Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
PHI0002
PHI0002
ឈ្មោះ :
ឌឹម ឌឿន
Last Name :
Dim Doeun
Status :
ស្ថានភាព :
Alive
នៅរស់
Gender :
ភេទ :
m
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
Present age:51 years old
បច្ចុប្បន្នអាយុ៥១ឆ្នាំ
Home Village :
ភូមិកំណើត/ទីលំនៅ :
13040603 Koh Ker village,Srayang commune, Koulen d
១៣០៤០៦០៣ ខេត្ដព្រះវិហារ ស្រុកគូលែន ឃុំស្រយ៉ង់ ភូមិ
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1975????
១៩៧៥????
Reason to Join KR :
មូលហេតុចូល KR :
Forced
បង្ខំ
អង្គភាព DK 75-79 :
អង្គភាពកងចល័តកុមារភូមិកោះកែរ ឃុំស្រយ៉ង់ ស្រុកគូលែន។
តំបន់ DK 75-79 :
តំបន់១០៣ ស្រុកគូលែន ខេត្ដព្រះវិហារ។
តួនាទី និង ទំនាក់ទំនង
តួនាទី KR (1975-79) :
កងចល័តកុមារ។
ថ្នាក់លើ :
ប្រធានកងចល័ត ឈ្មោះ ឡន គណៈស្រុកឈ្មោះ ថន។
Current Information
Current Occupation :
No
Current Attribute :
Yes
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
PHI000220130514, Koh Ker Village,Srayang commune,Koulen district, Preah Vihear Province.Interviewed By Vannak Sok. Note: Interviewed with Dim Doeun,male,51year-Old,No Biography.
ភីអេកអាយ០០០២២០១៣០៥១៤ ភូមិកោះកែរ ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ។ សំភាសដោយៈ សុខ វណ្ណៈ។ កំណត់សម្គាល់ៈ ជួបជាមួយឈ្មោះ ឌឹម ឌឿន ភេទប្រុស អាយុ៥១ឆ្នាំ ក្រៅប្រវត្តរូប។
សេចក្ដីសង្ខេប :
ឈ្មោះ ឌឹម ឌឿន អាយុ៥១ឆ្នាំ ប្រពន្ធ ឈ្មោះ ហៀប ភឿ អាយុ ៤៩ មានកូន ៤នាក់។ ឌឿន មានស្រុកកំណើតនៅភូមិកោះកែរ ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្ដ ព្រះវិហារ។ កាលជំនាន់ដើម អ្នកខ្លះ ថា ភូមិកោះកែរនេះ ឋិតនៅខេត្ដកំពង់ធំ ខ្លះថា នៅក្នុងខេត្ដ សៀមរាប។ ឌឿន មានឪពុកឈ្មោះ ទុំ ឌឹម ម្ដាយឈ្មោះ ផេង ប៊ឹក មានបងប្អូន៦ នាក់នៅ សល់៣នាក់។ ឌឿន មិនបានរៀនសូត្រទេ ព្រោះរស់នៅទីជនបទដាច់ ស្រយ៉ាលគ្មានសាលារៀន។ នៅ ក្រោយ ឆ្នាំ១៩៧៩ រៀនបានត្រឹមថ្នាក់ទី៣ សព្វថៃ្ងចេះអានចេះ សរសេរបានខ្លះ។ នៅឆ្នាំ១៩៧០ ប្រទេស កើតមានរដ្ឋប្រហារ ទម្លាក់សមេ្ដចសីហនុ អ្នកស្រុកនៅភូមិកោះកែរមិនបានដឹងប៉ុន្មានទេ តែ ក្រោយមក នៅឆ្នាំ១៩៧២៧៣ ឃើញមានសង្គ្រាមនិង ទម្លាក់គ្រាប់បែក តែមិនបានទម្លាក់ឱ្យចំភូមិទេ។ នៅឆ្នាំ ១៩៧៥ ពេលខែ្មរក្រហមទទួលជ័យជំន្នះ ប្រជាជននៅភូមិកោះកែរ អង្គការឱ្យប្រមូលទ្រព្យ សម្បតិ្ដដាក់រួម ហូបបាយរួម។ ឌឿន ត្រូវអង្គការ បំបែកចេញពីឪពុកម្ដាយចូលអង្គភាពចល័ត ដើរ បិតភ្លឺស្រែ លើក ទំនប់ ហូបតែបបរមិនបានឆែ្អតទេ នៅសម័យខែ្មរក្រហម ធ្វើមានស្រូវអង្ការបាន ច្រើនតែអង្កាការដឹកទៅថ្នាក់លើមិនទុកឱ្យប្រជាជនហូបគ្រប់គ្រាន់ទេ មានមនុស្សឈឺស្លាប់ដោយសារខ្វះ ជាតិអាហារ។ កាលនោះគណៈស្រុកគូលែនឈ្មោះ តា ថន។ នៅជំនាន់ខែ្មរក្រហមប្រាសាទកោះកែរ មិនដែលឃើញអង្គការ ចាត់តាំងឱ្យមើលថែឬបោលសម្អាតទេ។ ប្រជាជនដែលរស់នៅ ទីនេះមិនដែល ហ៊ានចូលក្នុងប្រាសាទទេ ព្រោះរវល់ធ្វើការជូន អង្គការ ណាមួយមិនហ៊ានចូលព្រោះមានសត្វខ្លា សត្វពៃ្រធំៗរស់ នៅទីនោះ។ នៅឆ្នាំ១៩៧៩ កងទ័ពវៀតណាមចូលមកដល់ប្រជា ជនបានរស់រានមាន ជីវិតឡើងវិញ និងប្រកបរបរធ្វើស្រែចម្ការបានសុខសប្បាយ។ ក្រោយឆ្នាំ១៩៧៩ កងទ័ពវៀត ណាមបានធ្វើបន្ទាយនៅជិតប្រាសាទកោះកែរ តែប្រជាជនមិនហ៊ានចូល ទៅជិតនោះទេ។ នៅឆ្នាំ១៩ ៨៣ បុរសដែលមានអាយុ១៨ទៅ អាយុ៥០៦០ឆ្នាំ រស់នៅទាំងភ័យខ្លាចជារៀងរាល់ថៃ្ង ព្រោះកង ទ័ពវៀតណាមចេះតែមកចាប់ចងយកទៅដាក់គុក ដូចជាឪពុករបស់ ឌឿន ត្រូវវៀតណាមចាប់ដាក់គុក រហូតស្លាប់ ព្រោះតែកងទ័ព វៀតណាមចោទអ្នកភូមិកោះកែរថា បានចូលដៃជើងជាមួយ ប៉ុល ពត។ ដូចនេះធ្វើឱ្យយុវជន និងបុរសជាមនុស្សចាស់មានប្រពន្ធកូន ហើយមិនហ៊ានរស់នៅត្រូវបង្ខំចិត្ដចូលទៅជា មួយខែ្មរក្រហម ខាងស្រុកអន្លង់វែងភ្នំដងរែកជាមួយ តា ម៉ុក មួយចំនួនទៀត រត់ភាសខ្លួនទៅនៅខាង ស្រុកស្វាយលើខេត្ដសៀមរាប។ នៅឆ្នាំ១៩៨៦ នៅភូមិកោះកែរកងទ័ពវៀតណាមបានបន្ធូរបន្ថយ វិញប្រជាជនក៏នាំគ្នាមករស់នៅវិញ។ តែក្រោយមកបានរត់ ភាសខ្លួនវិញដោយសារតែសង្គ្រាមរវាង ខែ្មរក្រហមនិងកងទ័ព រដ្ឋាភិបាល។ នៅឆ្នាំ១៩៩២៩៣ ប្រជាជនបានរស់នៅវិញនិងបានបោះឆ្នោត ពេលបោះឆ្នោត ហើយកម្លាំងខាងប៉ារាបាន វាយចូលភូមិកោះកែរវិញទៀត ប្រជាជនរត់ទៀត ដល់ឆ្នាំ១៩៩៩ ទើប មានសន្ដិភាពលែងមានច្បំាងទើបជាប្រជាជននៅ ភូមិកោះ កែររស់នៅបានសុខ សប្បាយ។ ប្រាសាទកោះកែរវត្ថុបុរាណ មានតមៃ្លដូចជារូបបរិមាករណ៍ត្រូវបាត់បង់គ្មានសល់ សព្វថៃ្ង យើងឃើញនៅសេសសល់តែទួលប្រាសាទទេ។ សព្វថៃ្ងនេះប្រជា ជនរស់នៅតំបន់ប្រាសាទ កោះកែរ មិនបានសប្បាយចិត្ដដោយ សារអាជ្ញាធរអប្សរាតឹងតែងមិនឱ្យប្រជាជនធ្វើផ្ទះធំ មិនឱ្យកាប់ គាស់ដីថ្មី ដើម្បីធ្វើស្រែ ព្រោះមានកូនចៅកាន់តែច្រើន។ ប្រជាជនបាននិយាយថា ប្រជាជន កាប់ឈើមិន បានតែអ្នកមាន អំណាចចេះតែកាប់បានជារៀងរាល់ថៃ្ង បើអ្នកគ្រប់គ្រងនៅទីនេះ ហាមមិន ឱ្យមានកាប់ ការឈើទាំងអស់គ្នាក៏គាត់យល់ព្រម ធ្វើតាមដែរ។
សកម្មភាពដែលបានឃើញ :
ដឹងថា ជំនាន់ខែ្មរក្រហមមានមនុស្សឈឺស្លាប់ដោយសារតែខ្វះជាតិ អាហារនិងធ្លាប់ឃើញកងឈ្លបសម្លាប់មនុស្ស។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា