PROMOTING ACCOUNTABILITY
Tuon Ry
| Personal Info | |||||
| ID: | OMI0351 | ||||
|
Gender
|
m
|
||||
|
ភេទ
|
ប្រុស
|
||||
Status |
Alive |
||||
|
ស្ថានភាពគ្រួសារ
|
នៅរស់
|
||||
Source Interview |
|||||
|
ប្រភពនៃឯកសារ/បទសម្ភាសន៍
|
អូអ៊ឹមអាយ០៣៥១២០១៣១២១៩ ភូមិទួលប្រាសាទ ឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ សំភាសដោយៈ សុខ វណ្ណៈ។ កំណត់សម្គាល់ៈ ជួបជាមួយឈ្មោះ ទួន រី ភេទប្រុស អាយុ៥៩ឆ្នាំ។ ក្រៅប្រវត្តិរូប។
|
||||
|
Date of Birth
|
Present age:59 years old
|
||||
|
ថ្ងៃ-ខែ-ឆ្នាំ កំណើត
|
បច្ចុប្បន្នអាយុ៥៩ឆ្នាំ
|
||||
|
ទីកន្លែងកំណើត
|
០៦០១០៥០៣ ខេត្ដកំពង់ធំ ស្រុកបារាយណ៍ ឃុំចើងដើង ភូមិត
|
||||
|
Join KR
|
1973????
|
||||
|
ការចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
|
១៩៧៣????
|
||||
|
Reason to Join KR
|
Volunteer.
|
||||
|
មូលហេតុចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
|
ស្ម័គ្រចិត្ដ
|
||||
|
អង្គភាពក្នុងរបបខ្មែរក្រហម(1975-79)
|
អង្គភាពយោធាកងពល៩២០ ខេត្ដណ្គគិរី។
|
||||
|
KR Rank(1975-79)
|
|
||||
|
តួនាទីក្នុងរបបខ្មែរក្រហម(1975-79)
|
យោធា
|
||||
|
ទីតាំងភូមិសាស្រ្តក្នុងរបបខ្មែរក្រហម(1975-79)
|
តំបន់(១០៥) ខេត្ដណ្គគិរី។
|
||||
|
Superior
|
|
||||
|
អ្នកដឹកនាំ
|
ប្រធានកងពល តាសារឿន។
|
||||
|
Associates
|
|
||||
|
អ្នកពាក់ព័ន្ធដទៃទៀត
|
ឈ្មោះ ជូ ឈ្មោះ សើ។
|
||||
|
Summary
|
Tuon Ry, female, 59 years old and lives in Tuol Prasat village, Tomnop Dach commune, Trapeang Prasat district, Oddar Meanchey province. Ry៌s husband is Run Phim. Ry has two daughters and four sons. Ry is a farmer.
Ry was born in Ta Det village, Chaeng Daeng commune, Baray district, Kampong Thom province. Ry៌s father is Men Hieng and her mother, Phan. Ry has two sisters and four brothers. Ry studied grade 12 (old system) at Ponnareay Primary School. Ry quitted from the school since before coup d៌état in 1970 because her family was poor condition. After the coup in 1970, the US also bombed in Cambodia. In 1973, Ry volunteered to join the KR. First she served as a medical staff in Chaeng Daeng commune. Phal was a chief of the unit and there were 60 staff in the unit. In 1974, Ry was in Division 3 of Northern Zone. When the KR entered Phnom Penh, the KR assigned Ry to clean streets and flats.
After 1975, Ry was in Division 920, and then she was sent to Mondul Kiri province. Chhin and Soy were chief and deputy chief of the division. San [06] became a chief of the division after Chhin and Soy were arrested and sent to Phnom Penh. Ry was in medical unit of the division. The unit was in Koh Nhek district of Mondul Kiri [105]. There were many soldiers died because of malaria affection. Da, Cho; and [Ta] Sae were leaders of Medical Unit.
When the Vietnamese arrived in Cambodia in 1979, Ry did not return her home village. She followed the KR to Cambodia-Thailand border instead. In 1980, Ry climbed up Dangrek Mountain. Ry was in the KR military base [1001]. Ry was still with [Ta] San of Division 920. Son Sen was chief of the base [1001]. In 1982, Ry married to Pheak. Unfortunately, Pheak was killed by Vietnamese in 1983. At that time, Ry just has one child. In 1984, Ry married second husband and they were in KR៌s village. They just helped to make spikes (sharpened bamboo) for the KR.
In 1990, [Ta] Mok took people from top to live at bottom of the Mountain. However, they had to live in order of their divisions. In 1993, the KR boycotted from first general election, and then the KR had internal conflict. In 1998, the KR integrated with the Cambodian government and [Ta] Mok was arrested by the government and people got freedom to do their jobs. The government has built more schools, hospitals for people.
|
||||
|
សេចក្ដីសង្ខេបបទសម្ភាស៏
|
ទួន រី អាយុ៥៩ឆ្នាំ មានប្ដីឈ្មោះ រុន ភឹម អាយុ៥៧ឆ្នាំ មានកូន ៦នាក់ ស្រី២ប្រុស ៤នាក់ សព្វថៃ្ងរស់នៅភូមិទួលប្រាសាទ ឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ ខេត្ដឧត្ដរមានជ័យ។ រី មាន ស្រុកកំណើតនៅភូមិតាដែត ឃុំចើងដើង ស្រុកបារាយណ៍ ខេត្ដកំពង់ធំ។ រី មានឪពុកឈ្មោះ ម៉ែន ហៀង ម្ដាយឈ្មោះ ផន មានបងប្អូន៧នាក់ ស្រី៣ប្រុស៤។ រី កាលពីតូចរៀននៅសាលា បឋមសិក្សាវត្ដពណ្ណារាយត្រឹមថ្នាក់ទី១២ឪចាស់ឱ ឈប់មុន រដ្ឋប្រហារឆ្នាំ១៩៧០ ដោយសារគ្រួសារ ជួបការលំបាកផ្នែក ជីវភាព។ ក្រោយពីមានរដ្ឋប្រហារឆ្នាំ១៩៧០មានយន្ដហោះ ទម្លាក់គ្រាប់បែក។ នៅឆ្នាំ១៩៧៣ រី បានស្ម័គ្រចិត្ដចូលបដិវត្ដ ដំបូងឡើយអង្គការឱ្យនៅត្រឹមឃុំធ្វើជានារីពេទ្យ ប្រធាន ពេទ្យឈ្មោះ ផល មានបុគ្គលិកពេទ្យប្រហែលជា៦០នាក់។ នៅឆ្នាំ១៩៧៤៧៥ រី មានឋានៈជា ប្រធានក្រុមនៅ ក្នុងកងពល៩២០ ប្រធានកងពលឈ្មោះ តាសាន។ នៅថៃ្ងទី១៧មេសាឆ្នាំ១៩៧៥ រី បានចូលដល់ទីក្រុងភ្នំពេញ នៅពេលយប់។ ពេលនោះឃើញប្រជាជនចាក់ចេញពីផ្ទះសំបែង ហើយ ឃើញមានមនុស្សស្លាប់នៅក្នុងផ្ទះខ្លះ ស្លាប់ដោយសារត្រូវ គ្រាប់ឬមានជំងឺទៅមិនរួច រី មានតួនាទីដើរ បោសសម្អាតទីក្រុងបានតែរយៈពេល៤ទៅ៥ខែប៉ុណេ្ណាះ។ នៅចុងឆ្នាំ១៩៧៥ អង្គការចាត់តាំងទៅ ខេត្ដមណ្គលគីរី នៅក្នុងកងពល៩២០ ប្រធានកងពលឈ្មោះ តាសាន។ ពេលទៅដល់ស្រុកកោះញែក ខេត្ដមណ្គលគីរី អង្គការឱ្យនៅផ្នែកពេទ្យចាំព្យាបាលអ្នកជំងឺ ប្រធានពេលឈ្មោះ ដា ឈ្មោះ ជូ និង ឈ្មោះ តាសើ នៅក្នុង សម័យខែ្មរក្រហមពុំសូវមានថ្នាំល្អទេ ដូចនេះមានអ្នកជំងឺស្លាប់ ដោយសារជំងឺ គ្រុនចាញ់ច្រើនណាស់។ នៅឆ្នាំ១៩៧៩ រី មានបានត្រឡប់មកស្រុកកំណើតវិញទេ រត់តាមអង្គភាព ទៅដល់ជាយដែនថៃ។ នៅឆ្នាំ១៩៨០ បានទៅដល់ច្រក ១០០១នៅក្នុងកងពល៩២០ប្រធានកងពល ឈ្មោះ តាសាន ពេលនោះឃើញមានវត្ដមានលោក សុន សេន នៅទីនោះដែរ។ នៅឆ្នាំ១៩៨២ រី មានបានរៀនការប្ដីឈ្មោះ ភ័ក្រ ពេលបានកូន មួយប្ដីក៏ស្លាប់នៅក្នុងសមរភូមិពេលវាយជាមួយកងទ័ព វៀតណាមនិងទាហានរដ្ឋាភិបាល។ នៅឆ្នាំ១៩៨៤ រី បានរៀប ការប្ដីថ្មី រៀបការហើយប្ដីនៅសមរ ភូមិមុខប្រពន្ធនៅសមរភូមិ ក្រោយជួយដឹកជញ្ជូនឬជួយបិតចំរូង។ នៅឆ្នាំ១៩៩០ តាម៉ុក ដឹកប្រជា ជនចុះមកពីលើភ្នំឱ្យមករស់នៅតាមជើងភ្នំនិងបានរៀប ចំភូមិទៅកងពល។ នៅឆ្នាំ១៩៩៣ ជំនាន់អ៊ុន តាក់កម្លាំង ខែ្មរក្រហមមិនបានចូលរួមបោះឆ្នោតទេ។ នៅឆ្នាំ១៩៩៨ កម្លាំងខែ្មរក្រហមបានធ្វើសមាហ រណ៍កម្មជាមួយរដ្ឋាភិបាល ក្រោយមកតាម៉ុក ត្រូវរដ្ឋាភិបាលចាប់ខ្លួន ទើបប្រជាជនរស់នៅ តាមព្រំដែន បានសុខសប្បាយដល់សព្វថៃ្ង មានសាលារៀន មានមន្ទីរពេទ្យ មានវត្ដអារាមសម្រាប់គោរព មាន សំលៀក បំពាក់សមរម្យមិនដូចសម័យបីឆ្នាំទេ។
|
||||
|
សកម្មភាពពាក់ព័ន្ធភស្តុតាង
|
ដឹងថា មានមនុស្សស្លាប់នៅក្នុងសម័យខែ្មរក្រហម។
|
||||
|
Copyright
|
© DC-Cam
|
||||
|
រក្សាសិទ្ធិដោយ
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
||||
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”