PROMOTING ACCOUNTABILITY
Khuon Chuon
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
PHI0011
PHI0011
|
|
ឈ្មោះ :
|
ឃួន ជួន
|
|
Last Name :
|
Khuon Chuon
|
|
Status :
ស្ថានភាព :
|
Alive
នៅរស់
|
|
Gender :
ភេទ :
|
Male
ប្រុស
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
Present age:56 years old
បច្ចុប្បន្នអាយុ៥៦
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
13040603 Koh Ker village,Srayang commune, Koulen d
១៣០៤០៦០៣ ខេត្ដព្រះវិហារ ស្រុកគូលែន ឃុំស្រយ៉ង់ ភូមិ
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1975????
១៩៧៥????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Forced
បង្ខំ
|
|
អង្គភាព DK 75-79 :
|
អង្គភាពកងចល័តស្រុកគូលែន ខេត្ដព្រះវិហារ។
|
|
តំបន់ DK 75-79 :
|
តំបន់១០៣ ស្រុកគូលែន ខេត្ដព្រះវិហារ។
|
| តួនាទី និង ទំនាក់ទំនង | |
|
តួនាទី KR (1975-79) :
|
កងចល័ត។
|
|
ថ្នាក់លើ :
|
ប្រធានកងចល័តឈ្មោះ ឌុល។
|
| Current Information | |
|
Current Occupation :
|
No
|
|
Current Attribute :
|
Yes
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
PHI001120130515, Koh Ker Village,Srayang commune,Koulen district, Preah Vihear Province.Interviewed By Vannak Sok. Note: Interviewed with Khuon Chuon,male,56year-Old,No Biography.
ភីអេកអាយ០០១១២០១៣០៥១៥ ភូមិកោះកែរ ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ។ សំភាសដោយៈ សុខ វណ្ណៈ។ កំណត់សម្គាល់ៈ ជួបជាមួយឈ្មោះ ឃួន ជួន ភេទប្រុស អាយុ៥៦ឆ្នាំ ក្រៅប្រវត្តិរូប។
|
|
សេចក្ដីសង្ខេប :
|
ឈ្មោះ ឃួន ជួន អាយុ៥៦ឆ្នាំ ប្រពន្ធ ឈ្មោះ សុង ហ៊ុំ អាយុ៤០ មានកូន៧នាក់ ស្រី៣។ ជួន មានស្រុកកំណើតនៅភូមិកោះកែរ ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្ដព្រះវិហារ។ ជួន មានឪពុក ឈ្មោះ ឃួន ម្ដាយឈ្មោះ ឆែម មានបងប្អូន៩នាក់ ស្លាប់៣នាក់។ ជួន មិនបានរៀន សូត្រទេ ព្រោះគ្មានសាលារៀន សាលារៀនមានតែ ជិតទីរួមខេត្ដ។ នៅឆ្នាំ១៩៧០ ប្រទេសកើតមាន រដ្ឋប្រហារ ទម្លាក់សមេ្ដច អ្នកស្រុកនៅភូមិកោះកែរមិនបានដឹងប៉ុន្មានទេ តែក្រោយមកនៅឆ្នាំ១៩៧២ ឃើញមានសង្គ្រាមនិងទម្លាក់គ្រាប់ បែក តែមិនបានទម្លាក់ឱ្យចំភូមិទេ។ នៅឆ្នាំ១៩៧៥ ពេលខែ្មរ ក្រហមទទួលជ័យជំន្នះ ប្រជាជននៅភូមិកោះកែរ អង្គការឱ្យប្រមូល ទ្រព្យ សម្បតិ្ដដាក់រួម ហូបបាយ រួម។ ជួន ត្រូវអង្គការបំបែកចេញ ពីឪពុកម្ដាយចូលអង្គភាពចល័តស្រុកគូលែន មានយុវជនយុវនារី រាប់រយនាក់ តែបុរសនិងស្រ្ដីមិនអាចទាក់ទងនិយាយលេង ជាមួយ គ្នាបានទេ បើអង្គការឃើញចោទថា ខុសសីលធម៌រួចយកទៅ សម្លាប់ចោល។ ការងារចល័តលើកទំនប់ រែកដី ទាំងយប់ទាំងថៃ្ង លើកលែងតែ ថៃ្ងធ្លាក់ភ្លៀង ហូបតែបបរមិនបានឆែ្អតទេ។ ប្រធានកងចល័តស្រុកឈ្មោះ ថន ឈ្មោះ ឌុល។ នៅជំនាន់ខែ្មរ ក្រហមប្រាសាទកោះកែរមិនដែលឃើញ អង្គការចាត់តាំងឱ្យមើល ថែឬបោលសម្អាតទេ។ ប្រជាជនដែលរស់នៅទីនេះមិនដែល ហ៊ានចូលក្នុងប្រាសាទទេ។ នៅឆ្នាំ១៩៧៩ កងទ័ពវៀតណាមចូល មកដល់ប្រជាជនបានរស់រានមានជីវិតឡើងវិញ និងប្រកបរបរ ធ្វើស្រែចម្ការបានសុខសប្បាយ។ ក្រោយឆ្នាំ១៩៧៩ កងទ័ពវៀត ណាមបានសង់បន្ទាយនៅជិតប្រាសាទកោះកែរ ហើយគ្មាន ប្រជាជន ហ៊ានចូលទៅជិតនោះទេ។ នៅឆ្នាំ១៩៨៣ បុរស ដែលមាន អាយុ១៨ទៅអាយុ៥០៦០ឆ្នាំ រស់នៅទាំង ភ័យខ្លាច ជារៀងរាល់ថៃ្ង ព្រោះកងទ័ពវៀតណាមចេះតែមកចាប់ចង យក ទៅដាក់គុក។ ព្រោះតែកងទ័ព វៀតណាមចោទអ្នកភូមិកោះកែរ ថា បានចូលដៃជើង ជាមួយ ប៉ុល ពត។ ដូចនេះធ្វើឱ្យយុវជន និងបុរសជាមនុស្សចាស់មានប្រពន្ធកូនហើយមិនហ៊ាន រស់នៅ ត្រូវបង្ខំចិត្ដចូលទៅជា មួយខែ្មរក្រហមខាងស្រុកអន្លង់វែងភ្នំដង រែកជាមួយ តា ម៉ុក មួយចំនួន ទៀតរត់ភាសខ្លួនទៅនៅខាង ស្រុកស្វាយលើខេត្ដសៀមរាប។ នៅឆ្នាំ១៩៨១ ជួន បានចេញ ពីភូមិកំណើតទៅធ្វើជាយោធាខែ្មរ ក្រហមនៅលើភ្នំដងរែក ប្រធានកងពលឈ្មោះ តា ហឿន តែនៅក្រោមការគ្រប់គ្រងរបស់ តា ម៉ុក ទាំងអស់។ សង្គ្រាមបានសម្លាប់ខែ្មរគ្នាឯងរហូតឆ្នាំ១៩ ៩៩ ទើបមានសន្ដិភាពលែងមានច្បំាងទើបជា ប្រជាជននៅភូមិ កោះកែររស់នៅបានសុខសប្បាយ។ សព្វថៃ្ងនេះប្រជាជនរស់នៅ តំបន់ប្រាសាទកោះ កែរមិនបានសប្បាយចិត្ដដោយសារ អាជ្ញាធរអប្សរាតឹងតែងមិនឱ្យប្រជាជនធ្វើផ្ទះធំមិនឱ្យកាប់គាស់ដីថ្មី ដើម្បីធ្វើស្រែ ព្រោះមានកូនចៅកាន់តែច្រើន បើមិនគាប់គាស់បានដីស្រែណាចែកឱ្យកូនធ្វើស្រែ។
|
|
សកម្មភាពដែលបានឃើញ :
|
ដឹងថា ជំនាន់ខែ្មរក្រហមមានសម្លាប់មនុស្សពិតមែននិងប្រជាជន
គ្មាន អាហារគ្រប់គ្រាន់។ |
|
Copyright :
|
© DC-Cam |
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា |
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”