Document thumbnail
Personal Info
ID: OMI0368
Gender
m
ភេទ
ប្រុស
Status
Alive
ស្ថានភាពគ្រួសារ
នៅរស់
Source Interview
ប្រភពនៃឯកសារ/បទសម្ភាសន៍
អូអ៊ឹមអាយ០៣៦៨២០១៣១២២២ ភូមិអូររំដួល ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ សំភាសដោយៈ សុខ វណ្ណៈ។ កំណត់សម្គាល់ៈ ជួបជាមួយឈ្មោះ ដួង សឿត ភេទប្រុស អាយុ៦១ឆ្នាំ។ ក្រៅប្រវត្តិរូប។
Date of Birth
Present age:61years old
ថ្ងៃ-ខែ-ឆ្នាំ កំណើត
«បច្ចុប្បន្នអាយុ៦១ឆ្នាំ»
ទីកន្លែងកំណើត
១៣០១??០២ ខេត្ដព្រះវិហារ ស្រុកជ័យសែន ឃុំថ្មី ភូមិថ្
Join KR
1973????
ការចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
១៩៧៣????
Reason to Join KR
Volunteer.
មូលហេតុចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
ស្ម័គ្រចិត្ដ
អង្គភាពក្នុងរបបខ្មែរក្រហម(1975-79)
អង្គភាពយោធាការពារព្រដែន ខែ្មរថៃ ខេត្ដឧត្ដរមានជ័យ។
KR Rank(1975-79)
តួនាទីក្នុងរបបខ្មែរក្រហម(1975-79)
យោធា។
ទីតាំងភូមិសាស្រ្តក្នុងរបបខ្មែរក្រហម(1975-79)
តំបន់ស្វ័យត(១០៦) ខេត្ដឧត្ដរមានជ័យ។
Superior
អ្នកដឹកនាំ
គណៈតំបន់ឈ្មោះ ហង់។ ប្រធានកងពលឈ្មោះ សឿន។
Associates
អ្នកពាក់ព័ន្ធដទៃទៀត
Summary
Duong Soeut, male, 61 years old and lives in O-Rumduol village, Preah Pralay commune, Trapeang Prasat district, Oddar Meanchey province. Soeut៌s wife is Sao Ran. Soeut has two daughters and two sons. Soeut is a farmer. Soeut was born in Thmei village, Thmei commune, Chey Sen district, Preah Vihear province. Soeut៌s father is Duong Yin and his mother, Srey Peang. Soeut has three sisters and two brothers. Soeut did not go to school when he was young. Soeun can able to read and write a basic Khmer language because his friends taught him when he joined the KR revolution. Soeut៌s home village was become the KR៌s liberation Zone since 1970. In 1972, there were a lot bombing in Cambodia and in 1973, Soeut volunteered to joint he KR, because the king Sihanouk appealed Cambodia people to join the KR in forest and liberate the country. First, Soeut was a soldier of Chey Sen district. Loeun was a chief of the military unit. Ran was a chief of Chey Sen district; and Hang was a leader of Autonomous Region 103. Aftermath, Soeut was a messenger and bodyguard of Yoeun who was a chief of Chey Sen district after Ran. After the KR gained power in 1975, the KR sent Soeut to protect Cambodia-Thailand border. Soeut was in Soeun [Soeun Sek Hoh]៌s division. In 1977, the KR arrested more than 30 KR cadres include Hang. As for Soeut was sent to re-educate in Tmat Kaun៌s office with other 100 cadres by the KR. There, Soeut learned that some cadres in the office were taken away by the KR soldiers. When the Vietnamese arrived in Cambodia in 1979, Soeut did not return his home village because he was afraid Vietnamese would arrest and kill him. Soeun fled along with other KR soldiers and he was then in forest near O-Smach, Toek Chum. Aftermath, Soeut went to the KR military base [1003]. Soeut was under [Ta] Mok supervision. Soeu was in transportation unit. China was main supporter of the KR. In 1990, [Ta] Mok paved several roads along Cambodia €“Thailand border and in1991, Soeut went down to live at Preah Pralay border checkpoint. At that time, Soeut was in Division 612. [Ta] Hoeun was a chief of the division. In 1993, the KR boycotted from first general election and finally, the KR integrated with the Cambodian government in 1998, and then people live in freedom. They can enjoy doing their jobs and following their believable religions.
សេចក្ដីសង្ខេបបទសម្ភាស៏
ដួង សឿត អាយុ៦១ឆ្នាំ មានប្រពន្ធឈ្មោះ សៅ រ៉ន អាយុ៥៨ឆ្នាំ មានកូន៤នាក់ ស្រី២ប្រុស២នាក់ សព្វថៃ្ងរស់នៅភូមិអូររំដួល ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្ដឧត្ដរមាន ជ័យ។ សឿត មានស្រុកកំណើតនៅភូមិថ្មី ឃុំថ្មី ស្រុកជ័យសែន ខេត្ដព្រះវិហារ។ សឿត មានឪពុកឈ្មោះ ដួង យ៉ិន ម្ដាយឈ្មោះ ស្រី ពាង មានបងប្អូន៤នាក់។ សឿត កាលពីតូចមិនបាន រៀនសូត្រទេ សព្វថៃ្ងចេះអានអក្សរបានខ្លះដោយសារចូលបដិវត្ដ ហើយចង់ចេះពេកក៏មានមិត្ដភក្ដិនៅជា មួយគ្នាជួយបង្រៀន។ នៅឆ្នាំ១៩៧០ រស់នៅក្នុងតំបន់រំដោះដល់ឆ្នាំ១៩៧២ នៅក្នុងស្រុកភូមិមាន ទម្លាក់គ្រាប់បែកជាច្រើន។ នៅឆ្នាំ១៩៧៣ សឿត បានស្មគ្រចិត្ដចូលពៃ្រតាមមេភូមិឈ្មោះ យ៉ុន និងបានស្ដាប់ ការប្រកាសរបស់សមេ្ដចសីហនុឱ្យកូនចៅចូលពៃ្រម៉ាគីដើម្បីរំដោះ ជាតិ។ ចូលដំបូងធ្វើជា យោធាស្រុកជ័យសែន ប្រធាន យោធាឈ្មោះ លឿន គណៈស្រុកឈ្មោះ រ៉ន គណៈតំបន់ស្វយ័ត ឈ្មោះ ហង់។ សឿត បានធ្វើជានិរសានិងជាកងការពារឱ្យឈ្មោះ យឿន គណៈស្រុកថ្មី។ នៅឆ្នាំ ១៩៧៥ មិនបានទៅដល់ភ្នំពេញទេ អង្គការបានចាត់តាំងឱ្យការពារព្រំដែនខែ្មរថៃ ខាងខេត្ដឧត្ដរមាន ជ័យ កាលនោះឈ្មោះ សឿន សេះហោះ ជាប្រធានកងពល។ នៅឆ្នាំ១៩៧៧ មានការចាប់ខ្លួនកម្មា ភិបាលខែ្មរក្រហម ជាង៣០នាក់ ក្នុងនោះមានគណៈតំបន់ឈ្មោះ ហង់ ក្រោយមកទៀត សឿត ត្រូវ បានអង្គការយកមកអប់រំនៅមន្ទីរត្មាតកូនមាន គ្នាជាង១០០នាក់ ក្រោយមកទៀតមានមនុស្សជាច្រើន ដកចេញនិងដាក់ចូលថ្មីជាច្រើន តែមិនថាអង្គការដកអ្នកទាំងនោះ យកទៅណាទេ។ នៅឆ្នាំ១៩៧៩ សឿត មិនបានទៅស្រុក កំណើតទេ ព្រោះខ្លាចយួនអាករសម្លាប់ចោល ដូចនេះបានរស់នៅ តាមអង្គ ភាពនៅក្នុងពៃ្រម្ដុំអូរស្មាច់ ទឹកជុំ ប្រធានកងពលឈ្មោះ សឿន។ ក្រោយមកទៀត សឿត បានមក ដល់ច្រក១០០៣ ក្រោមការគ្រប់គ្រងរបស់តាម៉ុក កាលនោះ សឿត មិនបានទៅ សមរភូមិមុខដូច យុទ្ធជនផេ្សងទេ ដោយសារតែប្រពន្ធឈឺច្រើន ថ្នាក់លើសមេ្រចឱ្យជួយដឹកជញ្ជូនគ្រាប់ជាមួយកងនារី កាលនោះសំភារទាំងអស់បានមកពីប្រទេសចិនជាអ្នកផ្ដល់ឱ្យ។ នៅឆ្នាំ១៩៩០៩១ តាម៉ុក ចាប់ធ្វើ ផ្លូវជាច្រើនតាម ក្រវ៉ាត់ព្រំដែនខែ្មរថៃ និងមានសាងសង់ស្ពាន សាងសង់ផ្ទះជាប់ព្រំដែនថៃ តែឥឡូវ ថៃខាងភាគីថវៃាយ ចោលអស់និងចូលមកជ្រៅទៀតហើយ។ នៅឆ្នាំ១៩៩១ សឿត បានចុះមករស់ នៅច្រកព្រះប្រឡាយនៅក្នុងកងពល៦១២ ប្រធានកងពលឈ្មោះ តាហឿន។ នៅឆ្នាំ១៩៩៣ កម្លាំងខែ្មរ ក្រហមមិនបានចូលរួមបោះឆ្នោតទេ។ នៅឆ្នាំ១៩៩៨ កម្លាំងខែ្មរក្រហមបានធ្វើសមហរណ៍ កម្មជាមួយរដ្ឋាភិបាល ដូចនេះសព្វថៃ្ងប្រជាជនរស់នៅបានសុខសប្បាយ លែងរត់លូនដូចមុនទៀតហើយ យើងរស់នៅជា លក្ខណៈឯកជនដូចកាលសម័យដើម មិនដូចជាសម័យបីឆ្នាំទេ សព្វថៃ្ងនេះប្រជាជនខែ្មរ បានគោរពព្រះពុទ្ធសាសនាឡើងវិញ មានសាលារៀនឱ្យកូនចៅបានរៀនសូត្រខ្ពង់ខ្ពស់។
សកម្មភាពពាក់ព័ន្ធភស្តុតាង
ធ្លាប់ឃើញខែ្មរក្រហមចាប់មនុស្សជាង៣០យកទៅដាក់គុកនៅមន្ទីរសន្ដិសុខត្មានកូន។
Copyright
© DC-Cam
រក្សាសិទ្ធិដោយ
© មជ្ឈមណ្ឌលឯកសារកម្ពុជា