Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
PTI0066
PTI0066
ឈ្មោះ :
ឈូក រ៉េម
Last Name :
Chhouk Rem
Status :
ស្ថានភាព :
Alive
នៅរស់
Gender :
ភេទ :
f
ស្រី
ថ្ងៃខែឆ្នាំកំណើត :
បច្ចុប្បន្នអាយុ៥១ឆ្នាំ។
Home Village :
ភូមិកំណើត/ទីលំនៅ :
??????
??????ខេត្ដពោធិសាត់
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1974????
១៩៧៤????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
អង្គភាព DK 75-79 :
អង្គភាពកងចល័តស្រុកត្រាំកក់។
តំបន់ DK 75-79 :
ភូមិភាគនិរតី«៤០៥» ខេត្ដតាកែវ។
តួនាទី និង ទំនាក់ទំនង
តួនាទី KR (1975-79) :
កងចល័ត
ថ្នាក់លើ :
តាម៉ុក
Current Information
Current Occupation :
No
Current Attribute :
No
សម្ភាសន៍ និង សេចក្ដីសង្ខេប
ប្រភពសម្ភាសន៍ :
ភីធីអាយ០០៦៦២០១១០៥២១,ភូមិប្រមោយ ឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិសាត់។ សំភាសន៍ដោយៈសុខ វណ្ណៈ។ កំណត់សម្គាល់ៈ ជួបជាមួយឈ្មោះ ឈូក រ៉េម ភេទស្រី អាយុ៥១ឆ្នាំ ក្រៅប្រវត្តិរូប។
សេចក្ដីសង្ខេប :
ឈូក រ៉េម ភេទស្រី អាយុ៥១ឆ្នាំ ក្រៅប្រវត្ដិរូប។ រ៉េម មានប្ដីឈ្មោះ លាភ មានកូន២នាក់ សព្វថៃ្ងប្រកប មុខរបរធ្វើស្រែ ចម្ការ រស់នៅភូមិប្រមោយ ឃុំប្រមោយ ស្រុកវាលវែង ខេត្ដពោធិសាត់។ រ៉េម មានឪពុក ឈ្មោះ ឈួន ឈូកឪស្លាប់ឱ ម្ដាយឈ្មោះ រៀល រាប ឪស្លាប់ឱ មានស្រុកកំណើតនៅភូមិខ្ពស់ ឃុំរោងវែង ស្រុកកំពង់ត្រាច ខេត្ដកំពត។ រ៉េម មិនបានរៀន សូត្រចេះដឹងអីទេ ពេលធំដឹងក្ដីជួយធ្វើស្រែចម្ការឪពុកម្ដាយ។ នៅឆ្នាំ១៩៧០ កើតមានរដ្ឋប្រហារទម្លាក់សមេ្ដចសីហនុ អាយុ១០ឆ្នាំ ដឹងថា មានយន្ដហោះទម្លាក់គ្រាប់បែក អាបេ៥២ ទម្លាក់ក្រោយផ្ទះម្ដុំភ្នំវ័ល្ល។ នៅឆ្នាំ១៩៧៤ រ៉េម បានស្ម័គ្រចិត្ដចូល ធ្វើជាកងនារីឃុំរោងវែង សម្រាប់ដើរការពារភូមិឃុំ កាលនោះក៏ បានដឹងថា យោធាខែ្មរក្រហមចាប់មនុស្សយកទៅសម្លាប់ ចោលដោយ សង្ស័យថា បានធ្វើជាគិញឱ្យខាងទាហានលន់ នល់ ដូចជាឪពុករ៉េម ឈ្មោះ ឈូក ឈួន អង្គការចាប់យក ទៅវាយចោលនៅឆ្នាំ១៩៧៣ គ្រាន់តែចូលទៅទិញទំនិញពី ប្រទេសវៀតណាម។ នៅឆ្នាំ១៩៧៥ ពេលរបប ខែ្មរក្រហមឡើង កាន់អំណាច អង្គការបានបញ្ជូន រ៉េម ឱ្យទៅធ្វើការងារនៅក្នុងកង ចល័តស្រុកត្រាំកក់។ ពេលទៅ ដល់បានឃើញមានកម្លាំងយុវជន យុវនារីជាង៤០០ នាក់ មានឈ្មោះ ថន ជា ប្រធាន កងចល័ត។ នៅក្នុង កងចល័តស្រុកអង្គការបានបែងចែកកម្លាំងជាវរនោតូច វរសេនាធំ មានកងហាកងរយ។ រ៉េម ត្រូវបាន អង្គការចាត់តាំង ឱ្យលើកទំនប់ជីកប្រឡាយគ្មានស្គាល់យប់ថៃ្ង ហើយគ្មានអាហារ ហូបចុកគ្រាប់គ្រាន់មានថៃ្ងខ្លះចែកពោតឱ្យហូបជាមួយសម្លម្ជូរប្រលិត។ នៅក្នុងឆ្នាំ១៩៧៧៧៨ កម្លាំងយុវនារីនៅក្នុង កងចល័តបានស្លាប់ ដោយខ្វះជាតិអាហារនិងមួយចំនួន ហៅទៅរៀនសូត្របាត់ខ្លួនតែម្ដង កាលនោះមាន មនុស្សជាង៤០០នាក់ ចុង ក្រោយនៅសល់ប្រហែលជា២៥០ នាក់ប៉ុណេ្ណាះ។ នៅឆ្នាំ១៩៧៩ រ៉េម បានរត់ចេញពីខេត្ដតាកែវ ជាមួយ កម្លាំងកងចល័តជាច្រើនទៀត រហូតដល់ភ្នំបូកគោនិង បន្ដរហូតទៅខេត្ដកោះកុងត្រឡប់មកខាងកំពង់សោមវិញ តាមផ្លូវជាតិលេខ៤ ចាំបាញ់ស្នាក់ឡានដឹកអង្គមកពីខាង កំពង់សោមបានអង្ការនាំគ្នាឡើងភ្នំបូកគោវិញ។ នៅឆ្នាំ ១៩៨០ បានធ្វើដំណើរទៅដល់ព្រំដែនថៃ កាលនោះឃើញមនុស្សស្លាប់តាម ផ្លូវជាច្រើននាក់។ រ៉េម នៅពេល ដល់ព្រំដែនថៃ មិនបានរត់ទៅ រស់នៅក្នុងជំរំទេ សុខចិត្ដចូលធ្វើជាយោធាខែ្មរក្រហម បន្ដទៀតនៅម្ដុំភ្នំបាំង ខេត្ដ កោះកុងជាមួយកូនប្រសារតាម៉ុក ឈ្មោះបូរ៉ាន ជាប្រធានកងពល។ រ៉េម និងយោធាខែ្មរ ក្រហមរាប់រយរាប់ ពាន់នាក់បានវាយប្រឆាំងជាមួយរដ្ឋាភិបាល និងកងទ័ពយួន ខាងខែ្មរក្រហមមានអាវុធទំនើមជាច្រើនបានមកពី ប្រទេសចិន។ កាលនោះកងនារីស្អាតៗជាច្រើននាក់ មិនបានរួចខ្លួនពីប្រធានកងពលឈ្មោះ បូរ៉ាន ណាស់ គាត់តែងតែលោងលោមនិងចាប់បង្ខំ។ បូរ៉ាន ជាប្រធានកងពលមែន តែគាត់មិនបានដឹកនាំកម្លាំងចូលសមរភូមិ ទេ គាត់នៅសមរភូមិ ក្រោយចូលចិត្ដដើរបានសត្វ ដូចជាសត្វដំរីយកទៅធ្វើម្ហូបសម្រាប់ កងទ័ព។ នៅឆ្នាំ១៩៨៤ ប្រធានកងពលឈ្មោះ បូរ៉ាន ក៏មានបាបកម្មដែរ គាត់ស្លាប់ដោយសារជាន់មីនរបស់កងទ័ព វៀតណាម។ នៅឆ្នាំ ១៩៧៥ រ៉េម ក៏បានជួបជាមួយប្រជាជន មកកាប់ពៃ្រជំនាន់ឪក៥ឱ ហើយបាននិយាយសួរសុខទុក្ខគ្នាទៅ វិញទៅ មកខាងខែ្មរក្រហមមិនបានវាយធ្វើបាបទេ ខាងខែ្មរក្រហមសួររកតែទាហានយួន។ សង្គ្រាមបានសម្លាប់គ្នារហូត ដល់ឆ្នាំ១៩៩៧៩៨ បានខាងកម្លាំងចលនាខែ្មរក្រហមធ្វើ សមាហរណ៍កម្មជាមួយរដ្ឋាភិបាលទើបយើងរស់នៅ បានស្រួល រហូតមកដល់ពេលនេះ។
សកម្មភាពដែលបានឃើញ :
ដឹងថា ជំនាន់ខែ្មក្រហមចាប់មនុស្សយកទៅសម្លាប់ចោល។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា