Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
PHI0007
PHI0007
ឈ្មោះ :
សំ សឿន
Last Name :
Sam Soeun
Status :
ស្ថានភាព :
Alive
នៅរស់
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
Present age:55 years old
បច្ចុប្បន្នអាយុ៥៥ឆ្នាំ
Home Village :
ភូមិកំណើត/ទីលំនៅ :
13040603 Koh Ker village,Srayang commune, Koulen d
១៣០៤០៦០៣ ខេត្ដព្រះវិហារ ស្រុកគូលែន ឃុំស្រយ៉ង់ ភូមិ
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1975????
១៩៧៥????
Reason to Join KR :
មូលហេតុចូល KR :
Forced
បង្ខំ
អង្គភាព DK 75-79 :
អង្គភាពកងចល័តកុមារ។
តំបន់ DK 75-79 :
តំបន់១០៣ ស្រុកគូលែន ខេត្ដព្រះវិហារ។
តួនាទី និង ទំនាក់ទំនង
តួនាទី KR (1975-79) :
ប្រធានកុមារ។
ថ្នាក់លើ :
ប្រធានសហករណ៍ ឈ្មោះ សាន ឈ្មោះ សឺត។
Current Information
Current Occupation :
No
Current Attribute :
Yes
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
PHI000720130514, Koh Ker Village,Srayang commune,Koulen district, Preah Vihear Province.Interviewed By Vannak Sok. Note: Interviewed with Sam Soeun,male,55year-Old,No Biography.
ភីអេកអាយ០០០៧២០១៣០៥១៤ ភូមិកោះកែរ ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ។ សំភាសដោយៈ សុខ វណ្ណៈ។ កំណត់សម្គាល់ៈ ជួបជាមួយឈ្មោះ សំ សឿន ភេទប្រុស អាយុ៥៥ ឆ្នាំ ក្រៅប្រវត្តិរូប។
សេចក្ដីសង្ខេប :
ឈ្មោះ សំ សឿន អាយុ៥៥ឆ្នាំ ប្រពន្ធ ឈ្មោះ រុន ហាន អាយុ៥៣ មានកូន ៥នាក់។ សឿន មានស្រុកកំណើតនៅភូមិកោះកែរ ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្ដ ព្រះវិហារ។ កាលជំនាន់ដើម អ្នកខ្លះថា ភូមិកោះកែរនេះ ឋិតនៅខេត្ដកំពង់ធំ ខ្លះថា នៅក្នុងខេត្ដ សៀមរាប។ សឿន មានឪពុកឈ្មោះ តីយ សំ ម្ដាយឈ្មោះ ភាច មានបងប្អូន៦នាក់ ស្លាប់ អស់៣នាក់។ សឿន មិនបានរៀនសូត្រទេ ព្រោះរស់នៅទីជនបទដាច់ស្រយ៉ាលគ្មានសាលារៀន។ នៅឆ្នាំ១៩ ៧០ ប្រទេសកើតមានរដ្ឋប្រហារទម្លាក់សមេ្ដចសីហនុ អ្នកស្រុក នៅភូមិកោះកែរមិនបានដឹងប៉ុន្មានទេ តែ ក្រោយមកនៅឆ្នាំ១៩ ៧២៧៣ ឃើញមានសង្គ្រាមនិងទម្លាក់គ្រាប់បែក តែមិនបានទម្លាក់ឱ្យ ចំភូមិទេ។ នៅឆ្នាំ១៩៧៥ ពេលខែ្មរក្រហមទទួលជ័យជំន្នះ ប្រជាជននៅភូមិកោះកែរ អង្គការឱ្យ ប្រមូលទ្រព្យសម្បតិ្ដដាក់រួម ហូបបាយរួម។ សឿន ត្រូវអង្គការបំបែកចេញពីឪពុកម្ដាយចូល អង្គភាព។ សឿន ត្រូវបានអង្គការចាត់តាំងឱ្យមើលថែទាំកុមារ ចំនួន៤០នាក់ កុមារទាំងនោះត្រូវឱ្យធ្វើការ ដូចជា ដើរបិតភ្លឺស្រែ លើកភ្លឺស្រែ និងមានបង្រៀនអក្សរបន្ដិចបន្ដួច។ ប្រធានសហករណ៍ ឈ្មោះ សឺត និងឈ្មោះ សាន។ នៅជំនាន់ខែ្មរក្រហមដឹងថា ប្រជាជនមួយចំនួនត្រូវអង្គការចាប់យកទៅ សម្លាប់ចោលនៅប្រាសាទលឹង្គ។ ប្រាសាទកោះកែរនៅពេលនោះមិនមានពីណាយក ចិត្ដទុកដាក់ទេ។ ប្រជាជនដែលរស់នៅទីនេះក៏មិនដែលហ៊ានចូល ក្នុងប្រាសាទដែរ ព្រោះឮតគ្នាថា មានសត្វខ្លា និងសត្វ ពៃ្រធំៗរស់ នៅទីនោះ។ នៅឆ្នាំ១៩៧៩ កងទ័ពវៀតណាមចូលមកដល់ប្រជា ជនបានរស់រានមាន ជីវិតឡើងវិញ និងប្រកបរបរធ្វើស្រែចម្ការបានសុខសប្បាយ។ ក្រោយឆ្នាំ១៩៧៩ កងទ័ពវៀត ណាមបានធ្វើបន្ទាយនៅជិតប្រាសាទកោះកែរ តែប្រជាជនមិនហ៊ានចូល ទៅជិតនោះទេ។ នៅឆ្នាំ១៩ ៨៣ បុរសដែលមានអាយុ១៨ទៅ អាយុ៥០៦០ឆ្នាំ រស់នៅទាំងភ័យខ្លាចជារៀងរាល់ថៃ្ង ព្រោះកង ទ័ពវៀតណាមចេះតែមកចាប់ចងយកទៅដាក់គុក។ កងទ័ពវៀត ណាមចោទអ្នកភូមិកោះកែរថា បាន ចូលដៃជើងជាមួយ ប៉ុល ពត។ ដូចនេះធ្វើឱ្យយុវជននិងមនុស្សចាស់មួយចំនួនដែលមានប្រពន្ធកូន ហើយមិនហ៊ានរស់នៅត្រូវបង្ខំចិត្ដចូលទៅជាមួយខែ្មរក្រហមខាងស្រុកអន្លង់វែងភ្នំដងរែកជាមួយ តា ម៉ុក មួយចំនួនទៀតរត់ ភាសខ្លួនទៅនៅខាងស្រុកស្វាយលើខេត្ដសៀមរាប។ នៅឆ្នាំ១៩ ៨៦ នៅ ភូមិកោះកែរកងទ័ពវៀតណាមបានបន្ធូរបន្ថយវិញ ប្រជាជនក៏នាំគ្នាមករស់នៅវិញ។ តែក្រោយមក បានរត់ភាស ខ្លួនវិញដោយសារតែសង្គ្រាមរវាងខែ្មរក្រហមនិងកងទ័ពរដ្ឋាភិបាល។ នៅឆ្នាំ១៩៩២៩៣ប្រជាជនបានរស់នៅវិញនិងបានបោះឆ្នោត ពេលបោះឆ្នោត ហើយកម្លាំងខាងទាហានប៉ារាបាន វាយចូលភូមិកោះកែរវិញទៀត ប្រជាជនរត់ទៀតដល់ឆ្នាំ១៩៩៩ ទើបមានសន្ដិភាពលែងមានច្បំាង ទើបជាប្រជាជននៅភូមិកោះកែរ រស់នៅបានសុខសប្បាយ។ ប្រាសាទ កោះកែរវត្ថុបុរាណមាន តមៃ្លដូច ជារូបបរិមាករណ៍ត្រូវបាត់បង់គ្មានសល់ សព្វថៃ្ងយើង ឃើញនៅសេសសល់តែទួលប្រាសាទទេ។ សព្វ ថៃ្ងនេះប្រជាជន រស់នៅតំបន់ប្រាសាទកោះកែរមិនបានសប្បាយចិត្ដដោយសារ អាជ្ញាធរអប្សរា តឹង តែងមិនឱ្យប្រជាជនធ្វើផ្ទះធំ មិនឱ្យកាប់គាស់ ដីថ្មី ដើម្បីធ្វើស្រែ ព្រោះមានកូនចៅកាន់តែច្រើន។
សកម្មភាពដែលបានឃើញ :
ដឹងថា ជំនាន់ខែ្មរក្រហមមានសម្លាប់មនុស្សនិងគ្មានអាហារគ្រប់ គ្រាន់។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា