PROMOTING ACCOUNTABILITY
Pao Nhom
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
TKI0753
TKI0753
|
|
ឈ្មោះ :
|
ប៉ាវ ញ៉ន
|
|
Last Name :
|
Pao Nhom
|
|
Status :
|
Alive
|
|
Gender :
ភេទ :
|
f
ស្រី
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
Present age:60
បច្ចុប្បន្ន អាយុ៥៥ឆ្នាំ
|
|
ភូមិកំណើត/ទីលំនៅ :
|
២១០៤០៤០៦ តាកែវ,ស្រុកគិរីវង្ស,ឃុំកំពែង,ភូមិហាន់ទា។
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1972????
១៩៧២????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Volunteer.
ស្ម័គ្រចិត្ដ
|
|
អង្គភាព DK 75-79 :
|
អង្គភាពសេដ្ឋកិច្ច ស្រុកគិរីវង្ស
|
|
តំបន់ DK 75-79 :
|
ភូមិភាគនិរតី«៤០៥»ភ្នំពេញ។
|
| តួនាទី និង ទំនាក់ទំនង | |
|
តួនាទី KR (1975-79) :
|
សេដ្ឋកិច្ច
|
| Current Information | |
|
Current Occupation :
|
No
|
|
Current Attribute :
|
No
|
| សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
ប្រភពសម្ភាសន៍ :
|
ធីខេអាយ០៧៥៣២០១០០៧១៥ ភូមិហាន់ទា ឃុំកំពែង ស្រុកគិរីវង្ស ខេត្តតាកែវ សំភាសដោយៈ សុខ វណ្ណៈ កំណត់សំគាល់ៈ ប៉ាវ ញ៉ន នៅរស់។ ជួបជាមួយឈ្មោះ ប៉ាវ ញ៉ន ក្រៅប្រវតិរូប។
|
|
សេចក្ដីសង្ខេប :
|
ប៉ាវ ញ៉ន ភេទស្រី អាយុ៦០ឆ្នាំ ក្រៅប្រវត្ដិរូប។ ញ៉ន មានប្ដី ឈ្មោះ ស៊ឹម សាម៉ន មានកូនចំនួន៧ នាក់ មានស្រុកកំណើត នៅភូមិហាន់ទា ឃុំកំពែង ស្រុកគិរីវង្ស ខេត្ដតាកែវ។ ញ៉ន កាលពីនៅតូចមិន បានរៀនសូត្រទេ នៅផ្ទះជួយ ធ្វើស្រែ ចម្ការឪពុកម្ដាយ។ នៅឆ្នាំ១៩៦៨ ឪពុកម្ដាយបានរៀបការឱ្យ រស់នៅជាមួយប្ដីមានកូនចំនួនពីនាក់។ នៅឆ្នាំ១៩៧០ កើតមានរដ្ឋប្រហារទម្លាក់សមេ្ដចសីហនុ មាន ចិត្ដខឹងនិងលោកលន់ នល់ ប្ដីក៏សុំចូលបម្រើចលនាខែ្មរក្រហមធ្វើជាយោធានៅ ក្នុងពៃ្រនៅស្រុក១០៨ ជិតនេះដែរ។ នៅឆ្នាំ១៩៧១ យោធាខែ្មរក្រហមនិងទាហានលន់ នល់ បាញ់គ្នាសេ្ទីរតែ រាល់ថៃ្ងប្រជា ជនម្ដងជម្លៀសទៅនៅភូមិនេះម្ដងទៅនៅ ភូមិនោះគ្មានបានរស់នៅស្រួលទេ។ នៅឆ្នាំ១៩៧២ ប្ដីឈ្មោះ សាម៉ន បានចូលទៅវត្ដពៃ្រក្ដួច កំពង់តែសំពះលោកសង្ឃក៏ ត្រូវលោកសង្ឃកែ្លងក្លាយបាញ់ស្លាប់នៅក្នុង វត្ដតែម្ដងដឹងតាម រយៈនិរសា។ នៅពេលប្ដីស្លាប់បាត់ទៅ អង្គការបានលើកទឹកចិត្ដ ញ៉ន ចូលធ្វើជាបុគ្គ លិកមន្ទីរឃុំប្រចាំនៅក្នុងពៃ្រតំបន់ រំដោះសម្រាប់ព្យាបាលយោធាមានរបួសនិងមានជំងឺផេ្សងៗ។ នៅឆ្នាំ ១៩៧៥ ពេលខែ្មរក្រហមទទួលជម្នះ ញ៉ន មានឋានៈមើលការខុសត្រូវនៅមន្ទីរពេទ្យឃុំកំពែង ជួយព្យាបាល ប្រជាជននៅតាមភូមិ។ នៅឆ្នាំ១៩៧៧ អង្គការបានរៀបចំ គ្រួសារ ថ្មីមួយទៀតឈ្មោះ សំ ណែត មានតួនាទីកាន់ខាងសេដ្ឋកិច្ច។ ពេលអង្គការរៀបការហើយអង្គការ
បានចាត់តាំងឱ្យមករស់ នៅតាមសហករណ៍ភូមិជាអ្នកដាំបាយ និងខាងសេដ្ឋកិច្ចជាមួយប្ដី នៅជំនាន់ខែ្មរក្រហមរបបអាហារមិន បានគ្រប់គ្រាន់ទេ ខ្វះខាតទាំងអស់គ្នា។ នៅឆ្នាំ១៩៧៩ ញ៉ន បានមករស់នៅស្រុកកំណើតវិញ។ |
|
Copyright :
|
© DC-Cam |
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា |
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”