PROMOTING ACCOUNTABILITY
Iy Ny
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
PTI0067
|
|
Name :
ឈ្មោះ :
|
អ៊ិត នី
|
|
Last Name :
នាមត្រកូល :
|
Iy Ny
|
|
Status :
ស្ថានភាព :
|
Alive
នៅរស់
|
|
Gender :
ភេទ :
|
Male
ប្រុស
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
បច្ចុប្បន្នអាយុ៥២ឆ្នាំ។
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
??????
??????ខេត្ដពោធិសាត់
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1973????
១៩៧៣????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Volunteer.
ស្ម័គ្រចិត្ដ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
អង្គភាពយោធាការពារព្រំដែនវៀតណាម ខេត្ដតាកែវ។
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
ភូមិភាគនីរតី«៤០៥» ស្រុកគិរីវង្ស។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
យោធា
|
|
Superiors :
ថ្នាក់លើ :
|
សោម
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
ភីធីអាយ០០៦៧២០១១០៥២១,ភូមិស្ទឹងថ្មី ឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិសាត់។ សំភាសន៍ដោយៈ សោម ប៊ុនថន។ កំណត់សម្គាល់ៈជួបជាមួយឈ្មោះ អ៊ិត នី ភេទប្រុស អាយុ៥២ឆ្នាំ ក្រៅប្រវត្តិរូប។
|
|
Summary :
សេចក្ដីសង្ខេប :
|
អ៊ិត នី ភេទប្រុស អាយុ៥១ឆ្នាំ ក្រៅប្រវត្ដិរូប។ នី មាន ប្រពន្ធមានកូនចំនួន៧នាក់ សព្វថៃ្ងប្រកបមុខរបរធ្វើ ស្រែចម្ការ រស់នៅភូមិស្ទឹងថ្មី ឃុំប្រមោយ ស្រុកវាលវែង ខេត្ដពោធិសាត់។ នី មានឪពុកម្ដាយបងប្អូនចំនួន៤ នាក់ មានស្រុកកំណើតនៅ ភូមិអំពង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង្ស ខេត្ដតាកែវ។ នី ធ្លាប់រៀនសូត្របានត្រឹម ថ្នាក់ទី៩ឪចាស់ឱ ឈប់រៀនដោយ សារកើតមានរដ្ឋប្រហារទម្លាក់សមេ្ដចសីហនុ ប្រទេសជាតិកើតមានសង្គ្រាម សាលារៀននៅតាមជន បទត្រូវបានបិទទ្វារ ព្រោះគ្មានលោកគ្រូអ្នកគ្រូហ៊ានមកបង្រៀន ណាមួយមានយន្ដហោះ ទម្លាក់គ្រាប់បែងផង។ នៅឆ្នាំ១៩៧០ ក៏ឃើញមានទាហានយួនយៀកកុងចូលមកដល់ក្នុងភូមិជួយបង្ហាត់ បង្រៀនក្បួនយោធាទៅដល់ក្រុមចលនាខែ្មរក្រហម ហើយទាហានយួនទាំងនោះបានជីកដីនៅក្រោមដើមឫស្សីក្នុង ពៃ្រជួនណាបានដើរចូលភូមិម្ដងម្កាលដើម្បីរកម្ហូប។ នៅឆ្នាំ១៩៧៣ ទាហានយួនទាំងនោះបានត្រឡប់ទៅស្រុក កំណើតវិញ ព្រោះរឿងនយោបាយប្រហែលជាក្រុមចលនា ខែ្មរក្រហមខ្លាចទាហានយួនមិនព្រមចេញមានបំណង ឈ្លានពានយកទឹកដី។ នៅឆ្នាំ១៩៧៣ នី ក៏បានស្ម័គ្រចិត្ដចូល បម្រើចលនាខែ្មរក្រហម មុនដំបូងបានចូលធ្វើជា កងឈ្លបឃុំ បន្ទាប់មកបានអង្គការចាត់តាំងឱ្យធ្វើជាយោធាស្រុកហើយឡើងនៅតំបន់ហាត់រៀនក្បួនយោធា។ ពេលរៀនចប់អង្គការបញ្ជូនទៅក្នុងកងពលទី២ ប្រធានកងពលឈ្មោះ តាសោម គ្រប់គ្រងយោធាភូមិភាគនិរតី។ នី បានឡើងសមរភូមិវាយ ជាមួយទាហានលន់ នល់ តាមផ្លូវជាលេច២និងឆ្លងទៅតាមផ្លូវជាតិ លេខ៤។ នៅថៃ្ង ទី១៧មេសា ឆ្នាំ១៩៧៥ នី មិនបានវាយចូល ដល់ទីក្រុងភ្នំពេញ មានខាងអង្គភាពផេ្សងចូលទៅដល់ ចំណែក អង្គភាព នី អង្គការបញ្ជូនមកការពារព្រំដែនវៀតណាមនៅ ខាងស្រុកគីរីវង្ស។ នៅឆ្នាំ១៩៧៥៧៦ យោធា ខែ្មរក្រហមនិងទាហានវៀតណាមអាចឈរនិយាយគ្នាលេងបានខ្លះ មិនទាន់មានឈ្លួសគ្នាទេ តែខាងយោធាខែ្មរ ក្រហមចុះធ្វើស្រែ ដោយខ្លួនឯងមិនដូចខាងទាហានវៀតណាមទេ។ នៅឆ្នាំ១៩៧៧៧៨ សង្គ្រាមបានកើតឡើង ជាមួយប្រទេសវៀតណាម កាលនោះបាញ់គ្នាស្លាប់រស់ជាច្រើន ពេលនោះកម្លាំងខែ្មរ ក្រហមបានវាយចូលដល់ បន្ទាយកងទ័ពវៀតណាមនិងបានចូលទៅ ដល់ទឹកដីវៀតណាមតែមិនបានបោះទីតាំងទេ។ នៅឆ្នាំ១៩៧៩ កម្លាំង កងទ័ពវៀតណាមវាយបកមកវិញ ធ្វើឱ្យកម្លំាងយោធាខែ្មរ ក្រហមបាក់ទ័ពរត់ចូលពៃ្រសំដៅទៅខាងព្រំដែនថៃតែ ម្ដង។ នី បានរត់តាមផ្លូវស្រុកគិរីវង្សក៏សំដៅមកស្រុកកំណើត ដើម្បីបានជួបជុំឪពុកម្ដាយបងប្អូន មិនបានរត់ ទៅកម្លាំងយោធាខែ្មរក្រហមទេ។ នៅឆ្នាំ១៩៨០ នី បានចូលធ្វើជាទាហានខាងរដ្ឋាភិបាលលោកហេង សំរិន វិញ វាយជាមួយកម្លាំងចលនាខែ្មរក្រហមវិញម្ដង។ នី បានឡើងសមរភូមិនៅខាងព្រំដែនខាងលិច ដែលមាន ប្រធានកងពលឈ្មោះ វណ្ណា។ នៅឆ្នាំ១៩៨៤ នី បានត្រឡប់មកផ្ទះវិញ ហើយឪពុកម្ដាយបានចូលស្ដីដណ្ដឹង កូនអ្នកស្រុកភូមិជាមួយគ្នា ពេលរៀនការហើយឈប់ធ្វើជា ទាហានបន្ដទៀតរស់នៅជាមួយប្រពន្ធកូនប្រកបមុខ របរធ្វើស្រែចម្ការ។ នៅឆ្នាំ១៩៩៨ នី បានដើររកស៊ីរហូតមកដល់ ខេត្ដពោធិសាត់ ហើយបានយកប្រពន្ធ ក្រោយម្នាក់ទៀតរស់នៅ ទីនេះតែម្ដងទៅ។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”