Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
PTI0056
PTI0056
ឈ្មោះ :
ពេន ហន
Last Name :
Pen Han
Status :
ស្ថានភាព :
Alive
នៅរស់
Gender :
ភេទ :
m
ប្រុស
ថ្ងៃខែឆ្នាំកំណើត :
បច្ចុប្បន្នអាយុ៥៣ឆ្នាំ។
Home Village :
ភូមិកំណើត/ទីលំនៅ :
??????
??????ខេត្ដពោធិសាត់
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1971????
១៩៧១????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
អង្គភាព DK 75-79 :
អង្គភាពយោធា ភូមិភាគពាយ័ព្យ ខេត្ដបាត់ដំបង។
តំបន់ DK 75-79 :
ភូមិភាគពាយ័ព្យ«៥៦០» ខេត្ដបាត់ដំបង។
តួនាទី និង ទំនាក់ទំនង
តួនាទី KR (1975-79) :
យោធា
ថ្នាក់លើ :
ឈ្មោះ សា វឿន ឈ្មោះ ជ័យ ឃន។
Current Information
Current Occupation :
No
Current Attribute :
No
សម្ភាសន៍ និង សេចក្ដីសង្ខេប
ប្រភពសម្ភាសន៍ :
ភីធីអាយ០០៥៦២០១១០៥១៩,ភូមិស្ទឹងថ្មី ឃុំប្រមោយ ស្រុក វាលវែង ខេត្តពោធិសាត់។ សំភាសន៍ដោយៈ សុខ វណ្ណៈ។ កំណត់ សម្គាល់ៈជួបជាមួយឈ្មោះ ពេន ហន ភេទប្រុស អាយុ៥៣ឆ្នាំ ក្រៅ ប្រវត្តិរូប។
សេចក្ដីសង្ខេប :
ពេន ហន ភេទប្រុស អាយុ៥៣ឆ្នាំ ក្រៅប្រវត្ដិរូប។ ហន មានប្រពន្ធឈ្មោះ រ៉េត មានកូនចំនួន៣នាក់ស្រី២ ប្រុស១ សព្វថៃ្ងប្រកបមុខរបរធ្វើស្រែចម្ការ សព្វថៃ្ងរស់នៅភូមិស្ទឹងថ្មី ឃុំប្រមោយ ស្រុកវាលវែង ខេត្ដពោធិ សាត់។ ហន មានឪពុកឈ្មោះ ហ៊ុន ពេន ម្ដាយឈ្មោះ សែត ហាវ។ ហន មានបងប្អូន៧នាក់ ប្រុស២ស្រី៥ មានស្រុកកំណើតនៅភូមិបឹងពៃ្រ ឃុំស្នឹង ស្រុកបាណន់ ខេត្ដបាត់ដំបង។ ហន មិនរៀនសូត្របាន តែបន្ដិចបន្ដួច ក៏ឈប់រៀនវិញ ដោយសារគ្រួសារមានជីវភាព ខ្វះខាតក៏ដើររកស៊ីជាមួយឪពុក។ នៅឆ្នាំ១៩៧០ កើតមានរដ្ឋ ប្រហារទម្លាក់សមេ្ដចសីហនុ ប្រទេសជាតិកើតមានសង្គ្រាម។ ពេលនោះមានក្រុមចលនាខែ្មរក្រហមចូលមកនៅ ក្នុងភូមិរួម មានទាហានយួនធេ្មញខ្មៅចូលមកដែរ។ សង្គ្រាមបានកើតឡើងជា មួយខាងរដ្ឋាភិបាលលោកលន់ នល់ ជាមួយកម្លាំងយោធាខែ្មរ ក្រហម។ នៅឆ្នាំ១៩៧១ ហន បានស្ម័គ្រចិត្ដចូលធ្វើជាយោធា ខែ្មរក្រហមតាំងពីអាយុ ១៥ឆ្នាំ ទោះបីឪពុកម្ដាយហាម ឃាត់ក៏មិនព្រមដែរ។ ហន ស្ម័គ្រចិត្ដចូលធ្វើជាយោធាខែ្មរក្រហម គ្មានពីណាមក បង្ខំឬមានកំហឹងឈឺចាប់អីទេ ពេលនោះឃើញ មិត្ដភក្ដិសេ្លÃៈកពាក់យោធាស្អាតហើយមានកាំភ្លើងកាន់ថែមទៀត។ ហន ចូលទៅដំបងអង្គការបញ្ជូនទៅខេត្ដបៃ៉លិន ហាត់រៀនក្បួន យោធាចប់ អង្គការបញ្ជូនឡើងសមរភូមិវាយជា មួយទាហានលន់ នល់ ពេលនោះសង្គ្រាមបាញ់គ្នាឃើញ ស្លាប់ភ្លាមៗ នៅនិងមុខតែមិនមានការភ័យខ្លាចអ្វីទាំងអស់ ឱ្យតែបានបាញ់គិតថា សប្បាយជានិច្ច។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរ ក្រហមឡើងកាន់អំណាច អង្គការចាត់ តាំងឱ្យមកខេត្ដបាត់ដំបងវិញ កាលនោះប្រធានវរៈសេនាធំឈ្មោះ វឿន។ ហន អង្គការចាត់ តាំងឱ្យយាមអ្នក ទោសជាទាហានលន់ នល់ ជាន្រ្ដីរាជការ នៅម្ដុំស្ពានដែក។ ហន បានឃើញយោធាខែ្មរក្រហមដឹក មនុស្សចូលម្ដង ៥០ទៅ១០០នាក់ បន្ទាប់ដឹកចេញទៅវិញ បាត់មិនបានដឹងយកទៅណាទេ តែមានដំណឹងថា មនុស្សទាំងនោះអង្គ ការយកទៅសម្លាប់ចោល។ នៅឆ្នាំ១៩៧៦ ហន ត្រូវបានអង្គការបញ្ជូនទៅការពារព្រំដែនខាងបៃ៉លិន ហើយ បានជួបប្រជាជនមួយចំនួនមានបំណងរត់ឆ្លងដែលត្រូវកម្លំាងយោធាការពារព្រំដែនចាប់បញ្ជូនមកមន្ទីរកងពលវិញ ហើយខាងកងពលបញ្ជូនឱ្យទៅខាងសហករណ៍វិញ។ នៅក្នុងសម័យខែ្មរក្រហម ទោះបីយោធាចាប់បានមិន សម្លាប់បញ្ជូនមកសហករណ៍វិញប្រជា ជនទាំងនោះពិតជាគ្មានវាសនាបានរស់ទេ។ នៅឆ្នាំ១៩៧៧ ហន បាន ត្រឡប់មកខេត្ដបាត់ដំបងវិញ នៅភូមិភាគពាយ័ព្យ ហន បានដឹងថា សា វឿន ជាប្រធានវរសេនាធំត្រូវបាត់ ខ្លួនហើយ បានផ្លាស់ប្រធានវរសេនាធំឈ្មោះ ជ័យ ឃន ជាក្រុមកម្មាភិបាល មកពីភូមិភាគនិរតីក្រុមរបស់តាម៉ុក។ ហន ពេលអង្គការបញ្ជូនមកធ្វើជាយោធានៅខេត្ដបាត់ដំបងវិញ បានធ្វើជាអ្នក យាមនៅមន្ទីរសន្ដិសុខវត្ដ ប្រភិត បានឃើញអ្នកទោសជា ប្រជាជនថ្មី ជាទាហាន កាលនោះប្រធានភូមិភាគពាយ័ព្យឈ្មោះ រស់ ញឹម។ នៅឆ្នាំ១៩៧៨ បាត់រស់ ញឹម ឃើញកម្លាំងកម្មាភិបាល ភូមិភាគនិរតីចូលមកគ្រប់គ្រងតែម្ដង។ ដោយឡែក ហន ត្រឹមជាយោធាមានតួនាទីជានិរសា ជាអ្នកយាម អង្គការមិន បានយកទោសពរៃិ៍អីទេ។ នៅឆ្នាំ១៩៧៩ ហន មិនបានរត់ទៅ ណាទេ រស់នៅក្នុងខេត្ដបាត់ដំបងជួបជុំឪពុកម្ដាយ។ នៅឆ្នាំ១៩៨២៨៣ មានអ្នកភូមិមួយ ចំនួនចេះតែចោទប្រកាន់ថា ហន ជាកម្មាភិបាលយោធាជំនាន់ខែ្មរក្រហម ដោយមានការភ័យ ខ្លាចជាប់គុកក៏រត់ ចូលពៃ្រធ្វើជាយោធាខែ្មរក្រហមបន្ដទៀត វាយជាមួយខាងទាហានរដ្ឋាភិបាលលោក ហ៊ុន សែន រហូតដល់កើត មានសមាហរណ៍កម្មនៅឆ្នាំ១៩៩៧។
សកម្មភាពដែលបានឃើញ :
ដឹងថា ជំនាន់ខែ្មរក្រហមពិតជាមានចាប់មនុស្សយកទៅសម្លាប់ចោល។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា