PROMOTING ACCOUNTABILITY
Lem Sokhom
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
BMI0054
BMI0054
|
|
ឈ្មោះ :
|
ឡែម សុខុម
|
|
Last Name :
|
Lem
|
|
First Name :
|
Sokhom
|
|
Status :
ស្ថានភាព :
|
Alive
នៅរស់
|
|
Gender :
ភេទ :
|
m
ប្រុស
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
[Present age: 49 years old]
«បច្ចុប្បន្នអាយុ៤៩ឆ្នាំ»
|
|
ភូមិកំណើត/ទីលំនៅ :
|
២១០២០១០៧ ខេត្ដតាកែវ ស្រុកបាទី ឃុំចំបក់ ភូមិកនែ្លងខ
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1973????
១៩៧៣????
|
|
មូលហេតុចូល KR :
|
ស័្មគ្រចិត្ដ
|
|
អង្គភាព DK 75-79 :
|
មជ្ឈឹម ភំ្នពេញ តាខ្មៅ
|
|
តំបន់ DK 75-79 :
|
មជ្ឈឹម ភំ្នពេញ។
|
| តួនាទី និង ទំនាក់ទំនង | |
|
តួនាទី KR (1975-79) :
|
កម្មកររោងចក្រដែកគោល
|
| Current Information | |
|
Current Occupation :
|
No
|
|
Current Attribute :
|
Yes
|
| សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
ប្រភពសម្ភាសន៍ :
|
ប៊្គអឹមអាយ០០៤៥ ២០១០១០១៨ ភូមិវាលហាត់ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ សម្ភាសន៍ដោយ ឡុង ដានី។ សម្ភាសន៍ជាមួយ ឡែម សុខុម ភេទប្រុស អាយុ៤៩ឆ្នាំ។ ក្រៅប្រវត្តិរូប។
|
|
សេចក្ដីសង្ខេប :
|
ឡែម សុខុម ភេទប្រុស អាយុ៤៩ឆ្នាំ រស់នៅភូមិវាលហាត់ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្ដបន្ទាយមានជ័យ។ សុខុម មានស្រុក កំណើតនៅភូមិកែ្លងខ្លា ឃុំចំបក់ ស្រុកបាទី ខេត្ដតាកែវ។ សុខុម មានកូន៣នាក់ ប្រុស១នាក់ ស្រី២នាក់។ ឪពុករបស់ សុខុម ឈ្មោះ ណែន យឺន។ ម្ដាយឈ្មោះ ឌុច យួន។ ហើយមានបងប្អូន៦នាក់។ សុខុម រៀបការនៅឆ្នាំ១៩៨៦ និងប្រពន្ធ ឈ្មោះ វ៉ា គឹមស៊ី។ នៅឆ្នាំ១៩៧៣ បេ៥២មានច្រើនពេកធ្វើឱ្យ សុខុម មិនបានរៀន ហើយរត់បែកពីឪពុកម្ដាយ និងបងប្អូនអស់។ ដល់ឆ្នាំ១៩៧៥ ទើប សុខុម មកនៅភ្នំពេញធ្វើជាកម្មករ នៅជិតសាលាខេត្ដ តាខ្មៅ នៅរោងចក្រដែកគោល។ ពេលដែលទៅដំបូងគេឱ្យ សុខុម រៀនពីកម្មករដែលចាស់ៗ ហើយ បានយកសុខុមទៅរៀនបនែ្ថម ហើយកេ្មងក្រោយៗធ្វើបន្ដ។ ចំពោះការហូបចុក គឺពេលដែលទៅ ដល់ដំបូងហូបនំប័ុងជាមួយសម្លពេញ១ឆ្នាំ ហើយមួយពេលតែមួយ កំណាត់ ក្រោយមកបាយលាយ ជាមួយចេក ពោត ចុងក្រោយលាយ ជាមួយគល់ចេក។ ធ្វើការបានមួយឆ្នាំគេឱ្យ សុខុម រៀននៅពេល យប់ ចាប់ពីម៉ោង៨៩ ហើយយុវជនចាស់ៗ ជាអ្នកបង្រៀននៅ ក្នុងរោងចក្រ។ បចេ្ចកទេសក៏រៀន អក្សរក៏រៀន។ នៅជំនាន់នោះ ខ្ញុំមិនដឹងថាមានការសម្លាប់មនុស្សទេ តែពេលដែលគេហៅទៅ រៀនសូត្រមិនដែលឃើញត្រឡប់មកវិញទេ។ ហើយ បងវ៉ាន់ ប្រាប់ ថាខំធ្វើការទៅប្រយ័ត្នគេយក ទៅរៀនសូត្រ។ ឆ្នាំ១៩៧៩ ពេលដែលយួនចូលមកគេប្រាប់ថាចេញតែមួយថៃ្ងទេ ទំរាំវ៉ៃបានចូលមកវិញ ហើយចេះតែមកតាមគេ ពីភ្នំបាសិត ធ្លាយ ដល់បវេល ហើយចំណាយពេលដើរប្រហែលកន្លះខែ។ នៅតាមផ្លូវ មានដំឡូងក៏ចេះតែដកហូបទៅ ពេលខ្លះថាខ្មាំងមកដល់ហើយនាំគ្នា រត់ទៀតទៅ។ ពេលទៅ ដល់បៃ៉លិន មានឡានគេមកដឹកកងទ័ពយក ទៅបំពាក់អាវុធ នៅកោះឡាវក្រាវ។ សុខុម ចូលទ័ព ជាមួយ អ៊ីឈាន កាលហ្នឹង។ មុខព្រួញដែលកងទ័ពធ្វើគឺនៅត្រឹមឡែម និងការពាររថក្រោះ ហើយ ពេលនោះគឺ សុខុម ត្រូវរបួសជើង គេយកទៅព្យាបាលរយៈពេល១ឆ្នាំនៅជំរុំ ហើយឆ្នាំ១៩៨២ ទើបទៅមកនៅម៉ាឡៃរហូតដល់សព្វថៃ្ង បន្ទាប់ពីផ្ដាច់ខ្លួនទើបគាត់បានទៅលេងស្រុក។ ទស្សនៈចំពោះ តុលាការកាត់ទោសមេដឹកនាំខែ្មរ ក្រហម គឺគាត់យល់ថាត្រឹមត្រូវដែលបង្កើត ព្រោះឪពុកម្ដាយត្រូវ តែទទួលខុសត្រូវ ហើយដឹកនាំប្រទេសឱ្យទៅរកភាពមិនល្អ។
|
|
Copyright :
|
© DC-Cam |
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា |
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”