PROMOTING ACCOUNTABILITY
Sin Ing
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
SVI0084
SVI0084
|
|
ឈ្មោះ :
|
ស៊ិន អ៊ឹង
|
|
Last Name :
|
Sin
|
|
First Name :
|
Ing
|
|
Status :
|
Alive
|
|
Gender :
ភេទ :
|
m
ប្រុស
|
|
ថ្ងៃខែឆ្នាំកំណើត :
|
បច្ចុប្បន្នអាយុ៦៥ឆ្នាំ។
|
|
ភូមិកំណើត/ទីលំនៅ :
|
២០?????? ខេត្ដស្វាយរៀង ស្រុករំដួល ឃុំគគីរសោម ភូមិស
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1976????
១៩៧៦????
|
|
មូលហេតុចូល KR :
|
បង្ខំ
|
|
អង្គភាព DK 75-79 :
|
អង្គភាពយោធា ភូមិភាគបូព៌ា។
|
|
តំបន់ DK 75-79 :
|
មជ្ឈិម«១២»ភ្នំពេញ។
|
| តួនាទី និង ទំនាក់ទំនង | |
|
តួនាទី KR (1975-79) :
|
យោធា
|
|
ថ្នាក់លើ :
|
សោ ភឹម
|
| Current Information | |
|
Current Occupation :
|
No
|
|
Current Attribute :
|
No
|
| សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
ប្រភពសម្ភាសន៍ :
|
អេសវីអាយ០០៨៤២០១៥០៦១០ ភូមិសង្គម ឃុំគគីរសោម ស្រុករំដួល ខេត្តស្វាយរៀង។ សំភាសន៌ដោយៈឡុង ដានី។ កំណត់សំគាល់ៈ ជួបជាមួយឈ្មោះ ស៊ិន អ៊ឹង អាយុ៦៥ឆ្នាំ ជាសាម៉ី ខ្លួន។
|
|
សេចក្ដីសង្ខេប :
|
ស៊ិន អ៊ឹង ភេទប្រុស អាយុ៦៥ឆ្នាំ ជាសាម៉ីខ្លួន។ អ៊ឹង មានប្រពន្ធឈ្មោះ សំអាត មានកូនចំនួន៥ នាក់ប្រុស៣ស្រី២ សព្វថៃ្ងប្រកបមុខរបរធ្វើស្រែចម្ការ រស់នៅភូមិសង្គម ឃុំគគីរសោម ស្រុករំដួល ខេត្ដស្វាយរៀង។ អ៊ឹម មានឪពុកឈ្មោះ យស សារី ម្ដាយឈ្មោះ ប៉ែត មានបងប្អូន៥នាក់។ អ៊ឹង ធ្លាប់រៀនសូត្របានត្រឹមថ្នាក់ទី១០ឪចាស់ឱ ឈប់រៀននៅ ឆ្នាំ១៩៦៩ មកជួយរកស៊ីឪពុកម្ដាយ កាល នោះមានចលនា ខែ្មរក្រហមចោទឪពុកឈ្មោះ សារី ថាជាគិញហើយចាប់យក ទៅសម្លាប់ចោល ម្ដាយខ្ញុំ ភ័យពេកនាំកូនមករស់នៅអូររាំង ឪវិញ។ នៅឆ្នាំ១៩៧០ កើតមានរដ្ឋប្រហារទម្លាក់សមេ្ដចសីហនុ ប្រទេសជាតិកើតមានសង្គ្រាម កើតមានបាតុកម្មត្រូវបានទាហានលន់ នល់ បាញ់សម្លាប់និងបំបែកហ្វូង បាត់តុកម្មអស់។ បន្ទាប់មកមាន ចលនាខែ្មរក្រហមឡើងពេញពៃ្រទូទាំងប្រទេសតំបន់ដាច់ស្រយាល
ត្រូវ បានគ្រប់គ្រងដោយខែ្មរក្រហម។ នៅឆ្នាំ១៩៧២ អ៊ឹង បានត្រឡប់មករស់នៅស្រុកកំណើតវិញ តែ កាលនោះមានយន្ដ ហោះទម្លាក់គ្រាប់បែកឆេះផ្ទះសំបែងប្រជាជនស្លាប់មនុស្សនិង ងាប់គោក្របីជាដើម។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហម ឡើងកាន់អំណាច អង្គការចាត់តាំងឱ្យធ្វើការងាររួម ហូបបាយ នៅតាមសហករណ៍។ អ៊ឹង អង្គការចាត់តាំងឱ្យទៅធ្វើការងារនៅ តាមកងចល័តលើកទំនប់ជីកប្រឡាយ នៅស្រុកប្រសូត្រ កាលនោះគណៈស្រុកមានការផ្លាស់ផ្ដូច្រើន មានឈ្មោះ សាលីវ ឈ្មោះ សាម៉ែន។ នៅឆ្នាំ១៩៧៦ ឃើញលោកសោ ភឹម មានឋានៈជាប្រធានភូមិភាគបូព៌ា គាត់មកលេងស្រុកកំណើត ហើយគាត់បានជ្រើសរើសយកបងប្អូនកូនក្មួយចំនួន៩នាក់ ឱ្យមកធ្វើការងារជាមួយខ្លះជាអង្គរក្សខ្លះជា អ្នកបើកឡាន។ អ៊ឹង បានមកធ្វើការងារជាមួយលោកសោ ភឹម មន្ទីរភូមិភាគបូព៌ាមាន ទីតាំងនៅស្រុក សួង ហើយធ្លាប់បានឃើញលោកជា ស៊ីម ជា គណៈស្រុកពញាក្រែកជាញឹកញាប់ ឃើញលោក ម៉ៅ ភោគ ប្រធានឃ្លាំងអាវុធនិងកម្មាភិបាលខែ្មរក្រហមជាច្រើននាក់ផេ្សងទៀត។ អ៊ឹង អង្គរក្សផ្ទាល់និងជា អ្នករត់សំបុត្រទៅដល់កងពលផង កាលនោះប្រធានកងពេលលេខ៤ មានលោកហេង សំរិន។ អ៊ឹង ធ្លាប់មកភ្នំពេញ ជូនលោកសោ ភឹម មកប្រជុំនៅក្នុងវាំង ហើយអង្គរក្សសម្រាកនៅចាំនៅវត្ដឧណ្ណា ឡោម។ នៅឆ្នាំ១៩៧៨ ភូមិភាគបូព៌ាត្រូវបានខាងមជ្ឈិមចុះទៅចាប់កម្មា ភិបាលខែ្មរក្រហមថ្នាក់ស្រុក តំបន់អស់ជាច្រើន លោកសោ ភឹម បានធ្វើដំណើរមកខាងស្រុកល្វាឯម មកម្ដុំអរិយក័្សត្រ មាន បំណងមកជួយប៉ុល ពត ផ្ទាល់ដើម្បីសួរនាំឱ្យបានដឹងរឿង តែមិនបានជួបលោកប៉ុល ពត ទេ ត្រូវកង កម្លាំងរបស់ប៉ុល ពត ចុះមកចាប់ខ្លួនទៅវិញ កាលនោះលោកហេង សំរិន ចុះមកជួយដែរ តែមិនបាន សមេ្រចលោកហេង សំរិន ត្រឡប់មកព្រំដែនវិញ រត់ចូលយួនតែម្ដង។ អ៊ឹង មើលសភាពការណ៍មិន ស្រួលក៏បាន រត់គេចខ្លួន ពួកយោធាមជ្ឈិមតាមបាញ់សេ្ទីរស្លាប់សេ្ទីររស់ ទំរាំគេចផុតពីយោធាមជ្ឈិម ចូលលាក់ខ្លួនក្នុងពៃ្រប្រហែលជាមួយ អាទិត្យបានរកផ្លូវរត់មកដល់ស្រុកសួងវិញ។ បន្ទាប់មកទៀត អ៊ឹង បានរត់មកដល់ភូមិកំណើតវិញ យោធាខែ្មរក្រហមបានចាប់យកទៅ ដាក់នៅមន្ទីរសន្ដិសុខនៅក្ដីរំដួល។ សំណាងល្អ នៅឆ្នាំ១៩៧៨ កងទ័ពវៀតណាមវាយចូលមកដល់អ្នកទោសនាំគ្នារត់អស់ ពេលនោះ ប្រជាជនរត់ទៅតាមព្រំដែនវៀតណាម អង្គការជម្លៀសចេញទាំង អស់។ អ៊ឹង យោធាភូមិភាគនិរតីមិន ស្គាល់ប្រវត្ដិរូបទេ ណាមួយ ប្រទេសច្របូកច្របល់ផង អង្គការចេះតែជម្លៀសប្រជាជនចេញ ពីព្រំដែន អ៊ឹម បានមកនៅស្រុកស្អាង ខេត្ដកណ្ដាល រហូតដល់ ឆ្នាំ១៩៧៩ កងទ័ពវៀតណាមវាយចូលមកបាន ត្រឡប់ទៅស្រុក កំណើតវិញ។ |
|
សកម្មភាពដែលបានឃើញ :
|
ថឹងថា របបខែ្មរក្រហមចាប់មនុស្សយកទៅសម្លាប់ចោល។
|
|
Copyright :
|
© DC-Cam |
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា |
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”