Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KTI0136
KTI0136
Name :
ឈ្មោះ :
ម៉ម ឡន
Last Name :
នាមត្រកូល :
Mam
First Name :
នាមខ្លួន :
Lan
Other Name :
ឈ្មោះផ្សេង :
Khim
ឃីម
Status :
ស្ថានភាព :
Alive
នៅរស់
CBIO ID :
លេខ CBIO :
I00458
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
Age at time of interview: 56 years old Notes: Year
អាយុ ៥៦ ឆ្នាំ កើតឆ្នាំកុរ
Home Village :
ភូមិកំណើត/ទីលំនៅ :
06081307 Province: Kampong Thom, Stung, Kampong Ch
០៦០៨១៣០៧ ខេត្ដកំពង់ធំ ស្រុកស្ទោង ឃុំកំពង់ចិនជើង ភូ
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1970????
១៩៧០????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពយោធាកងពល៣១០ ភ្នំពេញ។
DK Zone 75-79 :
តំបន់ DK 75-79 :
Zone: Central Zone no.: 12 Province: Phnom Penh
មជ្ឈិម, ១២, ភ្នំពេញ្ញ
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
យោធា
Superiors :
ថ្នាក់លើ :
Oeun, Chief of Division 310
អឿន, ប្រធានកងពល៣១០
Associates :
អ្នកពាក់ព័ន្ធ :
Nhonh Notes: Nhonh is the wife of Mam Lan
ញ៉ុញ ញ៉ុញ ជាប្រពន្ធរបស់ ឈ្មោះ ម៉ម ឡន
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KTI0136 20030219, Chheu Teal village, Kampong Chen Tbaung sub-district, Stung district, Kampong Thom province. Interviewed by Dara. P Vanthan. Notes: Interviewed with the biography owner.
ខេធីអាយ០១៣៦ ២០០៣០២១៩ ភូមិឈើទាល ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ។ សម្ភាសដោយៈ វ៉ាន់ថាន់ ពៅដារ៉ា។ កំណត់សំគាល់ៈ ជួបសម្ភាសជាមួយម៉ម ឡន ជាម្ចាស់ប្រវត្តិរូបផ្ទាល់។
Summary :
សេចក្ដីសង្ខេប :
ម៉ម ឡន ហៅ ឃីម ភេទប្រុស អាយុ៥៦ឆ្នាំជាម្ចាស់ប្រវត្ដិរូប។ ឡន មានប្រពន្ធឈ្មោះ វឌ្ឍនា ហៅ ម៉ុញ មានកូន៣នាក់ប្រុស២ ស្រី១ សព្វថៃ្ងប្រកបរបរធ្វើស្រែចម្ការ រស់នៅភូមិឈើទាល ឃុំ កំពង់ចិនត្បូង ស្រុកស្ទោង ខេត្ដកំពង់ធំ។ ឡន មានឪពុកឈ្មោះ ម៉ម ធីម ម្ដាយឈ្មោះ អ៊ាន មាន បងប្អូន៧នាក់ប្រុស៤ស្រី៣។ ឡន បានរៀនសូត្រនៅសាលាបឋមសិក្សាកំពង់ចិនត្រឹមថ្នាក់ទី៩ឪចាស់ឱ ឈប់រៀនរៀននៅប្រទេសជាតិកើតមានរដ្ឋប្រហារឆ្នាំ១៩៧០។ នៅឆ្នាំ១៩៧០ ឡន បានស្ម័គ្រចិត្ដ ចូលបម្រើចលនាខែ្មរក្រហម។ បន្ទាប់មក ឡន បានឡើងធ្វើជាប្រធានយុវជន ធ្វើការងារ នៅក្នុងភូមិ ឃុំ។ នៅឆ្នាំ១៩៧៤ ឡន បានមកធ្វើការងារ ជាយោធានៅស្រុកស្ទោង អង្គការចាត់តាំងឱ្យទៅខាង បឹង ទនេ្លសាប ដើម្បីរកត្រីមកជួយផ្គត់ផ្គង់ឱ្យយោធានៅសមរភូមិមុខ ឡន មិនបានចូលទៅសមរភូមិ វាយជាមួយទាហានលន់ នល់ទេ។ នៅឆ្នាំ១៩៧៤ អង្គការចាត់តាំងឱ្យ ឡន ធ្វើជាយោធានៅភូមិភាគ ឧត្ដរ នៅក្នុងកងពល៣១០ ប្រធានកងពលឈ្មោះ អឿន។ ឡន អង្គការបញ្ជូនឱ្យមកវាយតាមផ្លូវ ជាតិ៥ សំដៅទីក្រុងភ្នំពេញ តែ ឡន នៅខាងសេដ្ឋកិច្ច។ នៅឆ្នាំ១៩៧៥ កម្លាំងខែ្មរក្រហម បានវាយ ចូលដល់ទីក្រុងភ្នំពេញ នៅម៉ោង១០ព្រឹក ឡន បានឃើញប្រជាជនច្រើនកុះករនាំគ្នាចាកចេញពីភ្នំពេញ នាពេលនោះ។ អង្គភាព ឡន អង្គការឱ្យស្នាក់នៅម្ដុំទួលគោក អង្គការចាត់តាំងឱ្យធ្វើការងារនៅក្រសួង សិប្បកម្ម ជាអ្នកធ្វើន័ង្គល រនាស់ ចប សម្រាប់បញ្ជូនឱ្យអង្គភាពសម្រាប់ធ្វើស្រែចម្ការ។ ឡន មិន បានមកលេងស្រុកកំណើតទេ រហូតដល់ឆ្នាំ១៩៧៩ ពេល កងទ័ពវៀតណាមវាយចូលដល់ប្រទេស កម្ពុជា ឡន បានរត់ សំដៅមកស្រុកកំណើតវិញ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា