Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
BMI0056
BMI0056
ឈ្មោះ :
ប្រាក់ ឈាន
Last Name :
Prakk
First Name :
Chhean
Status :
ស្ថានភាព :
Alive
នៅរស់
Gender :
ភេទ :
m
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[Present age: 53 years-old]
«បច្ចុប្បន្នអាយុ៥៣ឆ្នាំ»
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1973????
១៩៧៣????
មូលហេតុចូល KR :
ស័្មគ្រចិត្ដ
អង្គភាព DK 75-79 :
ភូមិភាគនីរតី ខេត្ដកំពង់ស្ពឺ ភ្នំបាសិត។
តំបន់ DK 75-79 :
ភូមិភាគនីរតី (៤០៥) ខេត្ដកំពង់ស្ពឺ ភ្នំបាសិត
តួនាទី និង ទំនាក់ទំនង
តួនាទី KR (1975-79) :
ធ្វើស្រែនៅភ្នំបាសិត
Current Information
Current Occupation :
No
Current Attribute :
No
សម្ភាសន៍ និង សេចក្ដីសង្ខេប
ប្រភពសម្ភាសន៍ :
ប៊្គអឹមអាយ០០៥៦ ២០១០១០១៨ ភូមិវាលហាត់ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ សម្ភាសន៍ដោយ ហ៊ិន សុធានី។ សម្ភាសន៍ជាមួយ ប្រាក់ ឈាន ភេទប្រុស អាយុ៥៣ឆ្នាំ។ ក្រៅប្រវត្តិរូប។
សេចក្ដីសង្ខេប :
ប្រាក់ ឈាន ភេទប្រុស អាយុ៥៣ឆ្នាំ រស់នៅភូមិវាលហាត់ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្ដបន្ទាយមានជ័យ។ ឈាន មានស្រុក កំណើតនៅភូមិក្បាលកោះ ឃុំកោះជ្រែង ស្រុកក្រចេះ ខេត្ដក្រចេះ។ ឪពុករបស់ ឈាន ឈ្មោះ ប្រាក់ ឈាក ហើយម្ដាយឈ្មោះ សា ស្ដៅ។ ឈាន មានបងប្អូន៦នាក់ ប្រុស៣ នាក់ និងស្រី៣នាក់។ ឈាន រៀនត្រឹមថ្នាក់ទី១០ ឪចាស់ឱ នៅបឋម សិក្សាឃុំកោះជ្រែង។ ១៩៧៣ ឈាន ធ្វើទាហានវ៉ៃជាមួយអាមេរិកកាំង នៅភ្នំពេញ ហើយ ផល គឺជាមេកងអនុសេនាធំ លេខ១២០ អនុសេនាតូចទី៣ ហើយតំបន់៥០៥ ដែលមកពីក្រចេះជាមួយ ឈាន។ ក្នុងមួយកង អនុសេនាតូចមានគ្នា៣៦នាក់ ហើយទាំងអស់មាន៣អនុសេនាតូច។ បន្ទាប់ពី បានទទួលសន្ដិភាពថៃ្ងទី១៧ មេសា ឆ្នាំ១៩៧៥ មក ឈាន ទៅភ្នំបាសិត, បាត់ដឹង ទៅធ្វើស្រែ។ ឆ្នាំ១៩៧៦ ខ្ញុំរៀបគ្រួសារ នៅបាត់ដឹង ដោយមានមេភូមិជាអ្នករៀបឱ្យ គាត់ឈ្មោះ ខាំ មី។ ពេលបែកភ្នំពេញ ឈាន នៅបាត់ដឹង ទៅកាត់ស្ទឹងជ្រលងគួយ ចូលមកសំឡូត ទៅសាលាក្រៅ កំរៀង ហើយទៅដល់ម៉ាឡៃ មេកងរបស់ ឈាន ឈ្មោះ ផីម គាត់ខើចជើង។ ខែ១២ ឆ្នាំ១៩៧៩ គឺ ឈាន ទៅនៅដងរែក គេឱ្យដាំដំណាំ ធ្វើស្រែ ដូចជាប្រជាជន ធម្មតា ហើយ យាយចែម ជាអ្នកដឹកនាំ។ រហូតដល់ឆ្នាំ ១៩៨២ ទើបត្រឡប់មកនៅម៉ាឡៃវិញ ហើយ សុខ ភាព ជាអ្នកគ្រប់គ្រង ខាងទ័ព និងអ៊ុំយ៉ែម ជាអ្នកគ្រប់គ្រងខាងប្រជាជននៅម៉ាឡៃ។ ពេលដែលមកម៉ាឡៃ ឈាន ចូលធ្វើទ័ពវិញ ការពារមូលដ្ឋាន ហើយ មានតែមន្ទីរពេទ្យតូចមួយសម្រាប់ព្យាបាលអ្នកជំងឺ ហើយប្រធាន ពេទ្យឈ្មោះ ឃឹម សាម៉ន ហៅយាយកេង។ នៅឆ្នាំ១៩៨៥ ឈាន ទៅនៅថរហៃូតដល់ឆ្នាំ១៩៨៩ ទើបត្រឡប់មកនៅម៉ាឡៃវិញ ហើយឆ្នាំ១៩៩០ ខែ១១ ឈាន ពិការជើងដោយសារតែជាន់មីន។ ពេលដែលមានសមាហរណកម្មទើបស្រុកទេសស្រួលបួល។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា