PROMOTING ACCOUNTABILITY
Kry Doeun
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
PHI0013
PHI0013
|
|
ឈ្មោះ :
|
គ្រី ឌឿន
|
|
Last Name :
|
Kry Doeun
|
|
Status :
ស្ថានភាព :
|
Alive
នៅរស់
|
|
Gender :
ភេទ :
|
Male
ប្រុស
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
Present age:60 years old
បច្ចុប្បន្នអាយុ៦០ឆ្នាំ
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
13040603 Koh Ker village,Srayang commune, Koulen d
១៣០៤០៦០៣ ខេត្ដព្រះវិហារ ស្រុកគូលែន ឃុំស្រយ៉ង់ ភូមិ
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
30/10/1972
៣០១០១៩៧២
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Volunteer
ស្មគ្រ័ចិត្ដ
|
|
អង្គភាព DK 75-79 :
|
អង្គភាពយោធា ខេត្ដរតនគិរី។
|
|
តំបន់ DK 75-79 :
|
ភូមិភាគឥសាន(១០៨) ខេត្ដរតនគិរី។
|
| តួនាទី និង ទំនាក់ទំនង | |
|
តួនាទី KR (1975-79) :
|
ប្រធានក្រុម។
|
|
ថ្នាក់លើ :
|
ប្រធានកងពល តា សាន តា ស៊ិន។
|
| Current Information | |
|
Current Occupation :
|
No
|
|
Current Attribute :
|
Yes
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
PHI001320130514, Koh Ker Village,Srayang commune,Koulen district, Preah Vihear Province.Interviewed By Vannak Sok. Note: Interviewed with Kry Doeun,male,60year-Old,No Biography.
ភីអេកអាយ០០១៣២០១៣០៥១៥ ភូមិកោះកែរ ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ។ សំភាសដោយៈ សុខ វណ្ណៈ។ កំណត់សម្គាល់ៈ ជួបជាមួយឈ្មោះ គ្រី ឌឿន ភេទប្រុស អាយុ៦០ ឆ្នាំ ក្រៅប្រវត្តិរូប។
|
|
សេចក្ដីសង្ខេប :
|
ឈ្មោះ គ្រី ឌឿន អាយុ៦០ឆ្នាំ ប្រពន្ធ ឈ្មោះ តាំង ជន អាយុ៤៦ មានកូន៤នាក់ ស្រី២។ ឌឿន មានស្រុកកំណើតនៅភូមិកោះកែរ ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្ដព្រះវិហារ។ ឌឿន មានឪពុកឈ្មោះ វៀន ម្ដាយឈ្មោះ ស៊ឹង មានបងប្អូន៤នាក់។ ឌឿន មិនបានរៀន សូត្រទេ ព្រោះរស់នៅទីជនបទដាច់ស្រយ៉ាលគ្មានសាលារៀន។ នៅឆ្នាំ១៩៧០ ប្រទេសកើតមាន រដ្ឋប្រហារទម្លាក់សមេ្ដច អ្នកស្រុកនៅភូមិកោះកែរមិនបានដឹងប៉ុន្មានទេ តែក្រោយ មកនៅឆ្នាំ១៩៧២ ឃើញមានសង្គ្រាមនិងទម្លាក់គ្រាប់បែក តែមិនបានទម្លាក់ឱ្យចំភូមិទេ។ នៅឆ្នាំ១៩៧២ បានស្ម្រ័គចិត្ដ យោធាខែ្មរក្រហមតាមការប្រកាសរបស់ សមេ្ដចសីហនុ។ ឌឿន នៅកងពលទី២ បានច្បាំងជាមួយ ទាហាន លន់ នល់ កាលនោះ មានទាហានខែ្មរក្រហមនិងទាហាន លន់ នល់ ស្លាប់មិនតិចទេ ដោយសារតែអ្នកនយោធាធ្វើសង្គ្រាមខែ្មរសម្លាប់ខែ្មរ។ នៅឆ្នាំ១៩៧៥ ឌឿន បានវាយចូលទីក្រុង ភ្នំពេញ ឌឿន បាន ប្រជាជននាំគ្នាចេញពីទីក្រុងអស់ នៅសល់តែយោធាខែ្មរក្រហម នៅការពារទីក្រុង។ ឌឿន នៅទីក្រុងភ្នំពេញបានតែមួយខែទេ ត្រូវអង្គការចាត់តាំងឱ្យទៅការពារព្រំដែនខេត្ដរនគិរី។ កាលនោះ ប្រធានកងពលឈ្មោះ តា សាន អនុ តា ស៊ិន នៅឆ្នាំ១៩៧៧ អង្គការបានចាប់ខ្លួន កម្មាភិបាលខែ្មរក្រហមដូចគ្នាយកទៅបាត់ ដោយចោទថា ក្បត់និងអង្គការ ជំនាន់ខែ្មរក្រហមទោះបីយើង ខំធ្វើការយ៉ាងណាក៏នៅតែមានការភ័យខ្លាច ព្រោះជីវិតងាយ និងស្លាប់ណាស់។ នៅឆ្នាំ១៩៧៩ កងទ័ពវៀតណាមចូលមក ដល់ប្រទេសកម្ពុជា កម្មាភិបាលនិងយោធាខែ្មរក្រហមមួយចំនួនធំ នាំគ្នារត់ ទៅព្រំដែនខែ្មរថៃ។ ឌឿន មិនបានរត់ទៅជាយដែនខែ្មរ ថទៃេ គឺរត់មករកស្រុកកំណើតវិញ មិនយូរប៉ុន្មានបានចូលបំរើជា កងឈ្លបប្រចាំភូមិកោះកែរនេះ។ នៅឆ្នាំ១៩៩៦ បានរត់នៅខាង ស្រុក គូលែន សង្គ្រាមបានបន្ដសម្លាប់ខែ្មរគ្នាឯង រហូតដល់ឆ្នាំ ១៩៩៩ ទើបមានសមាហរណ៍កម្មបានជីវិត កងទ័ពនិងប្រជា ជនរស់នៅបានសុខសប្បាយ។ សព្វថៃ្ងនេះប្រជាជនរស់នៅ តំបន់ប្រាសាទកោះកែរ មិនបានសប្បាយចិត្ដដោយសារអាជ្ញាធរ អប្សរាតឹង តែង មិនឱ្យប្រជាជនធ្វើផ្ទះធំ មិនឱ្យកាប់គាស់ដីថ្មី ដើម្បីធ្វើស្រែ ព្រោះមានកូនចៅកាន់តែច្រើន បើមិនគាប់គាស់ដីថ្មី តើកូនចៅជំនាន់ក្រោយបានអីរស់ នៅ មានដីស្រែឯណាសម្រាប់ ធ្វើដើម្បីចឹញ្ចឹមជីវិត។
|
|
សកម្មភាពដែលបានឃើញ :
|
ដឹងថា ជំនាន់ខែ្មរក្រហមសម្លាប់មនុស្សនិងចាប់ខ្លួនកម្មាភិបាលជា យោធាអស់ជាច្រើននាក់។
|
|
Copyright :
|
© DC-Cam |
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា |
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”