Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
OMI0327
Name :
ឈ្មោះ :
សារី សយ
Last Name :
នាមត្រកូល :
Sary Say
Other Name :
ឈ្មោះផ្សេង :
Ros Say
រស់ សយ
Status :
ស្ថានភាព :
Alive
នៅរស់
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
Present age:52 years old
កើតនៅឆ្នាំ១៩៥២
Home Village :
ភូមិកំណើត/ទីលំនៅ :
០៨០៩០១១៥ ខេត្ដកណ្ដាល ស្រុកពញាឮ ឃុំឈ្វាំង ភូមិតាអោក
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1970????
១៩៧០????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពយោធាកងពល៨០១ ស្រុកវឺនសៃ ខេត្ដរតនគិរី។
DK Zone 75-79 :
តំបន់ DK 75-79 :
ភូមិភាគឥសាន(១០៨) ខេត្ដរតនគិរី។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
អនុសេនាធំ
Superiors :
ថ្នាក់លើ :
ប្រធាន កងពលឈ្មោះ សូរ សារឿន។
Associates :
អ្នកពាក់ព័ន្ធ :
ឈ្មោះ រ៉ែន , ម៉ុន, សុន, សារីម។
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
អូអ៊ឹមអាយ០៣២៧២០១៣១១២៥ ភូមិទួលតាសេក ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តរតនគិរី។ សំភាសដោយៈ សុខ វណ្ណៈ។ កំណត់សម្គាល់ៈ ជួបជាមួយឈ្មោះ សារី សយ ហៅ រស់ សយ ភេទប្រុស កើតឆ្នាំ១៩៥២។ ក្រៅប្រវត្តិរូប។
Summary :
សេចក្ដីសង្ខេប :
Saray Say alias Ros Say, male, 61 years old and lives in Tuol Tasek village, Trapeang Prasat commune, Trapeang Prasat district, Oddar Meanchey province. Say៌s wife៌s name is Bun Un, 54 years old (1959). Say has six sons and one daughter. Currently, Sary Say is a member of Trapeang Prasat district council.

Say was born in Ta Aok village, Chhveang commune, Ponhea Leu district, Kandal province. Say៌s father៌s name is Ros Sum and his mother, Cheam Chem. Say has five brothers and two sisters. Say is second in his family. Say studied in grade 10 (old system) at Ang Chum Primary School when he was young. After quitting from the school, Say helped his parents in rice field.

In November, 1970 Say volunteered to join the KR movement because of the King Sihanouk appealing from Beijingand young people joined the KR in forest to fighting against Lon Nol who cooperated with the U.S. made a coup d៌état against the King. At that time, Say though that he wanted liberation his country from the foreigner. Therefore, he decided to leave home with his friends in his home village to join the KR. First, his was in Prey Baraing of Kampong Speu province. There, he was a militiaman and his duty to make propaganda among young men and women to join the KR revolution.

In 1971, Say served as a soldier in Region 15. Cheng An was a chief of the region. The region៌s office was in Ang Proling. It៌s located near Pangtoek. Say attended a military tactic course there.

In 1973, Say was in Division 801. So Saroeun was a chief of the Division. Say was in a special battalion 214. Y Ang Ach was a chief of the battalion. Say was a chief of company. There were 120 soldiers in Say៌s unit.

In April, 1975, Say៌s unit was in Ang Snuol, Kap Srov; and Pochintong to reach Phnom Penh. At that time, the KR commanders ordered the soldiers to inform people to come out their homes, because the KR had to re-organize the city.

In 1976, the KR assigned Say and other 5000 soldiers of Division 801 to protect Cambodia border at Ratanak Kiri and Stung Treng provinces. So Saroeun, Ung Ren; and Sung were Division៌s leaders. The soldiers travelled by big boat to passed Kratie province and continued by trucks to Veun Sai of Ratanak Kiri province. First arriving, many soldiers died because of malaria disease. There were several independent battalions of Division 801 include women battalion 804, Medic Battalion 805, Transportation Battalion 806, Heavy gun៌s Battalion 803 as well. During 1977 to 1978, many cadres of Northeast Zone includingYa were arrested and sent to Phnom Penh. So Saroeun was promoted to be leader of both civilian and military of the Zone.

When the Vietnamese arrived in Cambodia in January 1979, the soldiers of Division 801 fled to Cambodia- Thailand border. On the way to the border, the soldiers fought against with Vietnamese. In 1980, Say reached Dangrek Mountain at Mom-Bei, where the KR military base [1001]. Son Sen was a top leader at the base. There were two divisions at the Base [1001], So Saroeun៌s Division 801; and Ke Pauk៌s division 417. Say was a chief of a regiment who was sent to operate in Preah Vihear, Kampong Thom and Prek Kdam of Kamdal provinces. The Chinese provided weapons and foods for the KR. Say added that his unit convinced a lot local people to follow the KR.

In 1988, Say stepped on a mine and he broke his leg and then Ta Mok allowed him to supervise civilian at Choam Sla, Chup Run instead. It៌s located within Thailand territory. In 1990, Ta Mok paved a road down from Dangrek Mountain to Anglong Veng and the KR and their families came to live in Anlong Veng and Trapeang Prasat areas. At that time Ta Mok ordered to log and sell to Thailand because China stopped to support the KR.

In 1993, the KR boycotted first general election because they did not trust the United Nations. In 1997,Son Sen was killed including several of his family members. After then the KR had internal conflict between Pol Pot and Ta Mok forces, and Ta Mok arrested Pol Pot and sentenced him for life in house arrest. Moreover, Ta Mok killed several Divisions leaders including 05, 06, Ta Khorn, Khamara..... Aftermath, The KR forces was divided into two parts, Anlong Veng was loyalty Ta Mok and Trapeang Prasat including Division 417, 801, 920, 802, 612; and 616 were faithfulness Pol Pot. In late 1998, Ta Mok also arrested and detained more commanders including Chum Cheat, Chea Keo, Sary Say, Ray Pin; and Vann Kosal in office 19 in Anlong Veng. Khoem Ngon was a chief of the office. Chum Cheat and other commanders took their families to join with the Cambodian government in Preah Vihear province. The government took Cheat and other to Phnom Penh to meet with the Cambodian government generals. The government dropped leaflets within Anlong Veng area about Chum Cheat information joined with the government and its also appealed the KR to follow Chum Cheat and upraise against Ta Mok. After then, some Anlong Veng forces led by Yin Phanna, Yim Pim, Yim San...integrated with the government Sre Noy, Siem Reap province and other followed Ta Mok and fled up to top Dangrek Mountain again.
សារី សយ ហៅ រស់ សយ កើតឆ្នាំ១៩៥២ ប្រពន្ធឈ្មោះ ប៊ុន អ៊ុន កើត ឆ្នាំ១៩៥៩ សព្វថៃ្ងមានកូនចំនួន៧នាក់ ក្នុងនោះមាន ស្រីម្នាក់។ សយ សព្វថៃ្ងជាសមាជិកក្រុមប្រឹក្សា ស្រុកត្រពាំងប្រាសាទ រស់នៅភូមិទួលតាសេក ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្ដឧត្ដរ មានជ័យ។ សយ មានឪពុកឈ្មោះ រស់ ស៊ុម ម្ដាយឈ្មោះ ជាម ចែម មានបងប្អូន៨នាក់ ប្រុស៦ ស្រី២ មានស្រុកកំណើតនៅភូមិតាអោក ឃុំឈ្វាំង ស្រុកពញាឮ ខេត្ដកណ្ដាល។ សយ ជាកូនទី២ កាលពីតូចរៀននៅសាលាបឋម សិក្សាវត្ដអង្គជុំត្រឹមថ្នាក់ទី១០ឪចាស់ឱ។ ឈប់រៀនដោយ សារមានជីវ ភាពខ្វះខាតមកជួយធ្វើស្រែចម្ការឪពុកម្ដាយ។ នៅខែវិច្ឆកាឆ្នាំ១៩៧០ បានស្ម័គ្រចិត្ដចូលបដិវត្ដតាម ការអំពាវអំនាវរបស់សមេ្ដចសីហនុឱ្យកូនចៅចូលពៃ្រម៉ាគី ដើម្បីរំដោះជាតិ ព្រោះលោកសេនាប្រមុខ លន់ នល់ បានក្បត់ ព្រះអង្គហើយបានងាកចូលទៅរកលោកសេរីសហរដ្ឋអាមេរិច។ សយ យល់ ឃើញថា មិនចង់ឱ្យប្រទេសជាតិស្ថិតនៅក្រោមការ គ្រប់គ្រងរបស់បរទេសក៏បានសម្រចចិត្ដចាកចេញពី ផ្ទះរួម ទាំងមិត្ដភក្ដិនៅក្នុងភូមិជាច្រើនទៀត។ ចាកចេញពីផ្ទះដំបូងចូល ពៃ្របារាំង ខេត្ដកំពង់ស្ពឺ មិនទាន់ ចូលជាយោធាភ្លាមទេ ធ្វើជា ឈ្លបភូមិឃុំសិន ដើរចលនាយុវជនយុវនារីឱ្យចូលបម្រើ បដិវត្ដសិន។ នៅឆ្នាំ១៩៧១ សយ បានចូលយោធាតំបន់១៥ ដឹកនាំដោយឈ្មោះ ជ័យ អន មានទីតាំងនៅវត្ដ អង្គព្រលឹង ម្ដុំពងទឹក ហាត់ក្បួនយោធានិងចូលសមរភូមិវាយជាមួយទាហាន លន់ នល់ កាលនោះ វាយជាឈ្លបវាយចល័តនៅឡើងទេ មិនទាន់មានទ្រង់ទ្រាយធំទេ វាយនៅម្ដុំបាសិទ្ធជាដើម។ នៅឆ្នាំ ១៩៧៣ ចូលទៅក្នុងកងពល៨០១ ប្រធានកងពលឈ្មោះ សូរ សារឿន កាលនោះ សយ នៅក្នុង យោធាភូមិភាគពិសេស វរសេនាតូច២១៤ ដឹកនាំដោយឈ្មោះ លោក អ៊ី អង់អាច ប្រយុទ្ធគ្នានៅម្ដុំ អង្គស្នួល កប់ស្រូវ ពោធិ៍ចិនតុងសំដៅចូល ទីក្រុងភ្នំពេញ។ នៅម៉ោង៩ព្រឹក ថៃ្ងទី១៧មេសា ឆ្នាំ១៩ ៧៥ សយ និងកម្លាំងភូមិភាគពិសេស៨០១ បានចូលដល់ភ្នំពេញ។ ពេលនោះមានច្រើនកងពល ដែលចូលមកហើយបានដើរប្រាប់ឱ្យប្រជាជនចាកចេញពីផ្ទះសំបែងតាមបញ្ជារបស់ថ្នាក់លើ ប្រាប់ឱ្យ ប្រជាជនចេញក្នុងរយៈពេលខ្លីដើម្បីរៀបចំក្រុង តែប្រជាជនមិនបានមកវិញជារឿងរបស់ថ្នាក់លើ។ សយ មានឋានៈជា អនុសេនាធំគ្រប់គ្រងយោធា១២០នាក់។ នៅឆ្នាំ១៩៧៦ សយ ត្រូវអង្គការចាត់ តាំងឱ្យទៅខេត្ដរតនគីរី ក្នុងស្រុកវឺនសៃ ដើម្បីការពារព្រំដែន កាលនោះមានយោធាមួយកងពល៨០១ មានគ្នា៥០០០នាក់ ប្រធានកងពលឈ្មោះ សូរ សារឿន ឈ្មោះ អ៊ុង រ៉ែន ឈ្មោះ សុន បានធ្វើ ដំណើរចេញពីភ្នំពេញទៅដំបូងជិះ កប៉ាល់ដល់ខេត្ដក្រចេះ សម្រាកបានបីថៃ្ងចេញដំណើរ ជិះឡានបន្ដទៅ ទៀតដល់ស្រុកវឺនសៃ ខេត្ដរតនគីរី។ ពេលទៅដល់ដំបូងយោធាខែ្មរក្រហមជាច្រើនបានស្លាប់ដោយ សារតែជំងឺគ្រុនចាញ់ នៅក្នុងកងពល៨០១ បានបែងចែកជា អង្គភាពតូចៗបន្ដទៀត ដូចជាអង្គភាព ៨០៤ ជានារីសុទ្ធចំនួន ៤០០នាក់ អង្គភាព៨០៥ជាអង្គភាពពេទ្យប្រធានឈ្មោះ ឡាយ សារីម អង្គ ភាព៨០៦ អង្គភាពដឹកជញ្ជូនប្រធានឈ្មោះ ម៉ុន ឈ្មោះ សយ នៅអង្គភាព៨០៣ អង្គភាពខាង កាំភ្លើងធំ សយ កាន់អនុសេនាធំ។ នៅឆ្នាំ១៩៧៧៧៨ គណៈភូមិភាគឈ្មោះ យ៉ា ត្រូវអង្គការ ចាប់ខ្លួន ពេលនោះ ឈ្មោះ សូរ សារឿន ឡើងកាន់គណៈភូមិភាគគ្រប់គ្រងប្រជាជនផង គ្រប់គ្រង យោធាផង។ នៅឆ្នាំ១៩៧៩ ពេលកងទ័ពវៀតណាមវាយចូល ដល់ប្រទេសកម្ពុជា កងពល៨០១នៅ តាមព្រំដែនមិនបានរត់ទៅ រកស្រុកកំណើតវិញទេ នាំគ្នាធ្វើដំណើរកាត់ពៃ្រដើម្បីស្វែងរក មេដឹកនាំរស់នៅ ក្នុងពៃ្រដើរគេចកងទ័ពវៀតណាមរហូតនិងបន្ដ សង្គ្រាមបាញ់គ្នាបន្ដទៀត។ នៅឆ្នាំ១៩៨០ សយ បាន ឡើងមកលើភ្នំច្រក១០០១ គ្រប់គ្រង់ដោយលោក សុន សេន កាលនោះកងពល៨០១ សូរ សារឿន ដដែល កងពល៤១៧ ប្រធានកងពលឈ្មោះ កែ ពក។ សយ ប្រធានអនុសេនាធំដឹកនាំ កម្លាំងយោធាមកខាងខេត្ដព្រះវិហារ ខេត្ដកំពង់ធំ ចល័តដល់ ព្រែក្ដាម កាលនោះមានជំនួយគ្រៀងអា វុធពីប្រទេសចិននិង សំភារៈជាច្រើនទៀត។ កម្លាំងយោធាខែ្មរក្រហមដែលចុះមក ដល់ព្រែក្ដាម ពញាឮ ជិតភ្នំពេញ កាំភ្លើងយកមកពីលើភ្នំ ស្បៀងអាហារទាក់ទងទិញជាមួយប្រជាជននៅតាមភូមិដ្ឋាននិងមាន ឧិកាសអូសទាញប្រជាជនថែមទៀត។ នៅឆ្នាំ១៩៨៨ សយ ដើរជាន់មីនដាច់ជើងម្ខាង តា ម៉ុក ឱ្យនៅសមរភូមិក្រោយដឹកនាំ ប្រជាជននៅច្រកជាំស្លា ជុបរុន មានទីតាំងនៅលើទឹកដីថៃ ប្រជាជននៅ សមរភូមិក្រោយថ្នាក់លើឱ្យជួយបិតចំរូងដើម្បីទុក ដាក់ការពារកុំឱ្យកម្លាំងខាងរដ្ឋាភិបាលចូលមក ចំរូង ភាគច្រើនយកដើមឫស្សីមកពុះហើយកាត់ជាកង់ៗប្រវែងបីតឹក បិតចុងដើមឱ្យស្រួចនិងបិតកណ្ដាលឱ្យ មានគន្លាក់ដើម្បីដោតចុះ ទៅក្នុងដី ពេលខាងទាហានខាងរដ្ឋាភិបាលដើរចូលមក មុតស្លាប់ជួនកាលដើរទៅ មុខលែងរួច។ នៅឆ្នាំ១៩៩០ តា ម៉ុក បានធ្វើផ្លូវចុះមកក្រោយតាមច្រកជាំដើម្បីដឹកឈើលក់ឱ្យ ប្រទេសថៃ ដើម្បីយកលុយមកចឹញ្ចឹមប្រជាជន កាលនោះប្រជាជនភាគច្រើនលែងនៅជំរំហើយគឺចុះ មករស់នៅតាមជើងភ្នំនិងកនែ្លងផេ្សងៗទៀតបង្កើតបានជា ភូមិផេ្សងៗតាមតែថ្នាក់ដឹកនាំដាក់ឈ្មោះឱ្យ តែភូមិខ្លះដាក់ឈ្មោះ តាមពីដើមដែរ។ នៅឆ្នាំ១៩៩៣ មានការបោះឆ្នោត តែកម្លាំងខែ្មរក្រហមមិន បានចូលរួមបោះឆ្នោតទេ ដោយសារមិនបានការទុកចិត្ដពីខាងរដ្ឋាភិបាល។ ក្រោយមកទៀតកម្លាំងខែ្មរ ក្រហមមានទំនាស់ផៃ្ទក្នុងជាបន្ដបន្ទាប់រហូតឈានដល់ តា ម៉ុក ហ៊ាន ចាប់លោក ប៉ុល ពត កាត់ទោស មានរឿងរ៉ាវសម្លាប់គ្រួសារលោក សុន សេន ទាំងគ្រួសារ។ បន្ទាប់មកទៀត តា ម៉ុក ចាប់ សូរ សារឿន ចាប់ តា សាន និងបក្ខពួកមួយចំនួនទៀតយកទៅ សម្លាប់ចោល។ ក្រោយមកទៀត តា ម៉ុក លែងមានការទុកចិត្ដ ប្រធានកងពលជាច្រើនទៀត ហើយបានចាត់ទុកកម្លាំងដែល រស់នៅខាងស្រុក ត្រពាំងប្រាសាទ ជាកម្លាំងរបស់ លោក ប៉ុល ពត។ នៅឆ្នាំ១៩៩៨ តា ម៉ុក មិនទុកចិត្ដថ្នាក់ដឹកនាំ មួយចំនួនថាបានទាក់ទងជាមួយរដ្ឋាភិបាលខាងក្នុងមានឈ្មោះ ជាតិ ជុំ ឈ្មោះ សយ ឈ្មោះ រ៉ាយ ពីន ឈ្មោះ កែវ តា ម៉ុក បានហៅ អ្នកទាំងនេះមកឱ្យរៀនសូត្រផ្នែកនយោបាយនៅមន្ទីរ១៩ ប្រធាន មន្ទីរឈ្មោះ ខឹម ង៉ុន ដោយសារតែប្រធានមន្ទីរជាខែ្មរក្រហមដូចគ្នា ធ្លាប់ចូលរួមចលនាដើម្បីប្រទេស ជាតិដូចគ្នា បានជាមិនបានការ តឹងតែងអាចសុំចេញក្រៅថា មកច្រូតស្បូវដើម្បីយកទៅ ធ្វើមន្ទីរក៏អនុ ញាតិឱ្យចេញមកក្រៅ។ ពេលនោះ លោក ជុំ ជាតិ លោក កែវ លោក សយ លោក ពីន បានដឹកនាំកម្លាំងប្រពន្ធកូន និងមនុស្សជាច្រើននាក់ផេ្សងទៀតធ្វើដំណើរចេញពីតំបន់ខែ្មរក្រហមដើម្បីទៅ ជួបខាងរដ្ឋាភិបាល កាលនោះធ្វើដំណើរ កាត់ពៃ្រទាំងភ័យខ្លាចទំរាំដល់ខេត្ដព្រះវិហារ បានជួបលោកអភិ បាលរងខេត្ដឈ្មោះ ឃួយ ឃុនហួរ ហើយបានលោកអភិបាល យកចិត្ដទុកដាក់ពេលនោះបានសប្បាយ ចិត្ដណាស់ សែ្អកឡើង មានយន្ដហោះមកពីភ្នំពេញទទួលអ្នកទាំងបួនឱ្យទៅភ្នំពេញ ពេលទៅដល់បានជួប ជាមួយលោកឧត្ដមសេនីយ ដុំ ហាក់ លោកឧត្ដមសេនីយ ម៉ុល រឿម កាលនោះសម្រាកនៅផ្ទះ សំណាក់ ហេង ឡាយ និងបានដើរលេងសប្បាយជាច្រើនថៃ្ង។ ក្រោយមកទៀតខាងរដ្ឋាភិបាលមាន គំនិតអូសទាញប្រជា ជននៅតំបន់ខែ្មរក្រហមឱ្យចូលមករស់នៅជាមួយរដ្ឋាភិបាល ពេលនោះបានធ្វើ ត្រាក់ជាច្រើនជិះយន្ដហោះទៅបោះតំបន់ ខែ្មរក្រហមរស់នៅ។ នៅក្នុងឆ្នាំ១៩៩៨ ខាងស្រុកត្រពាំង ប្រាសាទមានគំនិតធ្វើសមាហរណ៍កម្មមុនខាងស្រុកអន្លង់វែង ខាងស្រុកអន្លង់វែង មានលោក យឹម ផាន់ណា លោក យឹម ពឹម លោក យឹម សាន។ ក្រោយមកសមាហរណ៍កម្មបាន សមេ្រចនៅឆ្នាំ១៩ ៩៨៩៩ បានធ្វើឱ្យប្រជាជនរស់នៅបានសុខសប្បាយលែងភ័យខ្លាចរឿងសង្គ្រាម។
Activity Witnessed :
សកម្មភាពដែលបានឃើញ :
ដឹងថា ជំនាន់ខែ្មរក្រហមមានចាប់មនុស្សនិងសម្លាប់មនុស្ស ដូចជាគណភូមិភាគឈ្មោះ យ៉ា។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា