PROMOTING ACCOUNTABILITY
Sok Yoeun
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
OMI0321
|
|
Name :
ឈ្មោះ :
|
សុខ យឿន
|
|
Last Name :
នាមត្រកូល :
|
Sok Yoeun
|
|
Status :
ស្ថានភាព :
|
Alive
នៅរស់
|
|
Gender :
ភេទ :
|
Female
ស្រី
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
[Present age:61]
បច្ចុប្បន្ន អាយុ៦១ឆ្នាំ
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
២១១០០៨១១ ខេត្ដតាកែវ ស្រុកទ្រាំង ឃុំអង្គខ្នុរ ភូមិស
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1972????
១៩៧២????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Volunteer.
ស្ម័គ្រចិត្ដ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
អង្គភាពយោធាកងពល៨០១ ខេត្ដរតនគិរី។
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
ភូមិភាគឥសាន(១០៨) ខេត្ដរតនគិរី។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
យោធា
|
|
Superiors :
ថ្នាក់លើ :
|
ប្រធានកងពលឈ្មោះ សូរ សារឿន។
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
អូអ៊ឹមអាយ០៣២១២០១៣១១២៤ ភូមិស្រះជៃ្រ ឃុំត្រពាំង
ប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ សំភាសដោយៈ សុខ វណ្ណៈ។ កំណត់សម្គាល់ៈ ជួបជាមួយឈ្មោះ សុខ យឿន ភេទស្រី អាយុ៦១ឆ្នាំ។ ក្រៅប្រវត្តិរូប។ |
|
Summary :
សេចក្ដីសង្ខេប :
|
Sok Yoeun, female, 61 years old and lives in Srah Chrey village, Trapeang Prasat commune, Trapeang Prasat district, Oddar Meanchey province. Yoeun៌s husband៌s name is Prum Yim, 63 years old. Yoeun has three sons and one daughter.
Yoeun was born in Sophy village, Ang-Khnor commune, Treang district, Takeo province. Yoeun៌s father៌s name is Ung Y and her mother, Nget Yann. Yoeun has three sisters and four brothers. Yoeun is fifth in her family. Yoeun studied grade 10 (old system) when she was young. Yoeun quit from the school when the coup d៌état in 1970. After quitting from the school, Yoeun helped her parents in rice field. In 1972, Yoeun volunteered to join the KR movement. First she leaved home to Prey Kambas area within Kampong Speu province. There, Yoeun was at Ta Am៌s office/Office 204 with other 10 women. Yoeun added that the KR arrested and imprisoned people since before they gained power in 1975. Also in 1972, the KR soldiers cooperated with Vietnamese to fight against with Lon Nol. However, there were no present of the Vietnamese in 1973 because the KR had increasingly from day to another day. At that time, young KR៌s soldiers were so brave. They would not be fear to fight against Lon Nol soldiers. In this 1973, the KR formed as Divisions such as Division 1, Division 2; and Division 3 as well. At that time, Yoeun was in Division 1 and Soeung and Soch were the Division៌s leaders. They were commanders, who led the soldiers to fight against with Lon Nol at Choam Sla battlefield and then reach to Phnom Penh. Yoeun was a chief of a Platoon and she also had a skill to fire heavy guns. Yoeun did not enter Phnom Penh when the KR gained power in 1975, she was sent to Cambodia- Vietnam border at Phnom Din, Takeo province instead. Yoeun was at the border only one month, the KR sent her to Veun Sai, Ratanak Kiri province. She was a leader of a platoon within Women៌s battalion of Division 801. Ta Saroeun, Ta Sung; and Nhan were the Division៌s leaders. At that time, too many soldiers were killed because of malaria disease. The KR also accused many soldiers being involved traitorous activities and they arrested and sent to Division៌s security at Boeng-Kanseng. One day, Yoeun passed the security and saw one prisoner who was together with her during fighting against Lon Nol regime between 1970 and 1975. Yoeun felt sympathy him and she also gave one banana to him when he was forced labor outside the prison. Yoeun assumed that the KR regime collapsed because they killed people. When the Vietnamese arrived in 1979, Yoeun did not return her home village and she followed the KR to Cambodia-Thailand border instead. Yoeun arrived Dangrek Mountain and she was at a KR military base [808]. Yoeun married to her husband in1982. Yoeun was with her family prepared bamboo sharp [spikes] for the KR and led people to do in rice field. At that time, KR received weapon and food supplies from China. In 1990, the Chinese cut out the aid and Ta Mok paved a road from a top Dangrek Mountain down to Anlong Veng. Ta Mok logged and sold to Thailand and he took the money to support the soldiers and their families. Yoeun was happy when the KR integrated with the Cambodian government in 1999. Our country received ceasefire. People can work freely in their farm/rice field. They also can able to build a proper house. Their children can go to school. They can go to hospital if they get sick. They also get freedom to believe their religions. Khmer people can build and go to Buddhist pagoda during Khmer ceremonies. សុខ យឿន អាយុ៦១ឆ្នាំ មានប្ដីឈ្មោះ ព្រំ យីម អាយុ៦៣ឆ្នាំ មាន កូន៤នាក់ ប្រុស៣ស្រី១។ យឿន មានស្រុកកំណើតនៅ ភូមិសុភី ឃុំអង្គខ្នុរ ស្រុកស្រុកទ្រំាង ខេត្ដតាកែវ។ យឿន សព្វថៃ្ងរស់នៅភូមិស្រះជៃ្រ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្ដ ឧត្ដរមានជ័យ។ យឿន មានឪពុកឈ្មោះ អ៊ុង អ៊ី ម្ដាយឈ្មោះ ង៉ែត យ៉ាន់ មានបងប្អូន បង្កើតចំនួន៧នាក់ ស្រី៣ ប្រុស៤ កូនទី១ឈ្មោះ សាអែម ទី២ឈ្មោះ អ៊ឹម ទី៣ឈ្មោះ សារឿន ទី៤ឈ្មោះ យ៉េម ទី៥ឈ្មោះ យឿន ទី៦ឈ្មោះ អូន និងទី៧ឈ្មោះ អ៊ិន។ យឿន កាលពីតូចរៀនសាលាបឋមសិក្សាវត្ដ កកោះត្រឹមថ្នាក់ទី១០ឪចាស់ឱ។ យឿន ឈប់រៀនដោយសារ កើតមានរដ្ឋប្រហារនៅឆ្នាំ១៩៧០ ពេលឈប់រៀនមកជួយធ្វើ ស្រែចម្ការឪពុកម្ដាយ។ នៅឆ្នាំ១៩ ៧២ យឿន បានស្ម័គ្រចិត្ដ បដិវត្ដដោយគ្មានស្ទាក់សេ្ទីរក្នុងចិត្ដ ដំបូងចេញពីផ្ទះទៅតំបន់ពៃ្រ កប្បាសឋិត នៅក្នុងកំពង់សឺ្ព កាលនោះទៅនារីៗជាង១០នាក់ នៅម្ដុំមន្ទីរ តា អាំ ហៅមន្ទីរអ្នកទោស២០៤ ដូចនេះចលនាខែ្មរ ក្រហមមានចាប់មនុស្សដាក់ទោសតាំងពីនៅក្នុងពៃ្រម៉្លេះ។ នៅឆ្នាំ១៩៧២ យោធា ខែ្មរក្រហមបានសហការជាមួយ យោធាវៀតណាមដើម្បីវាយជាមួយទាហាន លន់ នល់។ នៅឆ្នាំ១៩ ៧៣ លែងមានវត្ដមានយោធាវៀតណាមជួយហើយ កម្លាំងខែ្មរក្រហមកាន់តែមានច្រើនឡើង កាល នោះកម្លាំងខែ្មរ ក្រហមមានទឹកចិត្ដណាស់បើស្លាប់១០នាក់ ចូលថ្មី២០នាក់ មិនដកថយទេ នៅក្នុង ឆ្នាំ១៩៧៣ មានរៀបចំជាកងពលហើយ យឿន នៅក្នុងកងពលទី៣ ប្រធានកងពលឈ្មោះ សឿង ឈ្មោះ សុច ដឹកនាំកម្លាំងវាយនៅសមរភូមិជាំស្លា វាយសំដៅទីក្រុង ភ្នំពេញ កាលនោះ យឿន មាន ឋានៈជាប្រធានអនុសេនាតូច ចេះបាញ់កាំភ្លើងជាច្រើនប្រភេទ។ នៅឆ្នាំ១៩៧៥ យឿន មិនបាន ចូលដល់ទីក្រុងភ្នំពេញទេ កម្លាំងត្រូវដកមកព្រំដែនយួនខាងភ្នំដិន ខេត្ដតាកែវ។ យឿន នៅព្រំដែនមិន បានមួយខែផង អង្គការ ចាត់តាំងឱ្យមកខេត្ដរតនគីរី នៅក្នុងស្រុកវឺនសៃ យឿន មានឋានៈជាប្រធាន អនុសេនាតូចដដែល តែបានផ្លាស់មក កងពល៨០១ ប្រធានកងពលឈ្មោះ តា សារឿន អនុកងពល មានឈ្មោះ ស៊ុង ឈ្មោះ ញ៉ាន។ នៅពេលយោធាខែ្មរក្រហមបានទៅដល់ស្រុកវឺនសៃ ខេត្ដរតនគីរី ដំបូងមានមនុស្សស្លាប់ ដោយសារជំងឺគ្រុនចាញ់១៤៥នាក់ ក្រោយមកបានមានថ្នាំព្យាបាលលែងសូវ គ្រុនចាញ់ តែនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ទោះបីមិនមានគ្រុនចាញ់ក៏មានមនុស្សស្លាប់ដោយ សារតែអង្គការ ចោទថាក្បត់ នៅខេត្ដរតនគីរី មានគុកមួយកនែ្លងនៅបឹងកន្សែង មានថៃ្ងមួយ យឿន បានជិះឡានកាត់កនែ្លងមន្ទីរសន្ដិសុខបឹង កន្សែងបានឃើញយោធាដែលធ្លាប់ស្គាល់គ្នាកាលសម័យតស៊ូ ក្នុងពៃ្រជាមួយគ្នាហើយមានចិត្ដអាណិតពេលកងការពារគុកបពោ្ចញអ្នកទោសឱ្យធ្វើការនៅខាងក្រៅគុក ពេលនោះ យឿន បានលួចបោះផែ្លចេកឱ្យហូប។ យឿន បាននិយាយថា របបខែ្មរ ក្រហមចាញ់ សង្គ្រាមដោយសារខែ្មរក្រហមសម្លាប់គ្នាឯងនិងគ្មាន ការចាយលុយ។ នៅឆ្នាំ១៩៧៩ យឿន មិនបាន មករកស្រុក កំណើតទេ គឺបានរត់ទៅតាមអង្គភាព រត់តាមជួរព្រំដែនខែ្មរថៃ រហូតទៅជួបជុំគ្នានៅ តំបន់៨០៨ ជាចំណុចដែលថ្នាក់ដឹកនាំខែ្មរ ក្រហមកំណត់។ នៅឆ្នាំ១៩៨២ យឿន បានរៀបការ ហើយមិនបានចូលទៅសមរភូមិទៀតទេ គឺនៅសមរភូមិក្រោយជួយបិត ចំរូងនិងដឹកនាំប្រជាជនធ្វើស្រែ ចម្ការ ក្រោយឆ្នាំ១៩៧៩ ជំនួយសម្រាប់កម្លាំងខែ្មរក្រហមមានប្រទេសចិនជាអ្នកផ្ដល់ឱ្យទាំងសំភារៈ គ្រៀងអាវុធនិងរបបអាហារ។ នៅឆ្នាំ១៩៩០ ប្រទេសចិនបានផ្ដាច់ជំនួយធ្វើឱ្យកម្លាំងយោធានៅជួរ ភ្នំដងរែក ក្រោមការគ្រប់គ្រងរបស់ តា ម៉ុក បានធ្វើផ្លូវចុះពីលើភ្នំដងរែក ដើម្បីកាប់ឈើលក់ឱ្យ ប្រទេសថៃដើម្បីយកលុយទិញស្បៀងអាហារឱ្យគ្រួសារកងទ័ព ប្រជាជនដែលគ្មានប្ដីចូលទៅសមរភូមិ ត្រូវដោះ ស្រាយខ្លួនឯង។ យឿន បានសប្បាយចិត្ដនៅពេលដែលកម្លាំងខែ្មរ ក្រហមធ្វើសមាហរណ៍កម្ម ជាមួយខាងរដ្ឋាភិបាលនៅឆ្នាំ១៩៩៨៩៩ ធ្វើឱ្យប្រជាជនរស់នៅបានសុខលែងមានសង្គ្រាមសម្លាប់ គ្នា មានផ្ទះសំបែងធំៗលែងរស់នៅក្នុងពៃ្រដូចសត្វ កូនចៅបានរៀន សូត្រ មានសាលារៀនមានមន្ទីរ ពេទ្យត្រឹមត្រូវ មានវត្ដសម្រាប់ គោរពទៅតាមព្រះពុទ្ធសាសនា។
|
|
Activity Witnessed :
សកម្មភាពដែលបានឃើញ :
|
ធ្លាប់ឃើញមនុស្សស្លាប់ដោយសារជំងឺគ្រុនចាញ់១៤៥នាក់ និង
បានឃើញមនុស្សជាប់គុកនៅមន្ទីរបឹងកន្សែង។ |
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”