Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
PTI0064
PTI0064
ឈ្មោះ :
គឹម ឡៃ
Last Name :
Kim Lai
Status :
ស្ថានភាព :
Alive
នៅរស់
Gender :
ភេទ :
f
ស្រី
ថ្ងៃខែឆ្នាំកំណើត :
បច្ចុប្បន្នអាយុ៥៣ឆ្នាំ។
Home Village :
ភូមិកំណើត/ទីលំនៅ :
?????
?????ខេត្ដពោធិសាត់
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1970????
១៩៧០????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
អង្គភាព DK 75-79 :
អង្គភាពមន្ទីរតំបន់៥០៥ ក្រចេះ។
តំបន់ DK 75-79 :
តំបន់៥០៥ ក្រចេះ។
តួនាទី និង ទំនាក់ទំនង
តួនាទី KR (1975-79) :
ពេទ្យ
ថ្នាក់លើ :
ឈ្មោះ យី ឈ្មោះ គួន។
Current Information
Current Occupation :
No
Current Attribute :
No
សម្ភាសន៍ និង សេចក្ដីសង្ខេប
ប្រភពសម្ភាសន៍ :
ភីធីអាយ០០៦៤២០១១០៥២១,ភូមិប្រមោយ ឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិសាត់។ សំភាសន៍ដោយៈសុខ វណ្ណៈ។ កំណត់ សម្គាល់ៈ ជួបជាមួយឈ្មោះ គឹម ឡៃ ភេទស្រី អាយុ៥៣ឆ្នាំ ក្រៅប្រវត្តិរូប។
សេចក្ដីសង្ខេប :
គឹម ឡៃ ភេទស្រី អាយុ៥៣ឆ្នាំ ក្រៅប្រវត្ដិរូប។ ឡៃ មានប្ដីឈ្មោះ សារី មានកូនចំនួន៥នាក់ស្រី២ប្រុស៣ សព្វថៃ្ងប្រកបមុខរបរ ធ្វើស្រែចម្ការ រស់នៅភូមិប្រមោយ ឃុំប្រមោយ ស្រុកវាលវែង ខេត្ដពោធិសាត់។ ឡៃ មានឪពុកឈ្មោះ គង់ គឺប ម្ដាយឈ្មោះ ប៉ាន់ សាមីន។ ឡៃ មានបងប្អូន២នាក់ស្រី១ប្រុស១ មានស្រុក កំណើតនៅភូមិថ្មគ្រែ ឃុំថ្មគ្រែ ស្រុកក្រចេះ ខេត្ដក្រចេះ។ ឡៃ ធ្លាប់រៀនសូត្របានត្រឹមថ្នាក់ទី១០ឪចាស់ឱ នៅសាលាបឋម សិក្សាថ្មីគ្រែ ឈប់រៀនដោយសារកើតមានរដ្ឋប្រហារទម្លាក់ សមេ្ដចសីហនុ ប្រទេសជាតិកើត មានសង្គ្រាម។ នៅឆ្នាំ១៩៧០ ឡៃ ស្ម័គ្រចិត្ដចូលបម្រើចលនាខែ្មរក្រហម មុនដំបូងធ្វើជា កងសមាគមន៍នារីភូមិ និងចុះធ្វើស្រែប្រាំង។ នៅឆ្នាំ១៩៧១ អង្គការជ្រើសរើសឱ្យទៅធ្វើពេទ្យប្រចាំតំបន់៥០៥ រៀនមុខវិជ្ជាពេទ្យ បានរយៈពេលខ្លីចូលមន្ទីរពេទ្យជួយព្យាបាលយោធា មានរបួសមានជំងឺគ្រុនចាញ់និងជួយព្យាបាលប្រជាជន។ កាល នោះសង្គ្រាមកើតឡើងរវាងកម្លាំងចលនាខែ្មរក្រហមនិងទាហានលន់ នល់។ កាលនោះអង្គភាពមន្ទីរពេទ្យតំបន់ មានបុគ្គលិកទាំងប្រុស ទាំងស្រីមានរហូតដល់ជាង៣០០នាក់។ មានក្រុមខ្លះផលិតសេរ៉ូ ខ្លះស្លថ្នាំគ្រាប់ ខ្លះនៅខាង ព្យាបាលជំងឺ។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់អំណាច អង្គការឱ្យធ្វើការងារនៅក្នុង មន្ទីរតំបន់ ៥០៥ដដែល អត់មានបញ្ជូនទៅណាទេ។ កាលនេះ គណៈតំបន់ឈ្មោះ យី ឈ្មោះ គួន។ នៅឆ្នាំ១៩៧៧៧៨ មានកម្មាភិបាលខែ្មរក្រហមមួយចំនួនអង្គការហៅទៅរៀនសូត្របាត់ខ្លួនតែម្ដង ដូចជាឈ្មោះ គួន ឈ្មោះ យី មិនដឹងជាអង្គការ ចាប់យកទៅណាទេ។ នៅក្នុងឆ្នាំ១៩៧៨ ឡៃ អង្គការបញ្ជូនមក មន្ទីរពេទ្យស្រុកស្នួលដើម្បី ជួយព្យាបាលយោធាខែ្មរក្រហមរាប់រយ នាក់ដែលមានរបួសនិងស្លាប់ អង្គការបញ្ជូនមកពីព្រំដែន វៀតណាមទាំង យប់ទាំងថៃ្ង កាលនោះស្លាប់យោធាខែ្មរក្រហម ច្រើនណាស់។ នៅឆ្នាំ១៩៧៩ កម្លាំងកងទ័ពវៀតណាមវាយ ចូលមកក្រុមនារីពេទ្យនិងយុវជនពេទ្យនាំគ្នារត់ចូលពៃ្រទំរាំដល់ភ្នំដងរែក ស្រុកអន្លង់វែងស្លាប់ចង់អស់។ ឡៃ បានជួបតាម៉ុក រស់នៅតស៊ូប្រឆាំងជាមួយកម្លាំងរដ្ឋាភិបាលនិងកងកម្លាំងកងទ័ពវៀតណាម។ កាលនោះប្រុស មានប្រពន្ធក៏ដោយចុះមកច្បាំង គ្នាជាមួយកម្លាំងរដ្ឋាភិបាលដល់ខេត្ដកំពង់ចាម កំពង់ធំ ជួនជិតមួយ ឆ្នាំបានត្រឡប់ ឡើងភ្នំវិញ ខ្លះក៏ស្លាប់ប្ដីបាត់ទៀតទៅ។ នៅឆ្នាំ១៩៩៣ ឡៃ បាននាំប្ដីមករស់នៅខាងខេត្ដបៃ៉លិនវិញ នៅអ៊ី ឈាន បន្ទាប់មកទៀតមករស់នៅក្រុមចលនាខែ្មរក្រហម ជាមួយប្រធានកងពលឈ្មោះ ស៊ូ ម៉េត មាស មុត។ នៅឆ្នាំ១៩៩៨ កម្លាំងខែ្មរក្រហមធ្វើសមាហរណ៍កម្មបានមក រស់នៅទីនេះវិញ មិនមានដំណងទៅស្រុកកំណើតទេ ព្រោះអត់មានដីធ្វើស្រែចម្ការ។
សកម្មភាពដែលបានឃើញ :
ដឹងថា ជំនាន់ខែ្មរក្រហមចាប់មនុស្សយកទៅសម្លាប់ចោល។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា