PROMOTING ACCOUNTABILITY
Thlang kan
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
PVI0073
PVI0073
|
|
ឈ្មោះ :
|
ថ្លាង កាន
|
|
Last Name :
|
Thlang kan
|
|
Status :
ស្ថានភាព :
|
Alive
នៅរស់
|
|
Gender :
ភេទ :
|
m
ប្រុស
|
|
ថ្ងៃខែឆ្នាំកំណើត :
|
បច្ចុប្បន្នអាយុ៧៦ឆ្នាំ។
|
|
ភូមិកំណើត/ទីលំនៅ :
|
ពៃ្រវែង,មេសាង,ជីភុច,ពោធិ៍រោង។
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1970????
១៩៧០????
|
|
មូលហេតុចូល KR :
|
ស្ម័គ្រចិត្ដ
|
|
អង្គភាព DK 75-79 :
|
អង្គភាពពេទ្យយោធាភូមិភាគបូព៌ា ពៃ្រវែង។
|
|
តំបន់ DK 75-79 :
|
ភូមិភាគបូព៌ា«២០៣» ពៃ្រវែង។
|
| តួនាទី និង ទំនាក់ទំនង | |
|
តួនាទី KR (1975-79) :
|
ពេទ្យ
|
|
ថ្នាក់លើ :
|
សោ ភឹម ,កែវ សំណាង។
|
| Current Information | |
|
Current Occupation :
|
No
|
|
Current Attribute :
|
No
|
| សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
ប្រភពសម្ភាសន៍ :
|
ភីវីអាយ០០៧៣២០១៥០៧០៨ ភូមិពោធិ៍រោង ឃុំជីភុច ស្រុកមេសាង ខេត្តពៃ្រវែង។ សំភាសន៍ដោយៈឡុង ដានី។ កំណត់សម្គាល់ៈ ជួបជាមួយឈ្មោះ ថ្លាង កាន អាយុ៧៦ឆ្នាំ ជាសាម៉ី ខ្លួន។
|
|
សេចក្ដីសង្ខេប :
|
ថ្លាង កាន ភេទប្រុស អាយុ៧៦ឆ្នាំ ត្រូវជាសាម៉ីខ្លួន។ កាន មានប្រពន្ធឈ្មោះ រ៉ាំ មានកូនចំនួន៧ នាក់ ប្រុស៥ស្រី២ សព្វថៃ្ងប្រកបរបរធ្វើស្រែចម្ការ រស់នៅភូមិពោធិ៍រោង ឃុំជីភុច ស្រុកមេសាង ខេត្ដពៃ្រវែង។ កាន មានឪពុកឈ្មោះ ថ្លាង គឿន មានម្ដាយឈ្មោះ ទាវ មានបងប្អូន៣នាក់។ កាន ធ្លាប់រៀនសូត្រ នៅស្រុកកំណើតខាងប្រចេះ រៀននៅសាលាបឋមសិក្សាដំរីផុង ត្រឹមថ្នាក់ទី១០ឪចាស់ឱ ឈប់រៀនបានមកបួសជាព្រះសង្ឃ នៅវត្ដដំរីផុង ដើម្បីបានរៀនសូត្របន្ដហើយរៀនភាសាបាលីបាន ចំនួន៨វស្សា។ កាន បានមកប្រឡងសាលាបាលីជាប់ហើយស្នាក់ នៅវត្ដប្រលោម កុដលេខ៣០ ភ្នំពេញ។ នៅឆ្នាំ១៩៦៩ សឹកហើយបានវិលត្រឡប់មកស្រុកកំណើតវិញ។ នៅឆ្នាំ១៩៧០ មាន កើតរដ្ឋប្រហារទម្លាក់សមេ្ដចសីហនុ ប្រទេសជាតិកើតមាន សង្គ្រាម ខាងលោកលន់ នល់ ដើរចាប់ កម្លាំងយុវជនឱ្យចូលទៅ ធ្វើជាទាហាន។ ក្រោយកើតមានរដ្ឋប្រហារបានតែបីថៃ្ង ស្ដាប់ឮសមេ្ដចសីហនុ ប្រកាសឱ្យកូនចៅចូលពៃ្រម៉ាគីដើម្បី រំដោះជាតិ។ នៅក្នុងឆ្នាំ១៩៧០ កាន បានស្ម័គ្រចិត្ដចូលបម្រើ ចលនាខែ្មរក្រហមតែម្ដង។ កាន ចូលដំបូង អង្គការចាត់តាំង ឱ្យធ្វើការងារនៅត្រឹមឃុំ ពេលចូលទៅ បានជួបទាហានយៀកកុង ជាអ្នកមកបង្រៀនមុខវិជ្ជាពេទ្យចំនួន៣ខែ ចេញព្យាបាលអ្នក ជំងឺនិងយោធា ខែ្មរក្រហមដែលមានរបួស។ ព្រោះសង្គ្រាម កើតមានហើយ មានទាំងវាយថេ្មីជើងនិងមានយន្ដហោះ ទម្លាក់គ្រាប់បែកថែមទៀត។ ស្រុកឆ្លូងកាលនោះនៅក្នុងតំបន់២១ ភូមិភាគបូព៌ា ប្រធានភូមិភាគ ឈ្មោះសោ ភឹម។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់អំណាច កាន បានឡើងជាប្រធាន ពេទ្យសេនាធិការភូមិភាគបូព៌ា ខេត្ដពៃ្រវែង។ កាន មានតួនាទីដើរព្យាបាលជំងឺចល័តរគប់តំបន់ទាំង អស់ឱ្យតែនៅក្នុងភូមិភាគបូព៌ា មិនថាខេត្ដស្វាយរៀង ពៃ្រវែង កំពង់ចាមម្ខាងទនេ្លឬជាប់ខេត្ដកណ្ដាល ទេ។ នៅឆ្នាំ១៩៧៦ កែវ សំណាង គាត់ត្រឡប់មកកាន់ទ័ពវិញ បានអង្គការដកឈ្មោះកាន ឱ្យមក រស់ជាមួយប្រធានកងពលទី២ឈ្មោះ កែវ សំណាង វិញ។ នៅឆ្នាំ១៩៧៧៧៨ កម្មាភិបាលភូមិ ភាគបូព៌ាខាងកងទ័ព មជ្ឈិមចុះមកចាប់ជាបន្ដបន្ទាប់។ កាន មានខាងឋានៈជាប្រធាន វរសេនាតូចផ្នែក ពេទ្យ អង្គការមិនទាន់ស្រាវជ្រាវដល់ទទួលសង្គ្រាម ជាមួយប្រទេសវៀតណាមវាយចូលមកជាបណ្ដើរៗ អង្គការ បានជម្លៀសចេញឱ្យមករស់នៅខាងឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្ដកណ្ដាល។ នៅឆ្នាំ១៩៧៩ ពេលកងទ័ពវៀតណាមវាយ ចូលមកដល់ ពេលនោះមានវាសនាបានរស់ត្រឡប់មកស្រុក កំណើតវិញ។
|
|
សកម្មភាពដែលបានឃើញ :
|
ដឹងថា ជំនាន់ខែ្មរក្រហមចាប់មនុស្សជាច្រើនយកទៅដាក់គុកនិងសម្លាប់ ចោល។
|
|
Copyright :
|
© DC-Cam |
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា |
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”