PROMOTING ACCOUNTABILITY
Hao Kheng
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
SVI0085
SVI0085
|
|
ឈ្មោះ :
|
ហោ ខេង
|
|
Last Name :
|
Hao
|
|
First Name :
|
Kheng
|
|
Status :
|
Alive
|
|
Gender :
ភេទ :
|
m
ប្រុស
|
|
ថ្ងៃខែឆ្នាំកំណើត :
|
ជំនាន់ខែ្មរក្រហមអាយុ៨៧ឆ្នាំ។
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1970????
១៩៧០????
|
|
មូលហេតុចូល KR :
|
ស្ម័គ្រចិត្ដ
|
|
អង្គភាព DK 75-79 :
|
អង្គភាពប្រជាជនចាស់ ខេត្ដស្វាយរៀង។
|
|
តំបន់ DK 75-79 :
|
ភូមិភាគបូព៌ា«២០៣» ស្វាយរៀង។
|
| តួនាទី និង ទំនាក់ទំនង | |
|
តួនាទី KR (1975-79) :
|
កសិករ
|
|
ថ្នាក់លើ :
|
សោ ភឹម
|
|
អ្នកពាក់ព័ន្ធ :
|
សោ ភឹម យាយការូ, តាសាន ហៅ យ៉ា។
|
| Current Information | |
|
Current Occupation :
|
No
|
|
Current Attribute :
|
No
|
| សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
ប្រភពសម្ភាសន៍ :
|
អេសវីអាយ០០៨៥២០១៥០៦១២ ភូមិសង្គម ឃុំគគីរសោម ស្រុករំដួល ខេត្តស្វាយរៀង។
|
|
សេចក្ដីសង្ខេប :
|
ហោ ខេង ភេទប្រុស អាយុ៨៧ឆ្នាំ ជាសាម៉ីខ្លួន។ ខេង មាន ប្រពន្ធឈ្មោះ សាលីន មានកូនចំនួន ១០នាក់ ស្រី៨ប្រុស២ សព្វថៃ្ងរស់នៅភូមិសង្គម ឃុំគគីរសោម ស្រុកស្វាយរៀង ខេត្ដស្វាយរៀង។ កាលជំនាន់ឥស្សរៈតស៊ូសម្ងាត់នៅទីនេះគេ ហៅភូមិចិន ព្រោះចិននិងយួនមករស់នៅច្រើន។ ខេង ធ្លាប់ រៀនសូត្របានត្រឹមថ្នាក់ទី៣ឪចាស់ឱ រៀនសូត្រជំនាន់បារាំងមក គ្រប់គ្រងប្រទេសយើងនោះ។ ខេង ធ្លាប់បានបួសរៀននៅវត្ដ ចាស់បានបីវស្សា ក៏នាំគ្នាសឹកមកវិញ ជួយធ្វើស្រែចម្ការ ឪពុកម្ដាយ។ បន្ទាប់ទៀត ខេង ឪពុកម្ដាយបានរៀនចំគ្រួសារ ឱ្យប្រកបរមុខរបរធ្វើស្រែចម្ការនិងរកស៊ីជួញដូរតាម ផ្សារ។ កាលនោះ ខេង មានមិត្ដភក្ដិឈ្មោះ សោ ភឹម ឈ្មោះ សាន ហៅ យ៉ា កាលនោះពួកទាំង នេះបានចូលពៃ្រជាខែ្មរឥស្សរៈ សោ ភឹម គាត់តស៊ូយូរមកហើយគាត់មិនដែលបានរស់នៅក្នុងភូមិ ស្រុកបានស្រួលទេ ព្រោះជនជាតិបារាំងតាមចាប់គ្រប់ពេល។ នៅឆ្នាំ១៩៧០ កើតមានរដ្ឋប្រហារ ទម្លាក់សមេ្ដចសីហនុ ប្រទេសជាតិកើតមានសង្គ្រាម។ ខេង នៅឆ្នាំ១៩៧០ បានស្ម័គ្រចិត្ដចូលពៃ្រជា មួយខែ្មរក្រហម ចោលប្រពន្ធកូនចំនួន៦ខែ កាលនោះមានមិត្ដភក្ដិជាជនជាតិវៀតណាមទៀត ចុះកាល នោះខាងយៀកកុងចូលមកតស៊ូវាយទាហានលន់ នល់ ដែរ។ ខេង បានត្រឡប់មកផ្ទះវិញ ធ្វើជាអ្នក ដើរទិញអង្ការម្ហូបអាហារនិង ថ្នាំពេទ្យជួយទៅដល់ចលនាខែ្មរក្រហម។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរ ក្រហមឡើងកាន់អំណាច ពេលនោះឃើញសោ ភឹម គាត់មកលេងដែរ។ សោ ភឹម បានបបួលខេង ឱ្យទៅធ្វើការងារ ជាមួយដោយបានប្រាប់ថា កុំនៅតាមសហករណ៍ពិបាកហើយ តែខេង មិនព្រមទៅ តាមទេ សុខចិត្ដរស់នៅតាមសហករណ៍ ជាមួយប្រទេសជាតិជាច្រើនទៀត ទោះបីជួបការលំបាកយ៉ាង ណាក៏ដោយ។ ខេង បានរស់នៅក្នុងសហករណ៍ អង្គការ ប្រើឱ្យធ្វើអីក៏ចេះដែរ ដកស្ទូងភ្ជួររាស់ធ្វើការ ងារសកម្មដើម្បី បានរស់។ នៅឆ្នាំ១៩៧៩ ពេលកងទ័ពវៀតណាមចូលមក រត់បានមួយរយៈពេលខ្លីក៏ ត្រឡប់មកស្រុកកំណើតវិញ។
|
|
Copyright :
|
© DC-Cam |
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា |
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”