Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KTI0154
KTI0154
Name :
ឈ្មោះ :
សោម វឿន
Last Name :
នាមត្រកូល :
Saom
First Name :
នាមខ្លួន :
Voeun
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
លេខ CBIO :
I00446
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
ជំនាន់ខែ្មរក្រហមអាុយុ២០ឆ្នាំ។
Home Village :
ភូមិកំណើត/ទីលំនៅ :
06080405, Kampong Thom, Stung, Kampong Chen, Neang
០៦០៨០៤០៥ ខេត្ដកំពង់ធំ ស្រុកស្ទោង ឃុំកំពង់ចិនជើង ភូ
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1975????
១៩៧៥????
Reason to Join KR :
មូលហេតុចូល KR :
បង្ខំ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពយោធាកងពល៣១០ ភ្នំពេញ។
DK Zone 75-79 :
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
Soldier
ទ័ព
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KTI0154 20030216 Neang Sa Lngeach village, Kampong Chen Cheung sub-district, Stung district, Kampong Thom province. Interviewed by Yin Chhay and Sin Khin. Notes: Saom Voeun disappeared. Interviewed with elder sister called Duch Vorn.
ខេធីអាយ០១៥៤ ២០០៣០២១៦ ភូមិនាងសល្ងាច ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ។ សម្ភាសដោយៈ យិន ឆាយ និង ស៊ិន ឃិន។ កំណត់សំគាល់ៈ សោម វឿន
បាត់ខ្លួន។ ជួបសម្ភាសជាមួយបងស្រីឈ្មោះ ឌុច វន។
Summary :
សេចក្ដីសង្ខេប :
សោម វឿន ភេទប្រុស អាយុ២០ឆ្នាំបាត់ខ្លួន។ ជួបជាមួយឈ្មោះ ឌុច វន មានអាយុ៥៥ឆ្នាំត្រូវ ជាបងស្រី។ វឿន មានឪពុកឈ្មោះ សោម ឌុច ម្ដាយឈ្មោះ ម៉ៅ មានបងប្អូន៥នាក់ស្រី៣ប្រុស២ មានស្រុកកំណើតនៅភូមិនាងសល្ងាច ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្ដកំពង់ធំ។ វឿន កាលពីតូច មិនបានរៀនសូត្របានត្រឹមណាទេ តែដឹងថា បានបួសជាព្រះសង្ឃបានចំនួន៣វស្សា។ នៅឆ្នាំ១៩៧០ ប្រទេសជាតិកើតមានសង្គ្រាមលាចាកសិក្ខាបទ មករស់នៅជា មួយឪពុកម្ដាយប្រកបរបរធ្វើស្រែចម្ការ។ នៅឆ្នាំ១៩៧៥ វឿន អង្គការហៅឱ្យចូលធ្វើជាយោធាខែ្មរក្រហម កាលនោះមិនចង់ទៅទេ យំ ព្រោះមិនចង់បែកពីឪពុកម្ដាយ តែមេភូមិតម្រូវឱ្យទៅមិនអាច នៅផ្ទះបានទេ។ វឿន ចូលដំបូងអង្គការ ឱ្យធ្វើជាសេនាជន ភូមិបានមួយរយៈពេលខ្លី អង្គការបញ្ជូនទៅសមរភូមិបាត់ដំណឹង រហូត។ អ្នកដែលចូល ទៅជាយោធាជាមួយឈ្មោះ វឿន រួមមានឈ្មោះ លាត,រឿន,ឡៃ,សេ្ដីង,សៀម,ហៀង,នឿន អ្នក ទាំងនេះក៏មិនឃើញមកវិញដែរ បាត់ខ្លួនរហូតមកដល់ពេលនេះ។ បើតាមប្រវត្ដិរូប វឿន ចូលជា យោធាខែ្មរក្រហមនៅឆ្នាំ១៩៧៥ នៅក្នុងកងពល៣១០ភ្នំពេញ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា