Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
OMI0383
OMI0383
ឈ្មោះ :
ផាន់ ផល
Last Name :
Phann Phal
Status :
ស្ថានភាព :
Alive
នៅរស់
Gender :
ភេទ :
F
ស្រី
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[Present age 60 years old]
«អាយុបច្ចុប្បន្ន៦០ឆ្នាំ»
ភូមិកំណើត/ទីលំនៅ :
២១០៣០៣០៤ ខេត្ដតាកែវ ស្រុកបុរីជលសារ ឃុំត្រពាំងខ្ពស់
ការចូលរួម និង អង្គការ
ចូល KR :
១៩៧២????
មូលហេតុចូល KR :
ស្ម័គ្រចិត្ដ
អង្គភាព DK 75-79 :
អង្គភាពពេទ្យ
តំបន់ DK 75-79 :
បស្ចឹម(៤០១) ខេត្ដកោះកុង។
តួនាទី និង ទំនាក់ទំនង
តួនាទី KR (1975-79) :
ពេទ្យស្រុកខេត្ដកោះកុង
ថ្នាក់លើ :
ស៊ឹង ប្រធានពេទ្យ។
ថ្នាក់ក្រោម :
១០០នាក់។
Current Information
Current Occupation :
No
Current Attribute :
No
សម្ភាសន៍ និង សេចក្ដីសង្ខេប
ប្រភពសម្ភាសន៍ :
អូអឹមអាយ០៣៨៣ ២០១៣០៨៣០, ភូមិអូរស្វាយក្នុង ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ សម្ភាសន៍ដោយ ឡុង ដានី។ ជួបសម្ភាសន៍ជាមួយ ផាន់ ផល ភេទស្រី អាយុ៦០ឆ្នាំ។
សេចក្ដីសង្ខេប :
ផាន់ ផល ភេទស្រី អាយុ៦០ឆ្នាំ កើតនៅភូមិត្រពាំងទនេ្ល ឃុំអណ្ដូងខ្ពស់ ស្រុកបុរីជលសា ខេត្ដតាកែវ សព្វថៃ្ងរស់នៅភូមិ ស្វាយក្នុង ស្រុកត្រពាំងប្រាសាទ ខេត្ដឧត្ដរមានជ័យ។ ផល មានបង ប្អូន៧នាក់ ស្រី៦នាក់ និងប្រុសម្នាក់ ហើយផល ជាកូនបងគេ បង្អស់។ ផល ឈប់រៀនមុន រដ្ឋប្រហារគឺឆ្នាំ១៩៦៨ ហើយផល អាចអានបាន និងមើលបាន មូលហេតុដែលឈប់គឺមកជួយធ្វើ ស្រែម្ដាយ។ ផល ចូលបដិវត្ដន៍នៅឆ្នាំ១៩៧២ ដោយស្ម័គ្រចិត្ដ ហើយការងារគឺឈ្លបឃុំអង្គខ្នុរ។ ដល់ឆ្នាំ ៧៣ គេឱ្យទៅនៅភ្នំដិន ព្រោះឈឺពេក ក្រោយមកគេបញ្ជូនមកពេជ្រនិលបានប៉ុន្មានខែ គេឱ្យទៅកោះកុងនៅឆ្នាំ៧៤ នៅកោះកុងគេហៅតំបន់១១ ដែលរ៉ន ជាគណៈតំបន់។ នៅកោះកុង ផល ធ្វើជាពេទ្យតំបន់ហើយ ធ្លាប់ ផលិតថ្នាំដូចជាវីតាមីនសេ, សារ៉ូមបៃ្រ, សារ៉ូមផែ្អម ហើយអ្នកជម្ងឺ ភាគច្រើនគឺគ្រុនចាញ់។ ប្រធានមន្ទីរពេទ្យឈ្មោះ ស៊ឹង គេចាប់គាត់ នៅឆ្នាំ១៩៧៧។ ចំពោះកងទ័ពពេលដែលរំដោះហើយបានយកគ្នា ទៅលើកទំនប់នៅវាលរេញ។ តាផល គណៈតំបន់។ ពេលដែល កងទ័ពវៀតណាមរំដោះ គឺផល និងពេទ្យដទៃទៀតបានរត់ទៅដល់ កំរៀង ដល់ឆ្នាំ១៩៨៣។ ក្រោយមកអ៊ុំខៀវ មកយកទៅនៅ ១០០១ដើម្បីមើលឃ្លាំងអង្ការរបស់អ៊ុំខៀវ ហើយនៅ១០០១ ដល់ឆ្នាំ៨៥ដែលវៀតណាមវ៉ៃដាច់១០០១ក៏រត់ទៅចូលដីថៃ ហើយពេលហ្នឹងបានជួបជាមួយអ៊ុំប្រុស ឈ្មោះស៊ី ដែលជាប្រធាន ពេទ្យផ្នែកបចេ្ចកទេស ហើយរៀបការនៅឆ្នាំ១៩៨៦។ ឆ្នាំ១៩៩០ ចុះមកនៅត្រពាំងប្រិយ៍ រហូតដល់ឆ្នាំ១៩៩៥ គេវ៉ៃអន្លង់វែង ក៏មកនៅទំនប់ដាច់ហើយជាប់ដល់សព្វថៃ្ង។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា