Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
BMI0058
BMI0058
ឈ្មោះ :
សិត ញឹម
Last Name :
Seth
First Name :
Nhim
Status :
ស្ថានភាព :
Alive
នៅរស់
Gender :
ភេទ :
m
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[Present age: 53 years-old]
«អាយុបច្ចុប្បន្ន ៥៣ឆ្នាំ»
ភូមិកំណើត/ទីលំនៅ :
១៧១១០៣០៣ ខេត្ដសៀមរាប ស្រុកសូទ្រនិគម ឃុំដានរុន ភូមិ
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1973????
១៩៧៣????
មូលហេតុចូល KR :
ខែ្មរក្រហមកេណ្គ
អង្គភាព DK 75-79 :
តំបន់ស្វ័យត, អន្លង់វែង, ជួរភ្នំដងរែក។
តំបន់ DK 75-79 :
តំបន់ស្វ័យត, អន្លង់វែង, ជួរភ្នំដងរែក
តួនាទី និង ទំនាក់ទំនង
តួនាទី KR (1975-79) :
កងទ័ពការពារព្រំដែន
ថ្នាក់លើ :
១៩៧៥ តាសំ គណៈភូមិភាគសៀមរាប, តាប៉ូល រងកងពល២១។ ១៩៧៧ តាសឿន គណៈភូមិភាគ និង តេវ ប្រធានវរៈសេនាធំ។
Current Information
Current Occupation :
No
Current Attribute :
No
សម្ភាសន៍ និង សេចក្ដីសង្ខេប
ប្រភពសម្ភាសន៍ :
ប៊្គអឹមអាយ០០៥៨ ២០១០១០១៨ ភូមិវាលហាត់ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ សម្ភាសន៍ដោយ ឆាយ ឈុនលី។ សម្ភាសន៍ជាមួយ សិត ញឹម ភេទប្រុស អាយុ៥៣ឆ្នាំ។ ក្រៅប្រវតិ្តរូប។
សេចក្ដីសង្ខេប :
សិត ញឹម ភេទប្រុស អាយុ៥៣ឆ្នាំ រស់នៅវាលហាត់ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្ដបន្ទាយមានជ័យ។ ញឹម មានស្រុកកំណើតនៅ ភូមិគោកឫស្សី ឃុំដានរុន ស្រុកសូទ្រនិគម ខេត្ដសៀមរាប។ ញឹម រៀនបានត្រឹមថ្នាក់ទី៣ ឪចាស់ឱ នៅសាលាបឹងខ្យង។ ញឹម រៀបការនៅឆ្នាំ ១៩៨៦ នៅអន្លង់វែង។

ឆ្នាំ១៩៧៣ ញឹម ចូលធ្វើជាទាហានព្រោះតែខែ្មរក្រហមកេណ្គ ហើយនៅវរៈ២១ក្នុងស្រុកសូទ្រនិគម ហើយទីតាំងដែលច្បាំងគឺនៅ មុខអង្គរវត្ដ ដែលមាន តាបួន ជាប្រធានកងវរៈ ហើយច្បាំងរហូតដល់ ឆ្នាំ១៩៧៥។ ញឹម ផ្លាស់ទៅនៅតាមព្រំដែន អន្លង់វែង តាមជួរ ភ្នំដងរែក ទៅទាំងមួយវរៈមានគ្នា ៥០០នាក់ ដឹកនាំដោយ តាសំ គណៈភូមិភាគសៀមរាប ហើយតាប៉ូល រងកងពល២១ ហើយ ហ៊ាន ជាប្រធានកងពល២១។ នៅឆ្នាំ១៩៧៧ គឺគេចោទថាឧត្ដរក្បត់ ហើយ សឿន ជាគណៈភូមិភាគនីរតី និង តេវ ជាប្រធានវរៈសេនាធំ យកមកជំនួស ហើយចាប់ប្រធានៗ ដាក់កប៉ាល់ហោះទៅគុក ទួលសែ្លង។

ពេលដែលវៀតណាមចូលដល់ស្រុកអន្លង់វែង ខែចែត្រ ពេលនោះ ញឹម រត់ទៅនៅតាមខ្នងភ្នំដងរែក នៅឡាក់ ព្រោះតែខ្លាចយួន រត់រហូតដល់ស្រុកម៉ាឡៃ ហើយរស់នៅភូមិខ្លាងាប់ នៅទីនោះមាន ពៃ្រក្រាស់ៗ មូសច្រើន ដែលសំបូរដោយជំងឺគ្រុនចាញ់ ហើយស្លាប់ បន្ដគ្នាតាមកង។ ដល់ឆ្នាំ ១៩៨៦ទើបទៅនៅអន្លង់វែងវិញ គេដោះដូរទាហានគ្នា រហូតដល់ឆ្នាំ។ នៅតំបន់ម៉ាឡៃគឺ សុខ ភាព ជាអ្នកគ្រប់គ្រង។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា