PROMOTING ACCOUNTABILITY
Chea Phean
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
PTI0057
PTI0057
|
|
Name :
ឈ្មោះ :
|
ជា ភាន
|
|
Last Name :
នាមត្រកូល :
|
Chea
|
|
First Name :
នាមខ្លួន :
|
Phean
|
|
Other Name :
ឈ្មោះផ្សេង :
|
Nhan
ញ៉ាន
|
|
Status :
ស្ថានភាព :
|
Alive
នៅរស់
|
|
Gender :
ភេទ :
|
ប្រុស
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
បច្ចុប្បន្នអាយុ៥៤ឆ្នាំ។
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
??????
??????ខេត្ដពោធិសាត់
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1975????
១៩៧៥????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
ស្ម័គ្រចិត្ដ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
អង្គភាពយោធា ភ្នំពេញ។
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
មជ្ឈិម«១២»ភ្នំពេញ។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
យោធា
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
ភីធីអាយ០០៥៧២០១១០៥២០,ភូមិស្ទឹងថ្មី ឃុំប្រមោយ ស្រុកវាលវែង ពោធិសាត់។ សំភាសន៍ដោយៈ សុខ វណ្ណៈ។ កំណត់ សម្គាល់ៈ ជួបជាមួយឈ្មោះ ជា ភាន ហៅ ញ៉ាន ភេទប្រុស អាយុ៥៤ឆ្នាំ ក្រៅប្រវត្តិរូប។
|
|
Summary :
សេចក្ដីសង្ខេប :
|
ជា ភាន ហៅ ញ៉ាន ភេទប្រុស អាយុ៥៤ឆ្នាំ ក្រៅប្រវត្ដិរូប។ ភាន មានប្រពន្ធឈ្មោះ ភឿន មានកូនចំនួន ៥នាក់ស្រី១ប្រុស៤ សព្វថៃ្ងប្រកបមុខរបរធ្វើស្រែចម្ការ រស់នៅភូមិស្ទឹងថ្មី ឃុំប្រមោយ ស្រុកវាលវែង ខេត្ដ ពោធិសាត់។ ភាន មានឪពុកឈ្មោះ ជា ភឿន ម្ដាយឈ្មោះ សុខ សុំ។ ភាន មានបងប្អូនចំនួន៥នាក់ មាន ស្រុកកំណើតនៅភូមិព្រែកតាកែ ឃុំល្វា ស្រុកកោះសូទិន ខេត្ដកំពង់ចាម។ ភាន ធ្លាប់រៀនសូត្របានត្រឹមថ្នាក់ទី ៧ឪចាស់ឱ ឈប់រៀនដោយសារកើតមានរដ្ឋប្រហារទម្លាក់សមេ្ដចសីហនុ ប្រទេសជាតិកើតមានសង្គ្រាម។ ភាន ឈប់រៀនបានទៅបួសជា ព្រះងសង្ឃបានរយៈពេលបីឆ្នាំបានសឹកត្រឡប់មកផ្ទះវិញ ជួយធ្វើស្រែចម្ការឪពុកម្ដាយ។ នៅឆ្នាំ១៩៧៥ នៅពេលរបប ខែ្មរក្រហមឡើងកាន់អំណាច អង្គការចាត់តាំងឱ្យធ្វើការងារនៅ ក្នុងកងចល័ត ស្រុកកោះសូទិន ដើរលើកទំនប់ជីកប្រឡាយគ្រប់ កនែ្លង។ នៅខែ១០ឆ្នាំ១៩៧៥ អង្គការចុះមកជ្រើសរើស កម្លាំងយុវជនយុវនារីមួយចំនួនឱ្យទៅធ្វើការងារនៅភ្នំពេញ។ ភាន សប្បាយចិត្ដណាស់ ពេលបានដឹងថា ទៅធ្វើ ការងារនៅភ្នំពេញ ដោយមិនបានប្រាប់ឪពុកម្ដាយឱ្យបានដឹងផង។ ពេលមកដល់ភ្នំពេញ ឃើញថា គ្មានប្រជា ជនរស់នៅទេ ស្ងាត់ឈឹងមានតែយោធាយាម តាមផ្លូវបន្ដិចបន្ដួច។ ភាន អង្គការចាត់តាំងឱ្យស្នាក់នៅម្ដុំផ្សារថ្មី បន្ទាប់មកអង្គការចាត់តាំងឱ្យរៀនផ្នែកអគ្គីសនី។ ពេលរៀនចេះ ដើរតភ្លើងបានដឹងថា នៅក្នុងរបបខែ្មរក្រហមមាន ស្ថានទូតចិន មានគុយបា មានវៀតណាម មានកូរ៉េខាងជើង និងបានដឹងថា សមេ្ដចសីហនុ ជាប់ឃុំនៅក្នុងវាំង។ នៅឆ្នាំ១៩៧៧៧៨ អង្គការបញ្ជូនឱ្យទៅធ្វើជាយោធានៅក្រុងកំពង់សោម ដើម្បីវាយជាមួយកងទ័ពវៀត ណាមឈ្លានពាន។ នៅឆ្នាំ១៩៧៩ ភាន ព្រមទាំងកម្មាភិបាលខែ្មរក្រហមរាប់រយរាប់ពាន់នាក់ នាំគ្នារត់ចូលពៃ្រ ដោយសារខ្លាចកងទ័ពវៀតណាមចាប់បានយក ទៅសម្លាប់ចោល។ ភាន បានរត់ទៅដល់ស្រុកសំឡូតមិនបាន ប៉ុន្មានផង ក្រុមចលនាខែ្មរក្រហម ឈ្មោះ មាស មុត ឈ្មោះ ស៊ូ ម៉េត តា០៦ នាំគ្នាបង្កើតកម្លាំងឡើងវិញ ដើម្បីវាយបកជាមួយរដ្ឋាភិ បាលលោកហេង សំរិន និងកម្លាំងឈ្លានពានយួនជាបន្ដបន្ទាប់ ដោយមានជំនួនពី ប្រទេសចិនផង។ នៅឆ្នាំ១៩៩២៩៣ មានកិច្ចព្រមព្រៀងឈប់បាញ់គ្នា ដោយមានអង្គការសហប្រជាជាតិ បង្កើតឱ្យមានការបោះឆ្នោត តែពេលនោះកម្លាងខែ្មរក្រហមមិន បានចូលរួមបោះឆ្នោតទេ។ បន្ទាប់ពីបោះឆ្នោត ហើយកម្លាំងខែ្មរ ក្រហមនៅតែធ្វើសកម្មភាពវាយជាមួយកម្លាំងរដ្ឋាភិបាលដដែល តែមិនវាយជាទ្រង់ទ្រាយធំទេ វាយសង្គ្រាមឈ្លប។ នៅឆ្នាំ១៩៩៧៩៨ កម្លាំងចលនាខែ្មរក្រហមបានធ្វើសមាហរណ៍ កម្មជាមួយរដ្ឋាភិបាល ទើបសង្គ្រាមបានបញ្ជប់ ប្រជាជននាំគ្នារកស៊ី តាមកម្លាំងរៀងៗខ្លួន។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”