Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
TKI0759
TKI0759
ឈ្មោះ :
ខាន់ គីម
Last Name :
Khann Kim
Status :
Alive
Gender :
ភេទ :
f
ស្រី
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
Present age:50
បច្ចុប្បន្ន អាយុ៥០ឆ្នាំ
ភូមិកំណើត/ទីលំនៅ :
២១០៤០៤០៦ តាកែវ,គិរីវង្ស,ឃុំកំពែង,ភូមិហាន់ទា។
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1975????
១៩៧៥????
មូលហេតុចូល KR :
បង្ខំ
អង្គភាព DK 75-79 :
អង្គភាពពេទ្យ ឃុំ ស្រុកគីរីវ្ស។
តំបន់ DK 75-79 :
ភូមិភាគនិរតី«៤០៥» តាកែវ។
តួនាទី និង ទំនាក់ទំនង
តួនាទី KR (1975-79) :
ពេទ្យ
ថ្នាក់លើ :
យាយបូ, តាតុំ។
Current Information
Current Occupation :
No
Current Attribute :
No
សម្ភាសន៍ និង សេចក្ដីសង្ខេប
ប្រភពសម្ភាសន៍ :
ធីខេអាយ០៧៥៩២០១០០៧១៦ ភូមិហាន់ទា ឃុំកំពែង ស្រុកគិរីវង្ស ខេត្តតាកែវ។ សំភាសដោយៈសុខ វណ្ណៈ កំណត សំគាល់ៈ ជួបជាមួយឈ្មោះ ខាន់ គីម ភេទស្រី អាយុ៥០ឆ្នាំ ក្រៅ ប្រវត្តិរូប។
សេចក្ដីសង្ខេប :
ខាន់ គីម ភេទស្រី អាយុ៥០ឆ្នាំ ក្រៅប្រវត្ដិរូប។ គីម មានឪពុក ឈ្មោះ ខាន់ ឃុំ មាយឈ្មោះ ថាន់ កែវ មានបងប្អូន៧នាក់ ស្រី៣ ប្រុស៤ មានស្រុកកំណើតនៅភូមិហាន់ទា ឃុំកំពែង ស្រុកគីរីវង្ស ខេត្ដតាកែវ។ គីម កាលពីតូចរៀននៅសាលាបឋមសិក្សាត្រឹម ថ្នាក់ទី១២ឪចាស់ឱ បើគិតមកសម័យ ឥឡូវរៀនបានត្រឹមថ្នាក់ទី១ រៀនគ្មានចេះទេ។ ឈប់រៀនដោយសារតែនៅក្នុងភូមិនេះឋិត នៅក្នុងតំបន់ រំដោះ ដូចនេះនៅផ្ទះជួយមើលគោក្របី។ ក្រោយមករស់នៅក្នុងភូមិមិនបានស្រួលទេ ដោយសារមាន យន្ដហោះទម្លាក់គ្រាប់បែក។ នៅឆ្នាំ១៩៧៥ ពេលខែ្មរក្រហម បានទទួលជ័យជម្នះ គីម ត្រូវបានមេ ភូមិជ្រើសឱ្យចូលធ្វើពេទ្យ ប្រចាំភូមិ គីម មិនចង់ធ្វើទេ ព្រោះនឹកថា ខ្លួនមិនចេះអក្សរផង ធ្វើពេទ្យយ៉ាង ម៉េចកើត តែអង្គការថា មិនអីទេ។ គីម បានជួយព្យាបាលប្រជាជននៅក្នុងភូមិដូចជាឱ្យថ្នាំលេបនៅ ពេលមានជំងឺបន្ដិចបន្ដួចបើឈឺធ្ងន់បញ្ជូនទៅពេទ្យឃុំបន្ដ។ នៅឆ្នាំ១៩៧៦ គីម បានឡើងមកធ្វើការនៅ មន្ទីរពេទ្យឃុំមាន គ្នាប្រហែលជា៣០នាក់។ នៅឆ្នាំ១៩៧៦៧៧ ឃើញមាន ប្រជាជនភាគច្រើនកើត ជំងឺហើយដែលបណ្ដាលមកពីខ្វះជាតិ អាហារហូបចុកមិនបានគ្រប់គ្រាន់។ នៅឆ្នាំ១៩៧៩ ពេលកងទ័ព វៀតណាមចូលមកដល់ប្រទេសកម្ពុជា គីម និងមានកម្មាភិបាលខែ្មរ ក្រហមមួយចំនួនទៀតបានរត់ចូល ពៃ្រនិងរត់សំដៅទៅព្រំដែន កម្ពុជាថៃ។ គីម រត់បានមួយរយៈពេលខ្លីក៏រត់ត្រឡប់មកផ្ទះវិញ ដើម្បី បានជួបជុំឪពុកម្ដាយបងប្អូន។
សកម្មភាពដែលបានឃើញ :
ដឹងថា មានមនុស្សស្លាប់នៅក្នុងមន្ទីរពេទ្យច្រើន។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា