PROMOTING ACCOUNTABILITY
Y Chhon
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
PTI0061
PTI0061
|
|
Name :
ឈ្មោះ :
|
អ៊ី ឈុន
|
|
Last Name :
នាមត្រកូល :
|
Y Chhon
|
|
Status :
ស្ថានភាព :
|
Alive
នៅរស់
|
|
Gender :
ភេទ :
|
Male
ប្រុស
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
បច្ចុប្បន្នអាយុ៥៧ឆ្នាំ។
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
??????
??????ខេត្ដពោធិសាត់
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1971????
១៩៧១????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Volunteer.
ស្ម័គ្រចិត្ដ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
អង្គភាពយោធាកងពល១៦៤ កំពង់សោម
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
កំពង់សោម
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
យោធា
|
|
Superiors :
ថ្នាក់លើ :
|
មាស មុត ,ឌឹម។
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
ភីធីអាយ០០៦១២០១១០៥២០,ភូមិស្ទឹងថ្មី ឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិសាត់។ សំភាសន៍ដោយៈឡុង ដានី។ កំណត់សម្គាល់ៈ ជួបជាមួយឈ្មោះ អ៊ី ឆុន ភេទប្រុស អាយុ៥៧ឆ្នាំ ក្រៅប្រវត្តិរូប។
|
|
Summary :
សេចក្ដីសង្ខេប :
|
អ៊ី ឆុន ភេទប្រុស អាយុ៥៧ឆ្នាំ ក្រៅប្រវត្ដិរូប។ ឆុន មានប្រពន្ធ ឈ្មោះ ឃីប មានកូនចំនួន២នាក់ សព្វថៃ្ង ប្រកបមុខរបរធ្វើស្រែ ចម្ការ រស់នៅភូមិស្ទឹងថ្មី ឃុំប្រមោយ ស្រុកវាលវែង ខេត្ដ ពោធិសាត់។ ឆុន មានឪពុក ឈ្មោះ អ៊ី ឆេង ម្ដាយឈ្មោះ សុខ សឹង។ ឆុន មានបងប្អូន៧នាក់ ស្រី៤ប្រុស៣ មានស្រុកកំណើត នៅភូមិ ពៃ្រក្រាំង ឃុំមានរិទ្ធ ស្រុកដងទង់ ខេត្ដកំពត។ ឆុន ធ្លាប់បានរៀនសូត្រត្រឹមថ្នាក់ទី៩ឪចាស់ឱ នៅសាលាបឋម សិក្សាអង្គរមាស ឈប់រៀននៅឆ្នាំ១៩៦៨ មកជួយធ្វើស្រែ ចម្ការឪពុកម្ដាយ។ នៅឆ្នាំ១៩៧០ កើតមានរដ្ឋ ប្រហារទម្លាក់ សមេ្ដចសីហនុ ប្រទេសជាតិកើតមានសង្គ្រាម។ ឆុន រស់នៅតំបន់ ខែ្មរក្រហមបានស្ម័គ្រចិត្ដជួយ បង្រៀនកេ្មងៗនៅក្នុងភូមិតាំង ពីឆ្នាំ១៩៧០។ នៅពេលប្រទេសជាតិត្រូវការកម្លាំងយុវជនទៅ សមរភូមិមុខ បើ យើងនៅយើងនៅផ្ទះជួយត្រឹមបង្រៀនកេ្មងៗ មានញាតិជិតខាងនិងមិត្ដភក្ដិថាឱ្យ។ នៅឆ្នាំ១៩៧១ ក៏ស្ម័គ្រចិត្ដ ចូលចលនាខែ្មរក្រហមតែម្ដង។ ចូលមុនដំបូងអង្គការបានបញ្ជូនឱ្យ ទៅរៀនសូត្រក្បួនយោធានៅមន្ទីរស្រុកដងទង់ ភូមិភាគនិរតីតំបន់ ៣៥។ នៅឆ្នាំ១៩៧៣ យោធាខែ្មរក្រហមបានដេញទាហានយួន យៀកកុងឱ្យទៅប្រទេសវា វិញ នៅសល់តែកម្លាំងយោធាខែ្មរ ក្រហមវាយជាមួយទាហានលន់ នល់។ នៅឆ្នាំ១៩៧៣ ឆុន បានធ្វើជា យោធាតំបន់ នៅក្នុងកងពលទី៣ ដែលមានឈ្មោះ មាស មុត ជាប្រធានកងពល។ នៅថៃ្លទី១៧មេសា ឆ្នាំ ១៩៧៥ ឆុន បានវាយចូលដល់ទីក្រុងភ្នំពេញ សម្រាកបានតែមួយយប់ស្រាប់តែ អង្គការបញ្ជូនមកក្រុងកំពង់ សោមមានគ្នារាប់ពាន់នាក់ ក្នុងនោះ មានយោធាភូមិភាគបូព៌ាចំនួន៧០០នាក់ផងដែរ។ ឆុន បានមកដល់ ត្រឹម ព្រលានយន្ដហោះកេងកង អង្គការបានប្រជុំប្រាប់ថា អង្គការ បានបង្កើតកងពលថ្មី ដាក់លេខកងពល១៦៤ សម្រាប់ការពារ ដែនសមុទ្រ ដែលមានឈ្មោះ មាស មុត ជាប្រធានកងពល ឈ្មោះ ឌឹម មកពីភូមិភាគបូព៌ាជា អនុប្រធានកងពល ហើយមានឈ្មោះ សេង ម្នាក់ទៀតជាសមាជិកកងពល។ នៅក្នុងឆ្នាំ១៩៧៥ ដោយ សារ ប្រទេសយើងមានកោះជាច្រើន ដូចនេះត្រូវការកម្លាំងយោធា ជាច្រើនដើម្បីការពារកោះ។ ឆុខ បានសម្រាកធ្វើ ស្រែនៅ ព្រលានយន្ដហោះកេងកងមិនបានដឹងរឿងរ៉ាវកម្លាំងយោធាខែ្មរក្រហមចាប់កប៉ាល់ដឹកនំនិញរបស់សហរដ្ឋ អាមេរិចទេ តែកាល នោះកប៉ាល់ត្រូវបានដោះលែងទៅវិញហើយស្រាប់តែមានយន្ដហោះមកទម្លាក់គ្រាប់បែក នៅក្រុងកំពង់សោម និងព្រលាន យន្ដកេងកង។ នៅពាក់កណ្ដាលឆ្នាំ១៩៧៥ ឆុន ត្រូវបានអង្គការ បញ្ជូនឱ្យការ ពារនៅក្នុងដែនសមុទ្របានដឹងរឿងរ៉ាវជាច្រើន ដូចជាចាប់ប្រជាជនវៀតណាមជាង៣០នាក់ដែលមានបំណងឆ្លង ទៅប្រទេសថៃ ពេលនោះចាប់បានជាង៣០នាក់ ហើយ រឹបអូសបានមាសជាច្រើនបញ្ជូនមកកងពលនិងចាប់បាន អ្នកនេសាត្រីយកមកឱ្យខាងកងពលដែរ។ នៅឆ្នាំ១៩៧៦៧៧ អនុប្រធានកងពលឈ្មោះ ឌឹម តែងតែមាន ទំនាស់ពាក្យសម្ដីជាមួយ ប្រធានកងពលឈ្មោះ មាស មុត។ នៅពេលនោះទំនាស់កើត មានឡើងជាបន្ដបន្ទាប់ ក្រោយមកទៀតអង្គការបានចាប់ខ្លួន អនុកងពលឈ្មោះ ឌឹម ហើយយោធាភូមិបូព៌ាចំនួន៧០០នាក់ មានខ្លះត្រូវ ចាប់ខ្លួននិងមួយចំនួនទៀតមិនបានដឹងថា អង្គការផ្លាស់ទៅទីណាទេ លែងមានយោធាភូមិភាគបូព៌ានៅក្នុង កងពល ១៦៤ជាបន្ដទៀត។ នៅឆ្នាំ១៩៧៧ មានជនជាតិចិន រាប់រយនាក់បានមកស្រាវជ្រាវធ្វើកំពង់ផែនៅស្ទឹងហាវ សម្រាប់ចូលចតនាវាចម្បាំងរបសលចិន។ នៅឆ្នាំ១៩៧៨ សង្គ្រាមបានកើតឡើងជាមួយប្រទេសវៀតណាម ពេលនោះយោធាខែ្មរក្រហមបានប្រើប្រាស់អាវុធទំនើមរបស់ប្រទេសចិននិងប្រើប្រាស់កប៉ាល់ចម្បាំងរបស់ប្រទេសចិន តែដោយសារកម្លាំងខែ្មរក្រហមចុះខ្សោយនិងបាក់ទឹកចិត្ដផងធ្វើឱ្យសង្គ្រាមច្បាំងជាមួយប្រទេសវៀតណាម មិនបានទទួល ជោគជ័យ។ នៅឆ្នាំ១៩៧៩ កម្លាំងយោធាខែ្មរក្រហមដែលនៅ សេសសល់នាំគ្នារត់ចូលពៃ្រ ខ្លះស្លាប់តាមផ្លូវជាបន្ដបន្ទាប់។ ឆុន បានរត់ទៅដល់ព្រំដែនថៃ និងបានចូលទៅដល់ទឹកដីថៃ បន្ទាប់មកទៀត កម្លាំងខែ្មរក្រហមបានប្រមូលគ្នាឡើងវិញ ដើម្បីប្រឆាំងនិងរដ្ឋាភិបាលនិងកម្លាំងកងទ័ពយួនឈ្លានពាន។ ឆុន បាន ធ្វើដំណើរចុះពីស្រុកថមៃកវិញ មុនដំបូងនៅត្រឹមឡែម បន្ទាប់មកបានចុះដល់ស្រុកសំឡូតធ្វើយោធាខែ្មរក្រហម បន្ដទៀតដែលមានឈ្មោះ មាស មុត ជាប្រធានកងពលនិងឈ្មោះ ស៊ូ ម៉េត។ ឆុន បានតស៊ូប្រឆាំងជាមួយ រដ្ឋាភិបាលរហូត ដល់ឆ្នាំ១៩៩២ ត្រូវរបួសពិការភ្នែកម្ខាងបានសម្រាកពី យោធារស់នៅជំរំវិញ។ នៅឆ្នាំ១៩៩៣ បានចុះមករស់នៅ ស្រុកសំឡូតបន្ទាប់កើតមានសមាហរណ៍កម្មប្រទេសលែងមានសង្គ្រាមបាននាំប្រពន្ធកូនមករស់ នៅស្រុកវាលវែង។
|
|
Activity Witnessed :
សកម្មភាពដែលបានឃើញ :
|
ដឹងថា ជំនាន់ខែ្មរក្រហមពិតជាមានចាប់មនុស្សយកទៅសម្លាប់ចោល។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”