Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
BMI0071
BMI0071
ឈ្មោះ :
ហួន ហ៊ិន
Last Name :
Huon
First Name :
Hin
Status :
ស្ថានភាព :
Alive
នៅរស់
Gender :
ភេទ :
m
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[Present age 66 years old]
«បច្ចុប្បន្នអាយុ៦៦ឆ្នាំ»
ភូមិកំណើត/ទីលំនៅ :
០៦០២០៥០២ ខេត្ដកំពង់ធំ ស្រុកកំពង់ស្វាយ ឃុំនីពេជ្រ ភ
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1970 March 18
១៩៧០ មិនា ១៨
មូលហេតុចូល KR :
ស័្មគ្រចិត្ដ
អង្គភាព DK 75-79 :
ភូមិភាគឧត្ដរ ខេត្ដកំពង់ធំ ស្រុកកំពង់ស្វាយ។
តំបន់ DK 75-79 :
ភូមិភាគឧត្ដរ (៣០៣) ខេត្ដកំពង់ធំ ស្រុកកំពង់ស្វាយ
តួនាទី និង ទំនាក់ទំនង
តួនាទី KR (1975-79) :
ប្រធានកងរយ
ថ្នាក់លើ :
តាចន គណៈតំបន់កំពង់ស្វាយ, ជូ ប្រធានសេដ្ឋកិច្ចស្រុក កំពង់ស្វាយ។
ថ្នាក់ក្រោម :
១០០នាក់
Current Information
Current Occupation :
No
Current Attribute :
Yes
សម្ភាសន៍ និង សេចក្ដីសង្ខេប
ប្រភពសម្ភាសន៍ :
ប៊្គអឹមអាយ០០៧១ ២០១០១០២០ ភូមិចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ សម្ភាសន៍ដោយ ឡុង ដានី។ សម្ភាសន៍ជាមួយ ហួត ហ៊ិន ភេទប្រុស អាយុ៦៦ឆ្នាំ។ ក្រៅប្រវត្តិរូប។
សេចក្ដីសង្ខេប :
ហួន ហ៊ិន ភេទប្រុស អាយុ៦៦ឆ្នាំ រស់នៅភូមិចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្ដបន្ទាយ មានជ័យ។ ហ៊ិន មានស្រុកកំណើតនៅ ភូមិនីពេជ្រ(ខ) ឃុំនីពេជ្រ ស្រុកកំពង់ស្វាយ ខេត្ដកំពង់ធំ។ ប្រពន្ធ របស់គាត់ឈ្មោះ ម៉ក់ វូន អាយុ៥២ឆ្នាំ។ ហ៊ិន មានបងប្អូនបង្កើត ទាំងអស់១០នាក់ ប្រុស ៦នាក់ ស្រី៤នាក់។ ហ៊ិន មានកូនស្រី៣នាក់ និងប្រុស៤នាក់។ ឪពុកឈ្មោះ ហួន ឯម្ដាយឈ្មោះ ទឹម។ ហ៊ិន អស់ ថ្នាក់រៀនក៏ទៅបួសបាន៥ឆ្នាំ បន្ទាប់ពីសឹកក៏មករៀនវិញ តែឆ្នាំ ១៩៦៨១៩៦៩ រកថ្នាក់រៀនមិនបានទេ ជួលរៀនទាំងយប់ រហូតដល់ថៃ្ងទី១៨ ខែមិនា ឆ្នាំ១៩៧០ ហ៊ិន ក៏បាន ចូលពៃ្រតស៊ូ ជាអ្នករំដោះជាតិ ពេលដែលចូលហើយគេបង្ហាត់បង្រៀន ពេលដែល គេត្រូវការឱ្យ ទៅរំដោះជាតិ គេយកទៅធ្វើទ័ព ធ្វើពេទ្យ ហើយអ្នក ដែលចូលទៅគឺចូល កនែ្លងខ្ញុំនេះឯង ហើយគេ ហៅថាមន្ទីរតំបន់ ៤៣ ស្រុក៣០៤ ភូមិភាគឧត្ដរ។ នៅបានប្រហែល២៣ខែ គេដក ហ៊ិន ឱ្យទៅ នៅពាណិជ្ជកម្មភូមិភាគកណ្ដាល តែជាសមាជិក។ ពេលខ្លះអ្នកដឹកនាំនៅ សៀមរាបគេឱ្យយកត្រី ងៀត ខ្លាញ់ យកទៅ អូរាំងឪ ដោះដូរជាមួយវៀតណាម ធ្វើតែពេលយប់ទេ ឆ្នាំ១៩៧៣ កាល នោះទៅម្ដង៤០០កង តែដឹកតាមកង់ទេ ដឹកម្ដង១០០គីឡូ ដោយដូរជាមួយ ថ្នាំពេទ្យ ក្រណាត់ ឬអំបិល បើទំនិញយើងមិនគ្រប់ អាចប្រើលុយបានព្រោះជំនាន់នោះនៅចាយលុយ ហើយយកមក ដាក់នៅស្ទឹងជីនិត កំពង់ថ្ម ជួនកាលយកទៅដាក់នៅសាន់គរ ដែល ជាពាណិជ្ជភូមិភាគ។ ក្រោយមក គេដក ហ៊ិន ឱ្យទៅធ្វើកងទ័ពនៅឆ្នាំ ១៩៧៤ នៅវរសេនាតូច ដែលមេកងពលឈ្មោះ តាហុង។ មុននឹង វ៉ៃដល់ភ្នំពេញ ហ៊ិន វ៉ៃនៅកំពង់ធំសិន មុនដំបូងមានគ្នា ៣២នាក់ នៅសល់តែ៦នាក់។ ក្រោយមកគាត់ជួបអ្នកស្គាល់ដែលជាគណៈ ស្រុកកំពង់ស្វាយ បានសរសេរសំបុត្រឱ្យគាត់យកទៅឱ្យ មិត្ដជូ ដែលកាន់ខាងពាណិជ្ជកម្មស្រុកកំពង់ស្វាយ ហើយជូ ក៏ទទួល ហ៊ិន ឱ្យនៅជាមួយ។ ហ៊ិន ផ្លាស់ទៅជាប្រធានកងរយ ប្រចាំតំបន់ កំពង់ស្វាយ ដែលគណៈតំបន់ឈ្មោះ តាចន។ ដល់ឆ្នាំ៧៦ គេចាប់ តាជូ ពេលនោះហ៊ិន ភ័យខ្លាចតាជូឆេ្លីយដាក់ ក៏រត់ទៅដល់ ភូមិកំណើត ហើយទៅជួបប្អូនជីដូន មួយដែលធ្វើសន្ដិសុខតំបន់៤៣ គេជួយលាក់ក៏ឱ្យទៅធ្វើនេសាទ។ រហូតដល់ខែ៨ ឆ្នាំ១៩៧៨ ហ៊ិន បានលួចស្ដាប់វិទ្យុដើម្បីស្ដាប់សភាពការណ៍ ពេលនោះលឺសូរ គណៈ៨៧០ ចេញសេចក្ដីប្រកាសលើក លែងទោស ពេលនោះ សភាពការណ៍ជ្រួលច្របល់ ហើយសន្ដិសុខបានប្រាប់ ហ៊ិន ឱ្យ ប្រយ័ត្នខ្លួន ព្រោះ ហ៊ិន ធ្វើជាប្រធានសហករណ៍នៅកំពង់ធំ ហើយ នៅរហូតដល់ពេលដែលវ៉ៃបែកវៀតណាម ទើប ហ៊ិន រត់ទៅដល់ ព្រំដែនថៃ អន្លង់វែង ដែលកាលនោះគេហៅថៃ ថាព្រំដែនស៊ីម។ តែ ហ៊ិន បានរត់ទៅដល់ម៉ាឡៃ នៅឆ្នាំ១៩៨៣ ហើយចូលទៅដីថៃ នៅឆ្នាំ១៩៨៥ និងធ្វើជាគ្រូបង្រៀន ដោយមើលឃើញពី សមត្ថភាព ទើប សុខភាព ឱ្យឈរឈ្មោះជាក្រុមប្រឹក្សាឃុំ នៅឆ្នាំ ១៩៩៣ រហូតដល់២០០៨ ទើបជាប់ជាក្រុមប្រឹក្សាស្រុក ដល់សព្វថៃ្ង។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា