Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
PTI0059
Name :
ឈ្មោះ :
ឡេង ភាព
Last Name :
នាមត្រកូល :
Leng Pheap
Status :
ស្ថានភាព :
Alive
នៅរស់
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
បច្ចុប្បន្នអាយុ៥៧ឆ្នាំ។
Home Village :
ភូមិកំណើត/ទីលំនៅ :
??????
??????ខេត្ដពោធិសាត់
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1971????
១៩៧១????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពយោធាកងពល៨០១ ខេត្ដរតនគីរី។
DK Zone 75-79 :
តំបន់ DK 75-79 :
ភូមិភាគឥសាន«១០៨» ខេត្ដរតនគិរី។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
យោធា
Superiors :
ថ្នាក់លើ :
កែវ សារឿន
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
ភីធីអាយ០០៥៩២០១១០៥២០,ភូមិស្ទឹងថ្មី ឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិសាត់។ សំភាសន៍ដោយៈ ឡុង ដានី។ កំណត់ សម្គាល់ៈ ជួបជាមួយឈ្មោះ ឡេង ភាព ភេទប្រុស អាយុ៥៧ឆ្នាំ ក្រៅប្រវត្តិរូប។
Summary :
សេចក្ដីសង្ខេប :
ឡេង ភាព ភេទប្រុស អាយុ៥៧ឆ្នាំ ក្រៅប្រវត្ដិរូប។ ភាព មានប្រពន្ធឈ្មោះ ណៃ មានកូនចំនួន៦នាក់ប្រុស ៥ស្រី៣ សព្វថៃ្ងប្រកបមុខរបរធ្វើស្រែចម្ការ រស់នៅភូមិស្ទឹងថ្មី ឃុំប្រមោយ ស្រុកវាលវែង ខេត្ដពោធិសាត់។ ភាព មានឪពុកឈ្មោះ ពិល ឡេង ម្ដាយឈ្មោះ ស៊ុន យ៉ែម។ ភាព មានបងប្អូន៦នាក់ ស្រី១ប្រុស៥ មាន ស្រុកកំណើតនៅភូមិចក ឃុំកំពង់ចិន ស្រុកស្ទោង ខេត្ដកំពង់ធំ។ ភាព ធ្លាប់រៀននៅសាលាបឋមសិក្សាកំពង់ចិន បានត្រឹមថ្នាក់ទី៩ឪចាស់ឱ ឈប់រៀននៅឆ្នាំ១៩៦៩ មកជួយធ្វើស្រែចម្ការឪពុកម្ដាយវិញ។ នៅឆ្នាំ១៩៧០ កើតមានរដ្ឋប្រហារទម្លាក់សមេ្ដចសីហនុ ប្រទេសជាតិកើតមាន សង្គ្រាម។ ភាព នៅឆ្នាំ១៩៧១ បានស្ម័គ្រចិត្ដ ចូលបម្រើចលនា ខែ្មរក្រហម តាមការអំពាវនាវរបស់សមេ្ដចសីហនុ ប្រកាសឱ្យកូន ចៅពៃ្រម៉ាគី ដើម្បីរំដោះជាតិ មានតុភូមិឡើងវិញ។ ភាព បានស្ម័គ្រចិត្ដចូលដំបូងនៅក្នុងខេត្ដកំពង់ធំ រៀនក្បួនយុទ្ធ សាស្រ្ដយោធាបាន ប្រហែលជាពីរខែ អង្គការបញ្ជូនទៅខាង ខេត្ដសៀមរាប មានគ្នាប្រហែលជា៤០០នាក់។ នៅក្នុងទីរួម ខេត្ដសុទ្ធ តែទាហានលន់ នល់ កម្លាំងខែ្មរក្រហមនៅតំបន់ជាយៗ អង្គរវត្ដនិងធ្វើសង្គ្រាមវាយឆ្នក់ជាបណ្ដើរៗរំកិលបាន រហូតកម្លាំងលន់ នល់ ចេះតែថយក្រោយជាបន្ដបន្ទាប់។ នៅឆ្នាំ១៩៧២ ភាព បានឡើងជាប្រធានវរសេនា តូចដឹកនាំកម្លាំងវាយជាមួយទាហានលន់ នល់ កាលនោះខាងលន់ នល់ មានយន្ដហោះជួយទម្លាក់គ្រាប់បែកមក លើកម្លាំងខែ្មរក្រហម ថែមទៀត។ នៅឆ្នាំ១៩៧៣៧៣ កម្លាំងយោធានៅខេត្ដសៀម រាបមួយចំនួនធំបានដក មកវាយសម្រុកចូលទីក្រុងភ្នំពេញវិញ។ ភាព នៅក្នុងកងពល១៤ ប្រធានកងពលឈ្មោះ កែវ សារឿន។ កម្លាំងយោធាខែ្មរក្រហមនៅពេលវាយចូលភ្នំពេញកាន់តែជិតមានគ្រោះថ្នាក់ស្លាប់និងរបួសរាប់ពាន់នាក់ ពេល នោះ ភាព ក៏ត្រូវរបួសមកដេកសម្រាកព្យាបាលនៅម្ដុំចង្វារាល ដែលមានវិជ្ជបណ្គិត ជូន ជឿន ជួយព្យាបាល។ នៅពេលព្យាបាលជា សះស្បើយ អង្គការបញ្ជូនទៅសមរភូមិវិញ វាយជាមួយទាហានលន់ នល់ ចូលតាមភ្នំ បាសិទ្ធនិងបន្ដចូលដល់ទីក្រុងនៅភ្នំពេញ នៅថៃ្ងទី១៧មេសា ឆ្នាំ១៩៧៥ ពេលនោះ អង្គការបានបញ្ជាឱ្យ ប្រជា ជនជម្លៀសចេញពីទីក្រុងមួយរយៈពេលសិន ដើម្បីបោសសម្អាតខ្មាំង។ ពេលសង្គ្រាមបានចប់ ប្រជាជនចេញ អស់កម្លាំងយោធាមួយចំនួនទៅការពារព្រំដែន ខ្លះទៅធ្វើជាកម្មកររោងចក្រ ខ្លះទៅក្រសួងពាណិជ្ជកម្មជាដើម។ អង្គភាពកងពល១៤ ស្នាក់នៅម្ដុំសន្ធរម៉ុក រួមហើយ អង្គការចាត់តាំងឱ្យចុះធ្វើស្រែនៅបឹងសំយាប កប់ស្រូវ ខ្មួញ។ ភាព នៅខែ១១ ឆ្នាំ១៩៧៥ អង្គការបញ្ជូនទៅការពារព្រំដែនឡាវ ខាងខេត្ដរតនគិរី កាលនោះប្រធាន កងពល៨០១ ឈ្មោះ កែវ សារឿន ប្រធានភូមិភាគឥសានឈ្មោះ យ៉ា។ ភាព មានតួនាទីជាប្រធាន វរសេនាតូចដដែល។ ភាព នៅក្នុងកងពល៨០១ មានកម្លាំងយោធារាប់រយនាក់ចាំការពារ ព្រំដែន កាលនោះ មានពៃ្រឈើធំៗនិងសម្បូរសត្វពៃ្រណាស់ យើងដើរការពារព្រំដែនយើងដើរជួនណាចូលទៅលើដីគេក៏មានដែរ ព្រោះពិបាកមើលផែនទីណាស់ សុទ្ធតែពៃ្រតែម្ដង។ នៅឆ្នាំ១៩៧៨ សង្គ្រាមចាប់ផេ្ដីមជាមួយប្រទេសវៀត ណាមជាបន្ដបន្ទាប់ ធ្វើឱ្យយោធាខែ្មរក្រហមស្លាប់និងរបួស តែខាងទាហានយួនវិញ ស្លាប់ច្រើនជាងកម្លាំងខែ្មរ ក្រហមទៅទៀតនិងមានចាប់ឈេ្លីយ សឹកបានទៅវិញទៅមកហើយបានបញ្ជូនមកក្រោយ ឱ្យមកខាងកងពលសមេ្រច ថាយកទៅណា។ នៅខែ១០ ឆ្នាំ១៩៧៨ ភាព ត្រូវរបួសម្ដងទៀត អង្គការបានដឹកតាមយន្ដ ហោះមកព្យាបាល នៅភ្នំពេញ។ ភាព សម្រាកនៅក្នុងមន្ទីរព៩៧ មុន្នីវង្ស ជាមន្ទីរពេទ្យរបស់សេនាធិការ។ នៅឆ្នាំ១៩៧៩ ពេលកងទ័ពវៀតណាមវាយចូលជិតដល់ ថៃ្ងទី៦មករា អង្គការបានបញ្ជូនកុមារនិងអ្នកមានរបួសឱ្យឡើងរត់ភ្លើង មុនគេ។ ភាព និងយុវជនមួយចំនួនមានរបួសមិនជាផង បានឡើងរត់ភ្លើងមកដល់ខេត្ដបាត់ដំបង រួចធ្វើដំណើរ ទៅកាន់ស្រុកសំឡូត ពេលនោះយោធាក៏មានប្រជាជនក៏មាន អត់មានអាហារស្លាប់តាមផ្លូវជាបន្ដបន្ទាប់ទំរាំទៅដល់ ព្រំដែនថៃ បានមានជំនួយពីប្រទេសផេ្សងៗចូលមកជួយឱ្យចំណីអាហារហូបចុក។ ភាព បានរស់នៅក្នុងជំរំសាយ ខេ នៅលើទឹកដីថៃ។ នៅឆ្នាំ១៩៨៩ បានចុះមករស់នៅស្រុកសំឡូត ជាមួយក្រុម មាស មុត ស៊ូ ម៉េត ជាប្រធានកងពល ដែលបានធ្វើសង្គ្រាមប្រឆាំងជា មួយកម្លាំងរដ្ឋាភិបាល។ ភាព ជាមនុស្សពិការ អង្គការមិន បានបញ្ជូនទៅសមរភូមិមុខទេ នៅសមរភូមិក្រោយ ជួយកិច្ចការងារចូនអង្គការបានខ្លះៗ។ ភាព រស់នៅជិតផ្ទះ ឈ្មោះ ដន ជាប្រធានសេដ្ឋកិច្ច គាត់មានតួនាទីមើលការខុសត្រូវ ឱ្យជនជាតិថៃចុះមកជីកត្បូងនៅខាងស្រុក សំឡូត ជីកនៅបរឡាង អូររថក្រោះ។ នៅឆ្នាំ១៩៩៨ កម្លាំងខែ្មរក្រហមបានធ្វើ សមាហរណ៍កម្មជាមួយរដ្ឋាភិ បាល កម្លាំងយោធាខែ្មរក្រហមបាន ចែកដីគ្នានៅសម្រាប់ធ្វើស្រែចម្ការ បើមកស្រុកកំណើតវិញ ក៏គ្មានដីដែរ។
Activity Witnessed :
សកម្មភាពដែលបានឃើញ :
ដឹងថា ជំនាន់ខែ្មរក្រហមមានចាប់មនុស្សយកទៅសម្លាប់ចោល។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា