពលទេ ហើយ ជុន នៅ កងពលទី១ ដែលដឹកនាំដោយ តាឡូញ, អ៊ុំសឿង ហើយ តាម៉ុក នៅកងពលទី២។ ហើយ ជុន នៅ ភ្នំពេញ(ម្ដុំកំបូល)មានភារៈកិច្ចការពារគ្រាប់យន្ដហោះដែលទុកចោល ពេលដែលនៅភ្នំពេញ បើមានទាក់ទង ជាមួយស្រី មិនថាបងប្អូន មិនថាថ្នាក់តូច ឬធំ ឱ្យតែនិយាយជាមួយស្រី គឺគេចាប់ទាំងអស់។ បានរយៈពេល១ឆ្នាំ រួចក៏អង្គការបញ្ជូន ជុន ឱ្យទៅកោះកុងធ្វើជាពេទ្យ ដោយមានដុកទ័រគេបង្រៀន ដែរ គឺធ្វើរហូតដល់បែក៧៩តែម្ដង។ ធ្វើពេទ្យនៅកោះកុង ជុន ព្យាបាលទាំងអស់ មិនថាកងទ័ព មិនថា ប្រជាជន។ ប្រធានពេទ្យដំបូងឈ្មោះ តាតូង ហើយ តាវឿន មក ជំនួស។ បុគ្គលិកពេទ្យ ទាំងអស់១៥នាក់។ ពេលខ្លះមិនដឹងជាខុសអី ទេ ស្រាប់តែគេមកព័ទ្ធចាប់ យកទៅបាត់ តែមិនដឹងជាយកទៅណា ទេ។ ចំពោះការហូបចុកមិនលំបាកទេ ទាំងពេទ្យ ទាំងកងទ័ព។ ពេលដែលវៀតណាមវ៉ៃបានទីក្រុងភ្នំពេញ ជុន មិនហ៊ានរត់ទៅស្រុក កំណើតទេ ព្រោះខ្លាចវៀតណាម ដូចេ្នះមានតែរត់ទៅតាមគេ តាមពៃ្រគ្មានផ្លូវទេប្រហែល១ខែដោយអត់បាយ ហើយចូលដីថៃកន្លះ ឆ្នាំ បានមានឡានដឹកមកស្រុកខែ្មរវិញ នៅឡែម នៅ៨១ នៅចក្រី ហើយវ៉ៃជាមួយវៀតណាមទៀត ស្ពាយកាបូបថ្នាំផង កាន់កាំភ្លើង ទៀត ហើយមេបញ្ជាការធំគឺ តាកន ក្រោយមកបាន សុខ ភាព។ តាំងពី១៩៧៩១៩៩៦ ទាហានមិនមានប្រាក់ខែទេ ទើបតែមាន សមាហរណកម្មបានមានប្រាក់ខែ និងប្រាក់ចូលនិវត្ដន៍ តែមានរបប ហូបគ្រប់គ្រាន់។ ជុន នៅចក្រីរហូតដល់ឆ្នាំ៨២ ហើយទៅនៅជុំរំ ៨៣ ទើបមកនៅម៉ាឡៃ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា