PROMOTING ACCOUNTABILITY
Prakk Sokha
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
PTI0065
|
|
Name :
ឈ្មោះ :
|
ប្រាក់ សុខា
|
|
Last Name :
នាមត្រកូល :
|
Prakk Sokha
|
|
Status :
ស្ថានភាព :
|
Alive
នៅរស់
|
|
Gender :
ភេទ :
|
Male
ប្រុស
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
បច្ចុប្បន្នអាយុ៥៦ឆ្នាំ។
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
??????
??????ខេត្ដពោធិសាត់
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1971????
១៩៧១?????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Volunteer.
ស្ម័គ្រចិត្ដ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
អង្គភាពយោធាកងពល១៦៤ កំពង់សោម។
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
កំពង់សោម
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
យោធា
|
|
Superiors :
ថ្នាក់លើ :
|
មាស មុត , សេង
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
ភីធីអាយ០០៦៥២០១១០៥២១,ភូមិប្រមោយ ឃុំប្រមោយ ខេត្តពោធិសាត់។ សំភាសន៍ដោយៈសុខ វណ្ណៈ។ កំណត់សម្គាល់ៈ ជួបជា មួយឈ្មោះ ប្រាក់ សុខា ភេទប្រុស អាយុ៥៦ឆ្នាំ ក្រៅប្រវត្តិរូប។
|
|
Summary :
សេចក្ដីសង្ខេប :
|
ប្រាក់ សុខា ភេទប្រុស អាយុ៥៦ឆ្នាំ ក្រៅប្រវត្ដិរូប។ សុខា មានប្រពន្ធឈ្មោះ ផាត មានកូនចំនួន៥នាក់ស្រី ប្រុស៣ សព្វថៃ្ងប្រកបមុខរបរធ្វើស្រែចម្ការ រស់នៅភូមិប្រមោយ ឃុំប្រមោយ ស្រុកវាលវែង ខេត្ដពោធិ សាត់។ សុខា មានឪពុកឈ្មោះ ញ៉ែម ហ៊ាន ម្ដាយឈ្មោះ អែម ឃិន។ សុខា មានបងប្អូន៥នាក់ មានស្រុក កំណើតនៅភូមិពៃ្រឈើទាលក្រោម ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្ដតាកែវ។ សុខា ធ្លាប់បានរៀនសូត្រ ត្រឹមថ្នាក់ទី៩ឪចាស់ឱ ឈប់រៀនដោយ សារកើតមានរដ្ឋប្រហារទម្លាក់សមេ្ដចសីហនុ ប្រទេសជាតិមាន សង្គ្រាម។ ពេលឈប់រៀនមកជួយធ្វើស្រែចម្ការឪពុកម្ដាយ។ នៅឆ្នាំ១៩៧១ បានស្ម័គ្រចិត្ដចូលបម្រើចលនាខែ្មរក្រហម ដោយបានស្ដាប់ការអំពាវនាវរបស់សមេ្ដចសីហនុ ឱ្យកូនចៅចូលពៃ្រម៉ាគី។ សុខា ចូលដំបូងធ្វើជាកងឈ្លបឃុំ រហូតដល់ឆ្នាំ១៩៧២ បានធ្វើជាយោធាស្រុក។ នៅឆ្នាំ១៩៧៣ បានធ្វើជាយោធាតំបន់១៣ បានឡើងសមរ ភូមិវាយជា មួយទាហានលន់ នល់ កាលនោះស្លាប់និងរបួសច្រើនដូចគ្នា មិនថាខាងចលនាខែ្មរក្រហមមិនថា ទាហានលន់ នល់។ សុខ បាននៅក្នុងកងវរសេនាធំ ដែលមានឈ្មោះ បូ ជាប្រធាន។ នៅថៃ្ងទី១៧មេសា ឆ្នាំ ១៩៧៥ ពេលរបបខែ្មរក្រហម វាយចូលដល់ទីក្រុងភ្នំពេញ មានក្រុមខ្លះមិនបានចូលទៅដល់ទេ អង្គភាព សុខា ឈរជើងនៅត្រឹមកំបូលសម្រាកបានតែបីថៃ្ង អង្គការបញ្ជូនមកខាងក្រុងកំពង់សោមវិញ។ ពេលនោះអង្គការ បានយោធាជើងទឹកហើយដាក់លេខថា កងពល១៦៤ ប្រធានកងពលឈ្មោះ មាស មុត ឈ្មោះ សេង។ កាលនោះកងពល១៦៤ មានបែងចែកគ្នាខ្លះនៅខាងជើងទឹក ខ្លះនៅខាងជើងគោក ហើយបានបែងចែកជាវរ សេនាធំ វរសេនាតូច កងពលតូច កងពលធំ មានច្រើនផ្នែក។ សុខា ជាយោធាជើងគោកហើយកាន់កាំភ្លើងធំ ១០៥មីលីម៉ែត្រ មានគ្នា១០០នាក់។ នៅជំនាន់ខែ្មរក្រហម បើអត់មានសង្គ្រាមទេ មានតែនាំគ្នាចុះធ្វើស្រែ លើកទំនប់ជីកប្រឡាយដូចជាប្រជាជនដែរ តែគ្រាន់មានអាហារហូបចុកគ្រាន់បើជាងប្រជាជន។ នៅឆ្នាំ១៩៧៨ ធ្វើសង្គ្រាមជាមួយប្រទេសវៀតណាម រហូតដល់ឆ្នាំ១៩៧៩ រត់ចូលពៃ្រតែម្ដង មិនហ៊ានរត់ទៅ ស្រុកកំណើត ព្រោះខ្លាចវត្ដមានកងទ័ពវៀតណាមចាប់បានយក ទៅសម្លាប់ចោល។ សុខា បានរត់ជាមួយកម្មាភិបាលខែ្មរ ក្រហមព្រមទាំងប្រជាជនក៏រត់ចូលពៃ្រស្លាប់តាមផ្លូវជាហូរហែរ។ សុខា បានរត់ទៅដល់ព្រំដែនថៃខាងកោះកង ចេញពីកោះកុង ទៅដល់ខេត្ដបាត់ដំបង ខាងស្រុកសំឡូតបានជួបកម្លាំងចាស់ក៏ចូល ធ្វើជាយោធាខែ្មរក្រហមបន្ដ ទៀតវាយជាមួយកម្លាំងរដ្ឋាភិបាល និងកម្លាំងកងទ័ពវៀតណាម។ នៅឆ្នាំ១៩៨៩ ទោះបីកងទ័ព វៀតណាមដក ទៅស្រុកវិញក៏ដោយក៏សង្គ្រាមនៅកើតមាន បន្ដរហូតដល់ឆ្នាំ១៩៩៨ កម្លាំងចលនាខែ្មរក្រហមបានធ្វើសមាហរ ណ៍កម្មជាមួយរដ្ឋាភិបាលលែងមានសង្គ្រាមក៏នាំប្រពន្ធកូនមក
រស់ទីនេះតែម្ដង។ |
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”