Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KHI0113
KHI0113
ឈ្មោះ :
ឯក ព្រីង
First Name :
Ek Pring
Status :
ស្ថានភាព :
Alive
នៅរស់
Gender :
ភេទ :
f
ស្រី
ថ្ងៃខែឆ្នាំកំណើត :
បច្ចុប្បន្នអាយុ៦៨ឆ្នាំ។
ភូមិកំណើត/ទីលំនៅ :
០៤០៧០៤០៣ ខេត្ដកំពង់ឆ្នាំង ស្រុកសាមគ្គីមានជ័យ ឃុំពា
ការចូលរួម និង អង្គការ
តំបន់ DK 75-79 :
ភូមិភាគបស្ចឹម«៤០១» ខេត្ដកំពង់ឆ្នាំង។
តួនាទី និង ទំនាក់ទំនង
តួនាទី KR (1975-79) :
កសិករ
Current Information
Current Occupation :
No
Current Attribute :
No
សម្ភាសន៍ និង សេចក្ដីសង្ខេប
ប្រភពសម្ភាសន៍ :
ខេអេអាយ០១១៣២០១១០១២៥ ភូមិចង្វាររៀល ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ សំភាសន៍ដោយៈ ឡុង ដានី។ កំណត់សម្គាល់ៈ សំភាសន៍ ជាមួយឈ្មោះ ឯក ព្រីង ភេទស្រី អាយុ៦៨ឆ្នាំ។
សេចក្ដីសង្ខេប :
ឯក ព្រីង ភេទស្រី អាយុ៦៨ឆ្នាំ នៅរស់។ ព្រីង មានប្ដីឈ្មោះ មូល អាយុ៦៩ឆ្នាំ សព្វថៃ្ងមានកូនចំនួន៨ នាក់ប្រុស២ស្រី៦ ប្រកបមុខ របរធ្វើស្រែចម្ការ រស់នៅភូមិចង្វារៀល ឃុំពាម ស្រុក សាមគ្គីមានជ័យ ខេត្ដ កំពង់ឆ្នាំង។ ព្រីង មានឪពុកឈ្មោះ ឆោម ម្ដាយឈ្មោះ ស៊ឹម មានបងប្អូនចំនួន៥នាក់។ ព្រីង កាលពីតូចដល់ ធំមិនបានចូលរៀនសូត្រទេ រស់នៅជាមួយឪពុកម្ដាយជួយ ធ្វើស្រែចម្ការ។ នៅឆ្នាំ១៩៧០ កើតមានរដ្ឋប្រហារ ទម្លាក់សមេ្ដចសីហនុ ប្រទេសជាតិកើតមានសង្គ្រាម។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់អំណាច អង្គការបានប្រមូលទ្រព្យសម្បត្ដិដាក់រួម ហើយអង្គការបែង ចែកការងារឱ្យធ្វើទៅតាមវ័យតាមកម្លាំង អ្នកមាន គ្រួសារ រស់នៅតាមសហករណ៍ ធ្វើការងារដកស្ទូង ខាងប្រុសៗនៅ ក្រុមចល័តខាងកសិករ អង្គការចាត់តាំងឱ្យភ្ជួរ ដីធ្វើស្រែ ពេលយប់បានត្រឡប់មកផ្ទះវិញ ជួនកាលការងារច្រើនអង្គការឱ្យ ដេកនៅតាមការដ្ឋានយូរៗបានជួប គ្នាម្ដង បើកូនៗរស់នៅ តាមអង្គភាពកុមារចែកចេញពីឪពុកម្ដាយ។ នៅក្នុងសម័យ ខែ្មរក្រហមមិនថាប្រជាជន ចាស់ប្រជាជនថ្មីរស់នៅលំបាកដូចគ្នា តែប្រជាជនថ្មី១៧មេសា ត្រូវអង្គការតាមដានជាងគេ ឱ្យតែមានខុសបន្ដិច បន្ដួចបាត់ខ្លួនហើយ។ នៅឆ្នាំ១៩៧៧ ព្រីង មានកូនចំនួនស្រីចំនួនពីរត្រូវបានឪពុកមាឈ្មោះ យ៉េង ត្រូវជា
ប្អូនប្រុសរបស់តាអាន យកទៅធ្វើការងារនៅភ្នំពេញ កាលនោះ កូនឈ្មោះ បូរី និង បូរ៉ុម បាត់ខ្លួនរហូតមិន ឃើញត្រឡប់មក ផ្ទះវិញសោះ។ នៅឆ្នាំ១៩៨០ ព្រីង បានទៅតាមរកកូន រហូតដល់ស្រុកអន្លង់វែង ជាតំបន់ សង្គ្រាម ដោយសារថា នឹក កូនពេកក៏មានខ្សែរយៈនាំទៅរហូតបានជួបជាមួយតាអាន ហើយសួរនាំរកកូន តែតាអាន ឆេ្លីយថា មិនបានដឹងទេ ហើយតាអាន បានប្រាប់ទៀតថា គាត់បានឮគេនិយាយថា មានមួយស្លាប់ ហើយម្នាក់ទៀតមានគេយកទៅលក់នៅស្រុកថៃ។ ព្រីង អស់សង្ឃឹមខ្លាំងណាស់ ខំតស៊ូមករកកូននៅក្នុងតំបន់ គ្រោះថ្នាក់បំផុត ព្រោះកាលនោះសង្គ្រាមតាមព្រំដែន បានវាយគ្នាជារៀងរាល់ថៃ្ងរវាងខាងរដ្ឋាភិបាលលោកហេង សំរិន ដែលមានកងទ័ពវៀតណាមចូលរួមជាមួយនិងក្រុមខែ្មរក្រហមដឹក
នាំដោយតាម៉ុក ប្រចាំតំបន់អន្លង់វែង។ បើសិនជាគ្មានអ្នកនាំផ្លូវទេ ពិតជាជួបគ្រោះថ្នាក់មិនខាន។ ព្រីង រកកូនមិនឃើញក៏សមេ្រច ចិត្ដរស់នៅតំបន់អន្លង់ វែងរហូតដល់ឆ្នាំ១៩៩៤ មានការបោះឆ្នោតយើងអាចចេញចូលបានស្រួលក៏ត្រឡប់មក
រស់នៅស្រុកកំណើត វិញ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា