Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KTI0131
KTI0131
ឈ្មោះ :
សួន រី
Last Name :
Suon
First Name :
Ry
Other Name :
ឈ្មោះផ្សេង :
Khatt Khann
ខាត់ ខាន់
Status :
ស្ថានភាព :
Alive
នៅរស់
CBIO ID :
I02908
Gender :
ភេទ :
m
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
Age at time of interview: 49 years old
អាយុ ៤៩ ឆ្នាំ
Home Village :
ភូមិកំណើត/ទីលំនៅ :
06080406, Kampong Thom, Stung, Kampong Chen Cheung
០៦០៨០៤០៦ ខេត្ដកំពង់ធំ ស្រុកស្ទោង ឃុំកំពង់ចិនជើង ភូ
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1972????
១៩៧២????
Reason to Join KR :
មូលហេតុចូល KR :
VOlunteer.
ស្ម័គ្រចិត្ដ
អង្គភាព DK 75-79 :
អង្គភាពក្រសួពាណិជ្ជកម្ម ភ្នំពេញ។
DK Zone 75-79 :
តំបន់ DK 75-79 :
Zone: Central Zone no.: 12 Province: Phnom Penh.
មជ្ឈិម, ១២, ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
តួនាទី KR (1975-79) :
កម្មករ
ថ្នាក់លើ :
តាហុង តារិទ្ធ។
Associates :
អ្នកពាក់ព័ន្ធ :
Sieng Sory, Chief of village. Hou Nim, Propagandist.
សៀង ស៊យ ប្រធានភូមិ។ ហ៊ូ នឹម, អ្នកឃោសនា។
Current Information
Current Occupation :
No
Current Attribute :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KTI0131 20030202 Trach village, Kampong Chen Cheung sub-district, Stung district, Kampong Thom province. Interviewed by Dara. P Vanthan. Notes: Interviewed with the biography owner.
ខេធីអាយ០១៣១ ២០០៣០២០២ ភូមិត្រាច ឃុំកំពង់ចិន ជើង ស្រុកស្ទោង ខេត្តកំពង់ធំ។ សម្ភាសដោយៈ វ៉ាន់ ថាន់ ពៅដារ៉ា។ កំណត់សំគាល់ៈ ជួបសម្ភាសជាមួយម្ចាស់ប្រវត្តិរូប ផ្ទាល់។
សេចក្ដីសង្ខេប :
ខាត់ ខាន់ ហៅ រី ភេទប្រុស កើតឆ្នាំ១៩៥២ជាម្ចាស់ប្រវត្ដិរូប។ ខាន់ មានប្រពន្ធឈ្មោះ នឿន មានកូនចំនួន៣នាក់ ប្រកបរបរធ្វើស្រែ សព្វថៃ្ងរស់នៅភូមិត្រាច ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្ដ កំពង់ធំ។ ខាន់ មានឪពុកឈ្មោះ ខាត់ ម្ដាយឈ្មោះ យ៉ាន មានបងប្អូន៤នាក់ស្រី៣ប្រុស១។ ខាន់ បានចូលរៀននៅសាលាបឋម សិក្សាត្រាចត្រឹមថ្នាក់ទី៨ឪចាស់ឱ ឈប់រៀនដោយ សារប្រទេសជាតិកើត មានសង្គ្រាម។ នៅឆ្នាំ១៩៧២ ខាន់ បានស្ម័គ្រចិត្ដចូលបម្រើចលនាខែ្មរក្រហម ដោយសារមានការ ឃោសនាថា យើងចូលដើម្បីបម្រើជាតិរំដោះជាតិ ឮតាមការ ប្រកាសរបស់សមេ្ដចសីហនុផង។ មុន ដំបូងអង្គការចាត់តាំង ឱ្យធ្វើជាកងឈ្លបនៅ ក្នុងភូមិឃុំ ប្រធានឈ្មោះ ស៊យ។ នៅឆ្នាំ១៩៧៣ ខាន់ បានឡើងមកជាយោធានៅភូមិភាគឧត្ដរ មានកែវ ពក ជាប្រធាន។ សង្គ្រាមវាយជាមួយទាហានលន់ នល់ វាយចល័ត ជួនណាឡើងសមរភូមិនៅខាងខេត្ដកំពង់ចាម ជួនណាវិញមកខាងខេត្ដសៀមរាបវិញ កាលនោះមិនទៀងទេ តាមតែអង្គការចាត់តាំង។ នៅឆ្នាំ១៩៧៤ បានវាយសំដៅ មកកាន់ទីក្រុង ភ្នំពេញ ខាន់ បានវាយជាមួយទាហានលន់ នល់ នៅម្ដុំព្រែកពៅ្ននៅក្នុងកងពលទី១ប្រធានឈ្មោះ អឿន កាលនោះទាហានលន់ នល់ និងទាហានខែ្មរក្រហមមានរបួសនិងស្លាប់ ច្រើនដូនគ្នា។ នៅថៃ្ងទី ១៧មេសា ឆ្នាំ១៩៧៥ យោធាខែ្មរ ក្រហមគ្រប់ភូមិភាគបានវាយចូលកាន់កាប់ទីក្រុងទាំងមូល ពេល នោះឃើញមានប្រជាជនកំពង់តែនាំគ្នារត់ចេញទីក្រុងខ្លះយំខ្លះ
មើលទៅដូចជាសប្បាយធម្មតា។ អង្គភាព ខាន់ អង្គការចាត់តាំងឱ្យមកស្នាក់នៅម្ដុំទួលគោក។ ខាន់ សម្រាកនៅភ្នំពេញបានប្រហែលជាពីរបីខែអង្គ ការបញ្ជូនឱ្យទៅ ធ្វើការងារនៅក្នុងក្រសួងពាណិជ្ជកម្មក្រុងកំពង់សោម។ ខាន់ ទៅមួយវរសេនាតូចមាន គ្នា៣០០នាក់ ទៅធ្វើជាកម្មករ លីសែងនៅកំពង់ផែកំពង់សោម។ នៅពាក់កណ្ដាលឆ្នាំ១៩៧៦ អង្គការ ចាត់តាំងឱ្យមកធ្វើការនៅភ្នំពេញ។ ខាន់ បានចូល មកធ្វើការនៅក្នុងក្រសួងពាណិជ្ជកម្មរដ្ឋ រដ្ឋមន្រ្ដី មាន ឈ្មោះ រិទ្ធ ឈ្មោះ ហុង កាលនោះនាំចេញផលិតផលពីកម្ពុជា រួមមានសណែ្ដកសៀង កាហេ្វ ល្ង កៅស៊ូ ស្រូវ មានច្រើនណាស់ មានទាំងស្បែកសត្វថែមទៀត។ នៅឆ្នាំ១៩៧៧ អង្គការបានយក ឡានឃ្លុបមកចាប់មនុស្សនៅក្នុងក្រសួងពាណិជ្ជកម្មមួយ ចំនួនយកទៅបាត់ ដូចជាឈ្មោះ ភីន ឈ្មោ្ញ មាន ឈ្មោះ ញិល ជាច្រើនផេ្សងទៀតចាំមិនអស់ទេ។ នៅឆ្នាំ១៩៧៩ ពេលកងទ័ព វៀតណាមវាយ ចូលដល់ប្រទេសកម្ពុជា ទាំងកម្មាភិបាល ជាន់ខ្ពស់ទាំងយោធាទាំងកម្មករនាំគ្នារត់េទៅជាយដែនថៃខ្លះ ព្រោះខ្លាចវត្ដមានកងទ័ពយួន ខ្លះរត់សំដៅទៅស្រុក កំណើតបានរួចខ្លួន។ ខាន់ បានរត់ចូលពៃ្របានមួយ រយៈពេលខ្លីក៏រត់ត្រឡប់មកស្រុកកំណើតវិញ។
សកម្មភាពដែលបានឃើញ :
ដឹងថា ជំនាន់ខែ្មរក្រហមចាប់មនុស្សយកទៅសម្លាប់ចោល។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា