Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KTI0133
KTI0133
ឈ្មោះ :
អ៊ុន លឿង
Last Name :
Un
First Name :
Loeung
Status :
ស្ថានភាព :
Disappeared
បាត់ខ្លន
CBIO ID :
I06641
Gender :
ភេទ :
m
ប្រុស
ថ្ងៃខែឆ្នាំកំណើត :
កើតឆ្នាំ១៩៥៤
ភូមិកំណើត/ទីលំនៅ :
០៦០៨១២១៤ ខេត្ដកំពង់ធំ,ស្ទោង,សំព្រោច,ភូមិល្វា។
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1973????
១៩៧៣????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
អង្គភាព DK 75-79 :
អង្គភាពយោធា ភ្នំពេញ។
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
តួនាទី និង ទំនាក់ទំនង
តួនាទី KR (1975-79) :
យោធា
Current Information
Current Occupation :
No
Current Attribute :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KTI0133 20030124 Lvea Village Samproch sub-district, Stung district, Kampong Thom province, Interviewed by Dara. P Vanthan, Notes: Un Loeung disappeared. Interviewed with younger sister called Ouch Soeung and niece called Phon Phneou.
ខេធីអាយ០១៣៣ ២០០៣០១២៤ ភូមិល្វា សង្កាត់សំព្រោច ស្រុកស្ទោង ខេត្តកំពង់ធំ។ សម្ភាសដោយៈ វ៉ាន់ថាន់ ពៅដារ៉ា កំណត់សំគាល់ៈ អ៊ុន លឿង បាត់ខ្លួន។ ជួបសម្ភាសជាមួយប្អូន ស្រីឈ្មោះ អ៊ុច សឿង និងក្មួយ ឈ្មោះ ផុន ភេ្នៅ។
សេចក្ដីសង្ខេប :
អ៊ុន លឿង ភេទប្រុស កើតឆ្នាំ១៩៥៤បាត់ខ្លួន។ ជួបជាមួយឈ្មោះ អ៊ុច សឿង អាយុ៥៤ឆ្នាំត្រូវ ជាបងស្រី។ លឿង មានឪពុកឈ្មោះ អ៊ុន អ៊ុច ម្ដាយឈ្មោះ ឆាយ ស៊ុយ មានបងប្អូន៧នាក់ មាន ស្រុកកំណើតនៅភូមិល្វា ឃុំសំព្រោច ស្រុកស្ទោង ខេត្ដកំពង់ធំ។ លឿង រៀនបានត្រឹមថ្នាក់ទី១១ ឪចាស់ឱនៅសាលាបឋមសិក្សា ល្វា។ លឿង ឈប់រៀនដោយសារប្រទេសជាតិកើតមានសង្គ្រាមរដ្ឋ ប្រហារឆ្នាំ១៩៧០។ ប្រជាជនរស់នៅក្នុងតំបន់រំដោះ កាលនោះ មានយន្ដហោះទម្លាក់គ្រាប់បែកធ្វើឱ្យ ប្រជាជនរស់នៅចល័ត ម្ដងរត់ទៅភូមិនេះម្ដងរត់ទៅភូមិនោះ គេចគ្រាប់បែកទម្លាក់។ នៅឆ្នាំ១៩៧៣ លឿង បានស្ម័គ្រចិត្ដចូលធ្វើជាយោធាខែ្មរក្រហម តាមរយៈឈ្មោះ សយ ទោះបីឪពុកម្ដាយមិនចង់ឱ្យ កូនធ្វើ សង្គ្រាមខ្លាចមានគ្រោះថ្នាក់។ លឿង ចូលដំបូងអង្គការបញ្ជូនទៅ ធ្វើជាយោធានៅក្នុងតំបន់៤២ បន្ទាប់មិនដឹងជាអង្គការបញ្ជូនទៅ សមរភូមិណាខ្លះទេ កាលនោះសង្គ្រាមវាយជាមួយទាហានលន់ នល់។ បន្ទាប់មកទៀតនៅក្នុងសម័យសង្គ្រាម បានឃើញប្អូនឈ្មោះ លឿង មកលេងផ្ទះបានមួយដងរួច ប្រាប់ថា ត្រឡប់អង្គភាពវិញនៅ ខេត្ដសៀមរាប។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់ អំណាច មិនដែលមកលេងស្រុកកំណើតវិញទេ ដឹងថា ធ្វើជា យោធានៅភ្នំពេញ។ នៅឆ្នាំ១៩៧៩ ពេលរបបខែ្មរក្រហមដួល រំលំក៏មិនឃើញប្អូនឈ្មោះ លឿង បានត្រឡប់មកផ្ទះវិញទេ បាត់ដំណឹងរហូត មកដល់ពេលនេះ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា