Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
SVI0083
SVI0083
ឈ្មោះ :
តាក លឹម
Last Name :
Tak
First Name :
Lim
Status :
Alive
Gender :
ភេទ :
m
ប្រុស
ថ្ងៃខែឆ្នាំកំណើត :
បច្ចុប្បន្នអាយុ៦០ឆ្នាំ។
ភូមិកំណើត/ទីលំនៅ :
២០០៤០៣០៤ ខេត្ដស្វាយរៀង ស្រុករមាសហែក ឃុំអណ្ដូងត្របែ
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1976????
១៩៧៦????
មូលហេតុចូល KR :
បង្ខំ
អង្គភាព DK 75-79 :
អង្គភាពយោធាភស្ដភា ភូមិភាគបូព៌ា។
តំបន់ DK 75-79 :
ភូមិភាគបូព៌ា«២០៣» ខេត្ដស្វាយរៀង។
តួនាទី និង ទំនាក់ទំនង
តួនាទី KR (1975-79) :
យោធា
ថ្នាក់លើ :
សោ ភឹម
Current Information
Current Occupation :
No
Current Attribute :
No
សម្ភាសន៍ និង សេចក្ដីសង្ខេប
ប្រភពសម្ភាសន៍ :
អេសវីអាយ០០៨៣២០១៥០៦១០ ភូមិជីកដី ឃុំអណ្តូងត្របែក ឃុំពងទឹក ស្រុករំដួល ខេត្តស្វាយរៀង។ សំភាសន៍ដោយៈឡុង ដានី។ កំណត់សំគាស់ជួបជាមួយឈ្មោះ តាក លឹម អាយុ៦០ឆ្នាំ ជាសាម៉ីខ្លួន។
សេចក្ដីសង្ខេប :
តាក លឹម ភេទប្រុស កើតឆ្នាំ១៩៥៥ ជាសាម៉ីខ្លួន។ លឹម មានប្រពន្ធឈ្មោះ ចាន់ មានកូនចំនួន៣ នាក់ស្រី២ប្រុស១ សព្វថៃ្ងប្រកបមុខរបរធ្វើស្រែចម្ការ រស់នៅភូមិជីកដី ឃុំអណ្ដូងត្របែក ស្រុក រមាសហែក ខេត្ដស្វាយរៀង។ លឹម មានឪពុកឈ្មោះ ឡី ម្ដាយឈ្មោះ សួង មានបងប្អូន៦នាក់ស្រី ១ប្រុស៥។ លឹម ធ្លាប់បានរៀនសូត្រនៅសាលាអនុវិទ្យាល័យ សូអឹមក្រសាំងត្រឹមថ្នាក់ទី៧ឪចាស់ឱ នៅឆ្នាំ១៩៧០ កើតមាន រដ្ឋប្រហារទម្លាក់សមេ្ដចសីហនុ ប្រទេសជាតិកើតមានសង្គ្រាម លែងមានសា លារៀន លឹម ក៏សមេ្រចចិត្ដមកបួសជាព្រះសង្ឃ នៅវត្ដជីកដី រហូតដល់ខែ្មរក្រហមបង្ខំឱ្យសឹកវិញ។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់អំណាច អង្គការបានបំបែកមិន ឱ្យរស់នៅជាមួយឪពុក ម្ដាយទេ ឱ្យទៅរស់នៅតាមកងចល័ត លើកទំនប់ជីកប្រឡាយ។ នៅឆ្នាំ១៩៧៦ អង្គការជ្រើសរើសឱ្យ មកធ្វើជាកម្មករនៅខេត្ដកំពង់ចាម តំបន់២១ ស្រុកសួង ជាកម្មករចម្ការកៅស៊ូនៅជិតមន្ទីរភូមិភាគបូព៌ា របស់សោ ភឹម។ លឹម ធ្លាប់បានស្គាល់តាសោ ភឹម និងយាយការ៉ូ ច្បាស់ដោយ សារពួកគាត់ឧស្សាហ៍ មកមើលចម្ការកៅស៊ូ ចម្ការកប្បាស ជាដើម។ នៅជំនាន់ខែ្មរក្រហម លឹម ធ្លាប់ឃើញជនជាតិចិនជិះ ឡានមកមើលចម្ការកប្បាស ចម្ការអំពៅ មានលោកសោ ភឹម ជាអ្នកដឹកនាំមកផលដំណាំទាំងនេះ។ លោកសោ ភឹម រាងទាបហើយធាត់ ជើងតូចៗដុះក្បាលពោះ មិនអាចរត់លឿនទេ ពេលមានព្រឹត្ដិកា រណ៍លោកប៉ុល ពត តាមចាប់សោ ភឹម ពេលនោះកងកម្លាំងយោធាខែ្មរក្រហមមិនទាន់បានចាប់លោក សោ ភឹម ទេ គាត់បានធ្វើអត្ដឃាដមុនមិនឱ្យយោធាខែ្មរ ក្រហមចាប់បានទេ។ នៅឆ្នាំ១៩៧៧៧៨ កម្មាភិបាលភូមិភាគបូព៌ាភាគ ច្រើនត្រូវបានអង្គការចាប់ខ្លួនហើយ បានមានកម្មាភិបាលមកពីភូមិភាគនិរតី មកគ្រប់គ្រងប្រជាជន នៅភូមិភាគបូព៌ាវិញ។ នៅឆ្នាំ១៩៧៨ លឹម បានវាយប្រយុទ្ធ ជាយោធាខែ្មរ ក្រហមដូចគ្នា តែភូមិភាកខុសគ្នា វាយជួយខែ្មរគ្នា ឯងខាងភូមិភាគកណ្ដាលរបស់លោក កែ ពក។ ពេលនោះសង្គ្រាម មួយប្រាវបានចប់ទៅវិញ ដោយគ្មានមេដឹកនាំនិងចាញ់ខាង នយោបាយផង។ លឹម បានកប់កាំភ្លើងចោលបន្លំខ្លួន ធ្វើជាប្រជាជនវិញ ណាមួយដាច់ខ្សែរយៈខាងយោធា ភូមិភាគនិរតីមិនទាន់ ស្រាវជ្រាវរកឃើញ ទទួលកងទ័ពវៀតណាម ចេះតែវាយចូលមកដល់ខេត្ដស្វាយរៀងចុះឡើងទៅធ្វើឱ្យ សភាពការណ៍ជ្រួលច្របល់ប្រជាជនតាមព្រំដែនអង្គការចាប់ផេ្ដីមជម្លៀសឱ្យមករស់នៅខាងលិចភ្នំពេញ វិញ។ នៅឆ្នាំ១៩៧៩ លឹម បានត្រឡប់ទៅស្រុកកំណើតវិញ។
សកម្មភាពដែលបានឃើញ :
ដឹងថា ជំនាន់ខែ្មរក្រហមសម្លាប់មនុស្ស។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា