Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
PHI0001
PHI0001
ឈ្មោះ :
ឆាន់ ឆាត់
Last Name :
Chhann Chhatt
Status :
ស្ថានភាព :
Alive
នៅរស់
Gender :
ភេទ :
m
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
Present age:51 years old
«បច្ចុប្បន្នអាយុ៥១ឆ្នាំ»
Home Village :
ភូមិកំណើត/ទីលំនៅ :
13040603 Koh Ker village,Srayang commune,Koulen di
១៣០៤០៦០៣ ខេត្ដព្រះវិហារ ស្រុកគូលែន ឃុំស្រយ៉ង់ ភូមិ
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1975????
១៩៧៥????
Reason to Join KR :
មូលហេតុចូល KR :
Forced
បង្ខំ
អង្គភាព DK 75-79 :
អង្គភាពកងចល័ត ភូមិកោះកែរ ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្ដព្រះវិហារ។
តំបន់ DK 75-79 :
តំបន់១០៣ ស្រុកគូលែន ខេត្ដព្រះវិហារ។
តួនាទី និង ទំនាក់ទំនង
តួនាទី KR (1975-79) :
កងចល័ត។
ថ្នាក់លើ :
ប្រធានសហករណ៍ឈ្មោះ សាន ឈ្មោះ ខៀវ។
Current Information
Current Occupation :
No
Current Attribute :
Yes
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
PHI000120130514, Koh Ker Village,Srayang commune,Koulen district, Preah Vihear Province.Interviewed By Vannak Sok. Note: Interviewed with Chhann Chhatt,male,51year-Old,No Biography.
ភីអេកអាយ០០០១២០១៣០៥១៤ ភូមិកោះកែរ ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ។ សំភាសដោយៈ សុខ វណ្ណៈ។ កំណត់សម្គាល់ៈ ជួបជាមួយឈ្មោះ ឆាន់ ឆាត់ ភេទប្រុស អាយុ៥១ឆ្នាំ ក្រៅប្រវត្តិរូប។
សេចក្ដីសង្ខេប :
ឈ្មោះ ឆាន់ ឆាត់ អាយុ៥១ឆ្នាំ ប្រពន្ធ ឈ្មោះ សុច មឿន មានកូន៧នាក់ ស្រី៣ ប្រុស៤។ ឆាត់ មានស្រុកកំណើតនៅភូមិ កោះកែរ ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្ដព្រះវិហារ។ ឆាត់ មានឪពុកឈ្មោះ ឆាន ម្ដាយឈ្មោះ អេក មឿន មានបងប្អូន ៤នាក់។ ឆាត់ មិនបាន រៀនសូត្រទេ ព្រោះរស់នៅទីជនបទដាច់ ស្រយ៉ាលគ្មានសាលារៀន។ នៅឆ្នាំ១៩៧០ ប្រទេសកើត មានរដ្ឋប្រហារទម្លាក់សមេ្ដច អ្នកស្រុកនៅភូមិកោះកែរមិនបានដឹង ប៉ុន្មានទេ តែក្រោយមកនៅឆ្នាំ១៩ ៧២ ឃើញមានសង្គ្រាមនិង ទម្លាក់គ្រាប់បែក តែមិនបានទម្លាក់ឱ្យចំភូមិទេ។ នៅឆ្នាំ១៩៧៥ ពេល ខែ្មរក្រហមទទួលជ័យជំន្នះ ប្រជាជននៅភូមិកោះកែរ អង្គការឱ្យប្រមូលទ្រព្យសម្បតិ្ដដាក់រួម ហូប បាយរួម។ ឆាត់ ត្រូវអង្គការ បំបែកចេញពីឪពុកម្ដាយចូលអង្គភាពចល័ត ដើរបិតភ្លឺស្រែ លើកទំនប់ ហូបតែបបរមិនបានឆែ្អតទេ នៅសម័យខែ្មរក្រហម ធ្វើមានស្រូវអង្ការបានច្រើន តែអង្កាការដឹកទៅថ្នាក់ លើ មិនទុកឱ្យប្រជាជនហូបគ្រប់គ្រាន់ទេ មានមនុស្សឈឺស្លាប់ដោយសារខ្វះ ជាតិអាហារ។ កាលនោះ ប្រធានសហករណ៍ឈ្មោះ តា ខៀវ។ នៅឆ្នាំ១៩៧៩ កងទ័ពវៀតណាមចូលមកដល់ប្រជាជនបាន រស់រានមានជីវិតឡើងវិញ និងប្រកបរបរធ្វើស្រែចម្ការបានសុខ សប្បាយ។ ក្រោយឆ្នាំ១៩៧៩ កងទ័ពវៀតណាមបានធ្វើបន្ទាយ នៅជិតប្រាសាទកោះកែរ តែប្រជាជនមិនហ៊ានចូលទៅជិតនោះ ទេ។ នៅឆ្នាំ១៩៨៣ បុរសដែលមានអាយុ១៨ឆ្នាំឡើងទៅ រស់នៅ ទាំងភ័យ ខ្លាចជារៀងរាល់ថៃ្ង ព្រោះកងទ័ព វៀតណាម ចេះតែមកចាប់ចងយកទៅដាក់គុក។ កងទ័ពវៀតណាមចោទអ្នក ភូមិកោះកែរថា បានចូល ដៃជើងជាមួយ ប៉ុល ពត។ ដូចនេះធ្វើឱ្យយុវជននិងបុរសជាមនុស្សចាស់មានប្រពន្ធកូន ហើយមិន ហ៊ានរស់នៅត្រូវបង្ខំចិត្ដចូលទៅជាមួយខែ្មរក្រហមខាង ស្រុកអន្លង់វែងភ្នំដងរែកជាមួយ តា ម៉ុក មួយ ចំនួនទៀតរត់ភាស ខ្លួនទៅនៅខាងស្រុកស្វាយលើខេត្ដសៀមរាប។ នៅឆ្នាំ១៩៨៦ នៅភូមិកោះកែរ កងទ័ពវៀតណាមបានបន្ធូរបន្ថយវិញ ប្រជាជន ក៏នាំគ្នាមករស់នៅភូមិកំណើតវិញ។ តែក្រោយ មកបានរត់ភាស ខ្លួនវិញដោយសារតែសង្គ្រាមរវាងខែ្មរក្រហមនិងកងទ័ព
រដ្ឋាភិបាល។ នៅឆ្នាំ១៩៩៣ ប្រជាជនបានរស់នៅវិញនិង
បានបោះឆ្នោត ពេលបោះឆ្នោត ហើយកម្លាំងខាងទាហាន
ប៉ារាបានវាយ ចូលភូមិកោះកែរវិញទៀត ដល់ឆ្នាំ១៩៩៩ ទើបមានសន្ដិភាពលែងមានច្បំាងទើបជាប្រជាជន នៅភូមិ កោះកែររស់នៅបានសុខសប្បាយ។ ប្រាសាទកោះកែរវត្ថុបុរាណ មានតមៃ្លដូចជារូប បរិមាករណ៍ ត្រូវបាត់បង់គ្មានសល់ សព្វថៃ្ង យើងឃើញនៅសេសសល់តែទួលប្រាសាទទេ។ សព្វថៃ្ងនេះ ប្រជាជន រស់នៅតំបន់ប្រាសាទកោះកែរ មិនបានសប្បាយ ចិត្ដដោយសារអាជ្ញាធរអប្សរាតឹងតែង មិនឱ្យប្រជា ជនធ្វើផ្ទះធំ មិនឱ្យកាប់គាស់ដីថ្មី ដើម្បីធ្វើស្រែ ព្រោះមានកូនចៅកាន់តែច្រើនទៅ បើមិនឱ្យកាប់គាស់ កូនចៅកើតក្រោយមានដីណាធ្វើស្រែ។
សកម្មភាពដែលបានឃើញ :
ដឹងថា ជំនាន់ខែ្មក្រហមមានមនុស្សស្លាប់ដោយសារអត់អាហារនិង ធ្លាប់ឃើញកងឈ្លបសម្លាប់ផ្ទាល់។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា