PROMOTING ACCOUNTABILITY
Prakk Sarin
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
BMI0072
BMI0072
|
|
ឈ្មោះ :
|
ប្រាក់ សារិន
|
|
Last Name :
|
Prakk
|
|
First Name :
|
Sarin
|
|
Other Name :
ឈ្មោះផ្សេង :
|
Prakk Kimyan
ប្រាក់ គឹមយ៉ាន
|
|
Status :
ស្ថានភាព :
|
Alive
នៅរស់
|
|
Gender :
ភេទ :
|
f
ស្រី
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
[Present age 53 years old]
«បច្ចុប្បន្នអាយុ៥៣ឆ្នាំ»
|
|
ភូមិកំណើត/ទីលំនៅ :
|
២១០៩០៩??ខេត្ដតាកែវ ស្រុកត្រាំកក់ ឃុំពពេល ភូមិពពេល
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1974????
១៩៧៤????
|
|
មូលហេតុចូល KR :
|
ស័្មគ្រចិត្ដ
|
|
អង្គភាព DK 75-79 :
|
ភូមិភាគពាយ័ព្យ ស្រុកវាលវែង ភូមិអូសោម។
|
|
តំបន់ DK 75-79 :
|
ភូមិភាគពាយ័ព្យ (៥៦០)ស្រុកវាលវែង ភូមិអូសោម។
|
| តួនាទី និង ទំនាក់ទំនង | |
|
តួនាទី KR (1975-79) :
|
នីរសា
|
|
ថ្នាក់លើ :
|
ឃឹម ជាអ្នកដែលឱ្យ សារិន រត់សំបុត្រ
|
| Current Information | |
|
Current Occupation :
|
No
|
|
Current Attribute :
|
No
|
| សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
ប្រភពសម្ភាសន៍ :
|
ប៊្គអឹមអាយ០០៧២ ២០១០១០២០ ភូមិចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ សម្ភាសន៍ដោយ សុខ វណ្ណៈ។ សម្ភាសន៍ជាមួយ ប្រាក់ សារិន ហៅ ប្រាក់ គឹមយ៉ាន ភេទស្រី អាយុ ៥៣ឆ្នាំ។ ក្រៅប្រវត្តិរូប។
|
|
សេចក្ដីសង្ខេប :
|
ប្រាក់ សារិន ហៅប្រាក់ គឹមយ៉ាន ភេទស្រី អាយុ៥៣ឆ្នាំ រស់នៅ ភូមិចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្ដបន្ទាយមានជ័យ។ មានស្រុក កំណើតនៅភូមិពពេល ឃុំពពេល ស្រុកត្រាំកក់ ខេត្ដតាកែវ។ សារិន មានកូន៤នាក់ ស្រី៣នាក់ ប្រុស១នាក់។ ឪពុករបស់សារិន ឈ្មោះ ប្រាក់ ពេន ឯម្ដាយឈ្មោះ ទេស កែម និងមានបងប្អូន៤ នាក់។ សារិន រៀនបានត្រឹមថ្នាក់ទី១១ ឪចាស់ឱ។ នៅពេលដែល ចូលបដិវត្ដន៍ សារិន មានអាយុ១៦ឆ្នាំ ហើយចូលនៅឆ្នាំ១៩៧៤ ពេលនោះ សារិន ចេញពីផ្ទះទៅនៅមន្ទីរ០៥ ប្រធានឈ្មោះ ពូសោម និងបងជាតិ នៅមន្ទីរគេឱ្យ សារិន នៅយាមកនែ្លងពេល ដែលគេចុះទៅធ្វើការតាមភូមិ។ នៅពេលដែលខែ្មរក្រហម ឈ្នះ ឆ្នាំ៧៥ អង្គការបានឱ្យ សារិន ទៅធ្វើការនៅពៃ្រសទួលគី ធ្វើការ នៅកនែ្លងណាស្នាក់នៅកនែ្លងហ្នឹង ដែលមានមន្ទីរមួយគឺមន្ទីរ២០២ ដោយធ្វើជាអ្នកនាំសារ ក្រោយមកទៀតគេផ្លាស់គាត់ឱ្យទៅ នៅ អូរសោម វាលវែង។ កាលនោះ សារិន រត់សំបុត្រពីកងវរសេនាតូច ទៅកងវរសេនាធំ ឬទៅកង ៣៣ កង៣៤ និងកង៣៥ អ្នកដែល សារិន រត់សំបុត្រឈ្មោះ ឃឹម។ ក្រោយមកអង្គការផ្លាស់ឱ្យទៅ កំពង់សោម តែចាំឆ្នាំមិនបាន តែទៅបានតែ៦៧ខែ យួនចូល។ ទៅនៅស្ពានកងកេង ធ្វើស្រែ ដកស្ទូង ហើយប្រធានឈ្មោះ បងធី។ នៅពេលដែលវៀតណាមចូលមក សារិន មិនហ៊ានត្រឡប់ទៅផ្ទះ វិញទេ ព្រោះខ្លាចយួនវះពោះច្រកសេ្មៅ ពេលដែលកំពុងច្របូក ច្របល់ គាត់បានជួបនឹងម្ដាយគាត់ នៅភំ្នដំរីរមៀល ម្ដាយគាត់ថា ទោះជាយ៉ាងណាត្រូវត្រឡប់ទៅស្រុកកំណើតវិញ ហើយគាត់ ខ្លាចទើប ចេះតែរត់តាមគេរហូតដល់ព្រំដែន។ នៅពេលដែលរត់ គឺវេទនាណាស់ អង្ការមួយកំប៉ុងហូបគ្នា៣០៤០នាក់ លាយជាមួយ ធាងត្រាវ ស្លឹកពៃ្រ ទំរាំមកដល់ព្រំដែន នៅតាមផ្លូវមានមនុស្សស្លាប់ ជា ច្រើនដោយសារអត់បាយ កេ្មងតូចៗអាយុ៤៥ឆ្នាំស្លាប់ដោយ សារលង់ទឹក ដែលម្ដាយឪពុកយក ទៅមិនបានព្រោះទឹកហូរខ្លាំងពេក ខ្លះទុកកូនចោលនៅគុម្ពឫស្សី ខ្លះទុកចោលក្នុងអង្រឹង ហើយអ្នក ដើរកាត់បានត្រឹមតែអាណិត យកជួយដែរ តែយោងតែខ្លួនឯងមិន ចង់បានផង ទៅដល់កោះកុង ចំណាយពេលមួយខែ ហើយចូលដីថៃ ទើបថៃដឹកទៅដល់ម៉ាឡៃរយៈពេល២ខែទៀត។ ពេលទៅដល់ ម៉ាឡៃបានពីរខែ សារិន ក៏សែនពេ្រនមានគ្រួសារ តែនៅតែបេ្ដជ្ញា រហូតដល់ឆ្នាំ៨០ទើបមានភេ្លង ឈប់បេ្ដជ្ញា។ នៅទីនោះអ្នកណាក៏ ចាញ់ដែរ ចាញ់គ្រប់ៗគ្នា ម្នាក់ៗចាញ់១ខែ ១ឆ្នាំ ពេលដែល ចាញ់គឺ ទៅជំរំសាយអេក បានមានថ្នាំដែលខាងកាកបាទក្រហមជាអ្នកចែកឱ្យ អង្ការ, ប៊្គចេង, ស្ការ មិនខ្វះទេ ហើយសារិន និងក្រុមគ្រួសាររស់នៅ ស្រុកម៉ាឡៃរហូតដល់សព្វថៃ្ង។
|
|
Copyright :
|
© DC-Cam |
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា |
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”