PROMOTING ACCOUNTABILITY
Kung Chheav
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
PTI0058
|
|
Name :
ឈ្មោះ :
|
គង់ ឈៀវ
|
|
Last Name :
នាមត្រកូល :
|
Kung Chheav
|
|
Status :
ស្ថានភាព :
|
Alive
នៅរស់
|
|
Gender :
ភេទ :
|
Male
ប្រុស
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
បច្ចុប្បន្នអាយុ៥៩ឆ្នាំ។
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
??????
??????ខេត្ដពោធិសាត់
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1970????
១៩៧០????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Volunteer.
ស្ម័គ្រចិត្ដ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
អង្គភាពយោធា ខេត្ដបាត់ដំបង។
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
ភូមិភាគពាយ័ព្យ«៥៦០» ខេត្ដបាត់ដំបង។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
យោធា
|
|
Superiors :
ថ្នាក់លើ :
|
រស់ ញឹម
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
ភីធីអាយ០០៥៨២០១១០៥២០,ភូមិស្ទឹងថ្មី ឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិសាត់។ សំភាសន៍ដោយៈ សុខ វណ្ណៈ។ កំណត់សម្គាល់ៈ ជួបជាមួយឈ្មោះ គង់ ឈៀវ ភេទប្រុស អាយុ៥៩ឆ្នាំ ក្រៅប្រវត្តិរូប។
|
|
Summary :
សេចក្ដីសង្ខេប :
|
គង់ ឈៀវ ភេទប្រុស អាយុ៥៩ឆ្នាំ ក្រៅប្រវត្ដិរូប។ ឈៀវ មានប្រពន្ធឈ្មោះ រីម មានកូនតែម្នាក់គត់ សព្វថៃ្ងប្រកបមុខ របរធ្វើស្រែចម្ការ រស់នៅភូមិស្ទឹងថ្មី ឃុំប្រមោយ ស្រុកវាលវែង ខេត្ដពោធិសាត់។ ឈៀវ មានឪពុកឈ្មោះ គង់ ញ៉ែម ម្ដាយឈ្មោះ កើត រ៉ាំ។ ឈៀវ មានបងប្អូនចំនួនបីនាក់ មានស្រុកកំណើតនៅ ភូមិសង្គ្រាម ឃុំសង្គ្រាម ស្រុកស្ទោង ខេត្ដកំពង់ធំ។ ឈៀវ ធ្លាប់បានរៀនសូត្រត្រឹមថ្នាក់ទី១០ឪចាស់ឱ នៅ សាលាបឋម សិក្សាសង្គ្រាម។ នៅឆ្នាំ១៩៦៩ ឈៀវ ឈប់រៀនមកជួយ ធ្វើស្រែចម្ការឪពុកម្ដាយវិញ។ នៅ ឆ្នាំ១៩៧០ កើតមានរដ្ឋ ប្រហារទម្លាក់សមេ្ដចសីហុន ប្រទេសជាតិកើតមានសង្គ្រាម រវាងកម្លាំងចលនាខែ្មរ ក្រហមនិងកម្លាំងទាហានរបស់រដ្ឋាភិបាល លោកលន់ នល់។ នៅឆ្នាំ១៩៧០ ឈៀវ បានស្ម័គ្រចិត្ដចូលបម្រើ ចលនាខែ្មរក្រហម ដោយសារការឃោសនាឱ្យកូនចៅចូលពៃ្រ ម៉ាគីផងនិងមានកំហឹងឈឺចាប់និងរបបជិះជាន់សក្ដិ ភូមិប្រតិ្ដកិរិយា។ ឈៀវ ត្រូវបានអង្គការបញ្ជូនទៅធ្វើជា យោធាស្រុក បន្ទាប់មកឡើងទៅតំបន់ កាលនោះ មានកែ ពក ជាគណៈតំបន់ ពេលនោះមានកម្លាំងចលនាសម្ងាត់ទៀត មានក្រុមតាសោភឹម មកឃោសនាឱ្យចូល ចលនាដើម្បីរំដោះជាតិ។ នៅឆ្នាំ១៩៧០៧១ មិនទាន់មានអាវុធគ្រប់គ្រាន់ទេ មានកាំភ្លើងសល់តាំងពីជំនាន់ ឥស្សរៈបាញ់មួយគ្រាប់ដាក់ចូល មួយគ្រាប់ ខ្លះក៏អត់មានកាំភ្លើងកាន់ទៀត។ នៅឆ្នាំ១៩៧២៧៣ បានមានកាំ ភ្លើងថ្មីៗមកពីប្រទេសចិន។ ពេលនោះកម្លាំងខែ្មរក្រហម កាន់តែមានទឹកចិត្ដវាយទាហានលន់ នល់ បានទីតាំង បន្ទាយជា បន្ដបន្ទាប់។ ឈៀវ មានមុខសញ្ញាចូលសមរភូមិនៅ ខាងខេត្ដពោធិសាត់ ខាងខេត្ដបាត់ដំបង ដែល មានឈ្មោះ រស់ ញឹម ជាអ្នកគ្រប់គ្រងនៅតំបន់នោះ។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរ ក្រហមឡើងកាន់អំណាច ឈៀវ បានមកធ្វើការងារជាយោធានៅ ខេត្ដបាត់ដំបង ជាក្រុមដឹកជញ្ជូនស្បៀងអាហារ។ នៅឆ្នាំ១៩ ៧៧៧៨ កម្មាភិបាលខែ្មរក្រហមជាន់ខ្ពស់មួយចំនួនត្រូវ បានអង្គការចាប់ខ្លួនជាបន្ដបន្ទាប់។ នៅពេលនោះ ឈៀវ បានដឹងថា ស្រូវអង្ការមួយចំនួនត្រូវបានកម្លាំងយោធាដឹកយកទៅចាក់ចោលធ្វើឱ្យប្រជាជនអត់មានអាហារគ្រប់ គ្រាន់ មិនតែប៉ុណេ្ណាះ ថែមទាំងខោអាវមួយចំនួនត្រូវបានចាក់ទឹកអាស៊ីតចោលទៀត។ នៅឆ្នាំ១៩៧៨ ឈៀវ ត្រូវបានអង្គការបញ្ជូនទៅព្រំដែន វៀតណាមខាងភូមិភាគបូព៌ា ដើម្បីធ្វើសង្គ្រាមជាមួយប្រទេស វៀតណាម។ នៅឆ្នាំ១៩៧៩ កម្លាំងខែ្មរក្រហមបានរត់ចោល សមរភូមិ ដោយសារមិនអាចយកឈ្នះកម្លាំងកងទ័ពយួនបាន។ ឈៀវ បានរត់ឆ្លងកាត់ឧបស័គ្គជាច្រើនទំរាំរត់ទៅដល់ព្រំដែនថៃ ពេលនោះមិនហ៊ានរត់ចូលស្រុកកំណើតទេ ព្រោះខ្លាចកងទ័ពវៀត ណាមដឹងថា ធ្លាប់ធ្វើជាយោធាខែ្មរក្រហម។ ឈៀវ បានរត់តាម ព្រំដែនចុះឡើងបានទៅ ដល់ភ្នំដងរែក ធ្វើជាយោធាជាមួយ ក្រុមតាម៉ុក បន្ដទៀតដើម្បីវាយជាមួយខាងរដ្ឋាភិបាលលោកហេង សំរិន និងកម្លាំងកងទ័ពយួន។ នៅឆ្នាំ១៩៨៥៨៧ ឈៀវ បានរត់ទៅនៅជុំរំលើទឹកដីថៃ អស់រយៈពេលជាច្រើនឆ្នាំ បានត្រឡប់ចូលមកទឹកដីខែ្មរវិញ នៅស្រុកសំឡូតចូលរួមចលនាខែ្មរ ក្រហមបន្ដទៀត កាលនោះ មាស មុត គ្រប់ គ្រងជារួម បន្ទាប់មក មាន ស៊ូ ម៉េត មាន០៦ ជាប្រធានកងពល។ នៅឆ្នាំ១៩៩៣ ក្រុមចលនាខែ្មរក្រហម គ្រប់កនែ្លងមិនបានចូលរួមបោះឆ្នោតទេ។ ពេលនោះសង្គ្រាមតាមព្រំដែននៅមានបន្ដទៀតរហូតដល់ឆ្នាំ១៩៩៧ កម្លាំងចលនាខែ្មរក្រហមខាងសំឡូត ខាងបៃ៉លិន ព្រមធ្វើសមា ហរណ៍កម្មជាមួយរដ្ឋាភិបាល។
|
|
Activity Witnessed :
សកម្មភាពដែលបានឃើញ :
|
ដឹងថា ជំនាន់ខែ្មរក្រហមមានចាប់មនុស្សយកទៅសម្លាប់ចោល។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”