Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
BMI0055
BMI0055
ឈ្មោះ :
ហ៊ឺ ស្រិ
Last Name :
Heu
First Name :
Sri
Status :
ស្ថានភាព :
Alive
នៅរស់
Gender :
ភេទ :
f
ស្រី
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[Present age: 64 years old]
«បច្ចុប្បន្នអាយុ៦៤ឆ្នាំ»
ភូមិកំណើត/ទីលំនៅ :
០៨០៤០៤?? ខេត្ដកណ្ដាល ស្រុកកោះធំ ឃុំកោះធំ ភូមិកោះធំ
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1971????
១៩៧១????
មូលហេតុចូល KR :
ស័្មគ្រចិត្ដ
អង្គភាព DK 75-79 :
មជ្ឈឹម ភ្នំពេញ ម្ដុំតាខ្មៅ និងក្រោយសាលាស៊ីសុវត្ថិ។ ភូមិភាគនិរតី ខេត្ដកណ្ដាល ស្រុកលើកដែក អ្នកលឿង។
តំបន់ DK 75-79 :
មជ្ឈឹម ភ្នំពេញ ម្ដុំតាខ្មៅ និងក្រោយសាលាស៊ីសុវត្ថិ។ ភូមិភាគនីរតី (៤០៥) ខេត្ដកណ្ដាល ស្រុកលើកដែក អ្នកលឿ
តួនាទី និង ទំនាក់ទំនង
តួនាទី KR (1975-79) :
ពេទ្យ។
ថ្នាក់លើ :
ឡាយ
Current Information
Current Occupation :
No
Current Attribute :
No
សម្ភាសន៍ និង សេចក្ដីសង្ខេប
ប្រភពសម្ភាសន៍ :
ប៊្គអឹមអាយ០០៥៥ ២០១០១០១៨ ភូមិវាលហាត ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ សម្ភាសន៍ដោយ ឡុង ដានី។ សម្ភាសន៍ជាមួយ ហ៊ឺ ស្រិ ភេទស្រី អាយុ៦៤ឆ្នាំ។ ក្រៅប្រវតិ្តរូប។
សេចក្ដីសង្ខេប :
ហ៊ឺ ស្រិ ភេទស្រី អាយុ៦៤ឆ្នាំ រស់នៅភូមិវាលហាត ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្ដបន្ទាយមានជ័យ។ ស្រិ មានស្រុកកំណើតនៅភូមិ កោះធំ (បច្ចុប្បន្ន មិនមានភូមិកោះធំទេ) ឃុំកោះធំ ស្រុកកោះធំ ខេត្ដកណ្ដាល។ គ្រួសាររបស់ ស្រិ ឈ្មោះ ស យ៉ាត ហើយមានកូន ស្រីមួយ។ ឪពុកឈ្មោះ ចន និងម្ដាយឈ្មោះ ទង។ ស្រិ មានបងប្អូនបង្កើត៦នាក់ សុទ្ធតែស្រី។

ស្រិ ចេញទៅតស៊ូនៅឆ្នាំ១៩៧១ គេឱ្យកាត់ដេរ តម្បាញ ឱ្យ តំបន់២៥។ ហើយពេលដែលបែក ភ្នំពេញ ទើបគេផ្លាស់ឱ្យមកនៅ តាខ្មៅ ធើ្វជាពេទ្យ ព្យាបាលឱ្យកម្មករនៅរោងចក្របានមួយឆ្នាំ។ ដល់ឆ្នាំ១៩៧៦ ផ្លាស់មកនៅពេទ្យមុន្នីវង្ស គេហៅពេទ្យ សេនាធិការ នៅក្រោយសាលាស៊ីសុវត្ថ ព្យាបាលទ័ព ពេលហ្នឹងរៀប ការជាមួយនឹងពេទ្យ មានតែការចាប់ដៃគ្នា។ ហើយ ឡាយ ជាអ្នក គ្រប់គ្រងទូទៅ តែមិនសូវឃើញ អៀង ធីរិទ្ធ ទៅទេ។ ក្រោយមក ផ្លាស់ពេទ្យទាំងអស់ទៅ អ្នកលឿងព្យាបាល ទ័ពដែលត្រូវរបួស ពីស្វាយរៀង ពៃ្រវែង។

ហើយពេលដែលបែកភ្នំពេញ ស្រិ មិនហ៊ានរត់ទៅផ្ទះទេ ព្រោះ រថក្រោះបាញ់រះ ខ្លាំង ដូចេ្នះចេះតែរត់តាមអង្គភាពកាត់ពៃ្រ កាត់ភ្នំ រហូតធ្លាក់ទៅដីថៃ ហើយទៅនៅចក្រីបាន១ឆ្នាំ ដោយមានកាកបាទក្រហមគេចិញ្ចឹម ហើយបានទៅនៅ៨៥ រួចបានត្រឡប់មក ដីខែ្មរគេហៅភូមិដូង ដល់មានសមាហរណកម្មទើបប្ដូរទៅជាម៉ាឡៃ ព្រោះមានភ្នំម៉ាឡៃនៅជិតហ្នឹង ហើយអ្នកគ្រប់គ្រងគឺ អៀង សារី។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា