Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
PVI0072
PVI0072
ឈ្មោះ :
ពុត ហូយ
Last Name :
Put Houy
Status :
ស្ថានភាព :
Alive
នៅរស់
Gender :
ភេទ :
m
ប្រុស
ថ្ងៃខែឆ្នាំកំណើត :
បច្ចុប្បន្នអាយុ៦៩ឆ្នាំ។
ភូមិកំណើត/ទីលំនៅ :
ពៃ្រវែង,បាភ្នំ,ស្ដៅកោង,ភូមិបាខៅ។
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1970????
១៩៧០????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
អង្គភាព DK 75-79 :
អង្គភាពយោធាកងពល២៧០ ភូមិភាគបូព៌ា។
តំបន់ DK 75-79 :
ភូមិភាគបូព៌ា«២០៣» ភ្នំពេញ។
តួនាទី និង ទំនាក់ទំនង
តួនាទី KR (1975-79) :
ប្រធានវរសេនាធំ។
ថ្នាក់លើ :
សោ ភឹម
Current Information
Current Occupation :
No
Current Attribute :
No
សម្ភាសន៍ និង សេចក្ដីសង្ខេប
ប្រភពសម្ភាសន៍ :
ភីវីអាយ០០៧២២០១៥០៦១២ ភូមិបាខៅ ឃុំស្ដៅកោង ស្រុក បាភ្នំ ខេត្តពៃ្រវែង។ សំភាសន៍ដោយៈ ឡុង ដានី។ កំណត់ សម្គាល់ៈ ជួបជាមួយឈ្មោះ ពុត ហូយ អាយុ៦៩ឆ្នាំ ជាសាម៉ីខ្លួន។
សេចក្ដីសង្ខេប :
ពុត ហូយ ភេទប្រុស អាយុ៦៩ឆ្នាំ ជាសាម៉ីខ្លួន។ ហូយ មានឪពុក ឈ្មោះ ពុត លាង ម្ដាយឈ្មោះ ធី ម៉ៅ មានបងប្អូន១១នាក់ ប្រុស៨ស្រី៣ មានស្រុកកំណើតនៅភូមិបាខៅ ឃុំស្ដៅកោង ស្រុកបាភ្នំ ខេត្ដពៃ្រវែង។ ហូយ ធ្លាប់រៀនសូត្របានត្រឹម ថ្នាក់ទី៨ឪចាស់ឱ នៅសាលាបឋមសិក្សាវត្ដព្រិច កាល នោះរៀនជា ភាសាបារាំងដែរ។ ហូយ ឈប់រៀនដោយសារឪពុកម្ដាយមាន ជីវភាពក្រពេក រកកង់ជិះ គ្មាន ឈប់មកជួយធ្វើស្រែ ចម្ការ ឪពុកម្ដាយ។ នៅឆ្នាំ១៩៧០ ប្រទេសជាតិកើតមានរដ្ឋប្រហារ ទម្លាក់ សមេ្ដចសីហនុ ប្រទេសជាតិកើតមានសង្គ្រាម។ នៅឆ្នាំ១៩៧០ ហូយ បានស្ម័គ្រចិត្ដចូលបម្រើចលនា ខែ្មរក្រហម ដោយសារស្ដាប់តាមការប្រកាសរបស់សមេ្ដចសីហនុ ឱ្យកូនចៅចូល ពៃ្រម៉ាគីដើម្បីរំដោះ ជាតិ។ កាលនោះកម្លាំងយុវជននាំគ្នាចូល ពេញទឹកពេញដី ពេលចូលពៃ្របានឃើញកម្លាំងខាងកងទ័ព យួនយៀកកុង មកជួយគាំទ្រខាងចលនាខែ្មរក្រហមដែរ ភាគច្រើនមកក្នុងនាមជាគ្រូបង្រៀនយុត្ដិ សាស្រ្ដយោធា។ កាលនោះមិនមែនតែខាងចលនាខែ្មរក្រហមទេ ដែលបានទាក់ទង កម្លាំងយួនវៀតកុង នោះ ខាងទាហានលន់ នល់ ក៏បានទាហាន យួនខាងត្បូងជួយដែរឪហៅថា យួនធីវគីឱ សង្គ្រាមបានផ្ទុះ ឡើងគ្រប់កនែ្លងខាងទាហានលន់ នល់ មានទាំងរថក្រោះមាន កាំភ្លើងទំនើបពីសហរដ្ឋអាមេរិកនិងមានយន្ដ ហោះពាសពេញស្រុក ខែ្មរទូទាំងប្រទេស។ នៅឆ្នាំ១៩៧១ ហូយ បានឡើងធ្វើជា យោធាភូមិភាគបូព៌ា ប្រធានភូមិភាគឈ្មោះ សោ ភឹម។ នៅភូមិភាគបូព៌ា បានបែងចែកជា៥តំបន់ រួមមានៈ តំបន់ ២០ ,២១,២២,២៣និង២៤។ កាលនោះគណៈតំបន់ មានតាជ័យ តាឈូក កែវ មាស កែវ សំណាង ចាន់ ចក្រី ជាប្រធាន កងពលលេខ១។ ហូយ បានឡើងសមរភូមិវាយជាមួយទាហានលន់ នល់ ជា បន្ដបន្ទាប់ ក្រោយមកបានឡើងជាប្រធានវរសេនាតូច នៅកងពិសេសខាងកាំភ្លើងធំ។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរ ក្រហមឡើងកាន់អំណាច ហូយ បានផ្លាស់ទៅកងពលលេខ៤វិញ ប្រធានកងពលឈ្មោះ ហេង សំរិន។ នៅឆ្នាំ១៩៧៧ ហូយ បានរៀនការជាមួយឈ្មោះយុគ ជាកូនគណៈតំបន់ឈ្មោះតា ជ័យ ពេលរៀនការហើយមិនទាន់បានប៉ុន្មានផង កម្មាភិបាល ភូមិភាគមានរឿងរ៉ាវជាច្រើន អង្គការចាប់ ខ្លួនឪពុកកេ្មងឈ្មោះ តាជ័យ ចាប់តាឈូកទៀត សភាពការមិនស្រួល ក៏ឱ្យប្រពន ្ធទៅរស់នៅការដ្ឋានវិញ ហើយលែងលះគ្នាចាប់ពីពេលហ្នឹងទៅ។ ពេលចាប់កម្មាភិបាលភូមិភាគបូព៌ា អស់ជាច្រើននាក់ទៅបាន មានកម្មាភិបាលភូមិភាគនិរតីចូលមកគ្រប់គ្រងទាំងអស់។ នៅឆ្នាំ១៩៧៨ ហូយ បានឡើងជាប្រធាន វរសេនាធំ នៅក្នុងកងពល២៧០ តំបន់២៤ ក្រោយមកទៀតបានឡើង ជាមេបញ្ជាការកងពល៣៤០ តែប្រធានធំមកពីភូមិភាគនិរតី។ ពេលនោះសង្គ្រាមជាមួយប្រទេសវៀតណាមកាន់តែខ្លាំងឡើង
អង្គការ ទុកកម្លាំងវាយជាមួយកម្លាំងកងទ័ពវៀតណាមសិន ទុកការស្រាវជ្រាវកម្មាភិបាលយោធាភូមិបូព៌ាមួយ រយៈពេលសិន។ នៅឆ្នាំ១៩៧៩ កម្លាំងកងទ័ពវៀតណាមវាយចូលមកបណេ្ដាយ បានរួចខ្លួនត្រឡប់ មកស្រុកកំណើតវិញ។ នៅក្រោយឆ្នាំ១៩៧៩ ហូយ នឹកថា បានសុខសប្បាយហើយ ផ្ទុយទៅវិញ ខាងរដ្ឋា ភិបាលដឹងថា នៅក្នុងសម័យខែ្មរក្រហមធ្វើការងារធំ ត្រូវរដ្ឋអំណាចចាប់ខ្លួនយកមកដាក់គុកនៅ ភ្នំពេញ រហូតដល់ឆ្នាំ១៩៨៨ បានដោះលែងឱ្យមានសេរីភាពវិញ។
សកម្មភាពដែលបានឃើញ :
ដឹងថា ជំនាន់ខែ្មរក្រហមចាប់មនុស្សយកទៅដាក់គុកនិងសម្លាប់ចោល។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា