Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
PTI0068
PTI0068
ឈ្មោះ :
ឈួន វ៉ែន
Last Name :
Chhoun Ven
Status :
ស្ថានភាព :
Alive
នៅរស់
Gender :
ភេទ :
m
ស្រី
ថ្ងៃខែឆ្នាំកំណើត :
បច្ចុប្បន្នអាយុ៥៦ឆ្នាំ។
Home Village :
ភូមិកំណើត/ទីលំនៅ :
??????
??????ខេត្ដពោធិសាត់
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1975????
១៩៧៥????
អង្គភាព DK 75-79 :
អង្គភាពមន្ទីរពេទ្យ១៧មេសា ភ្នំពេញ។
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
តួនាទី និង ទំនាក់ទំនង
តួនាទី KR (1975-79) :
ពេទ្យ
ថ្នាក់លើ :
អៀង ធិរិទ្ធ, ពឿន, ជួនជឿន។
Current Information
Current Occupation :
No
Current Attribute :
No
សម្ភាសន៍ និង សេចក្ដីសង្ខេប
ប្រភពសម្ភាសន៍ :
ភីធីអាយ០០៦៨២០១១០៥២១,ភូមិប្រមោយ ឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិសាត់។ សំភាសន៍ដោយៈ សោម ប៊ុនថន។ កំណត់សម្គាល់ៈ ជួបជាមួយឈ្មោះ ឈួន វ៉ែន ភេទស្រី អាយុ៥៦ឆ្នាំ ក្រៅប្រវត្តិរូប។
សេចក្ដីសង្ខេប :
ឈួន វ៉ែន ភេទស្រី អាយុ៥៦ឆ្នាំ ក្រៅប្រវត្ដិរូប។ វ៉ែន មានប្ដីឈ្មោះ ភិន ឪស្ងាប់ឱ សព្វថៃ្ង វ៉ែន រស់នៅ ភូមិប្រមោយ ឃុំប្រមោយ ស្រុកវាលវែង ខេត្ដពោធិសាត់ វ៉ែន មានឪពុក ម្ដាយបងប្អូនចំនួន១១នាក់ ស្លាប់ ជំនាន់ខែ្មរក្រហមអស់ខ្លះ ឥឡូវនៅសល់តែបីនាក់ទេ មានស្រុកកំណើតនៅភូមិសត្វពង ឃុំឈូក ស្រុកឈូក ខេត្ដកំពត។ វ៉ែន តាំងពីតូចដល់ធំពេញ វ័យមិនបានចូលរៀនទេ រស់នៅជាមួយឪពុកម្ដាយជួយលក់ នំនៅក្នុង ផ្សារឈូក ណាមួយបងប្អូនច្រើនឪពុកម្ដាយឱ្យរៀនតែ កូនប្រុស។ នៅឆ្នាំ១៩៧០ កើតមានរដ្ឋប្រហារទម្លាក់ សមេ្ដចសីហនុ ប្រទេសជាតិកើតមានសង្គ្រាម។ កាលនោះសង្គ្រាម កើតឡើងរវាងកម្លាំងចលនាខែ្មរក្រហមជា មួយខាងរដ្ឋាភិបាលលន់ នល់។ ប្រជាជននៅក្នុងតំបន់រំដោះរងគ្រោះដោយ សារយន្ដហោះទម្លាក់គ្រាប់បែកផង និងផ្លោងគ្រាប់កាំភ្លើងធំផង។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់អំណាច វ៉ែន អង្គការចាត់តាំងឱ្យ ចូលធ្វើការងារនៅក្នុងកងចល័តស្រុក លើកទំនប់ជីកប្រឡាយ។ នៅឆ្នាំ១៩៧៦ អង្គការបានចុះមក ជ្រើសរើស យកនារីជាច្រើននាក់ឱ្យមកធ្វើការងារនៅស្រែអំបិល ខេត្ដកំពត។ វ៉ែន បានឃើញសុទ្ធតែនារីសុទ្ធរាប់រយនាក់ ពាន់នាក់ អង្គការបានបែងចែកជាវរសេនាតូចៗជាច្រើន។ វ៉ែន ធ្វើការងារនៅខេត្ដកំពត យ៉ាប់មែនតែមានអា ហារហូបចុក គ្រប់គ្រាន់។ នៅឆ្នាំ១៩៧៨ អង្គការបានចុះជ្រើសរើសនារីជា ច្រើនរយនាក់ឱ្យមកធ្វើការងារនៅ ភ្នំពេញវិញ។ ពេលមក ដល់ភ្នំពេញ អង្គការបានឱ្យរៀបការប្ដីជាមួយកងយោធាខែ្មរក្រហម ពេលនោះ វ៉ែន មិនចង់យកទេ ព្រោះកន្លងមកពេលរៀបការជា ប្ដីប្រពន្ធហើយខាងប្រុសមានកំហុសអង្គការចាប់ខ្លួនជួនណាដោយ ទាំងប្រពន្ធទៅជាមួយស្លាប់ទាំងអស់គ្នា។ វ៉ែន ដោយសារ ខ្លាចអង្គការក៏ព្រមយកប្ដីឈ្មោះ ភិន ធ្វើជាកងការពារ ឱ្យឈ្មោះ វន វ៉េត មានតួនាទីជាគណៈមជ្ឈិម។ វ៉ែន រៀបការមិនទាន់កន្លះខែផង អង្គការចាប់ខ្លួនឈ្មោះ វន វ៉េត ដោយអង្គការចោទថា បានដឹកអង្ការយកទៅឱ្យយួន។ ពេលចាប់ វន វ៉េត ចាប់កុយ ធួន មិនបានប៉ុន្មាន ផង ប្ដីឈ្មោះ ភិន អង្គការចាប់ខ្លួនយកទៅបាត់ដែរ។ កាលនោះ វ៉ែន អង្គការចាត់តាំងឱ្យធ្វើជាបុគ្គលិកមន្ទីរ ពេទ្យលោកសង្ឃ បន្ទាប់មកទៀតមកធ្វើការងារនៅ មន្ទីរពេទ្យ១៧មេសា ប្រធានមន្ទីរពេទ្យឈ្មោះ បងពឿន ហើយបានស្គាល់លោកស្រី អេង ធិរិទ្ធនិងលោកជួន ជឿន។ វ៉ែន អង្គការចាត់តាំងឱ្យត្រឹមធ្វើជាអ្នកយាមអ្នក ជំងឺដេកសម្រាកនៅ មន្ទីរពេទ្យ កាលនោះឃើញយោធារបួសអង្គការបញ្ជូនមកពីព្រំដែន វៀតណាមច្រើនណាស់។ នៅឆ្នាំ១៩៧៩ វ៉ែន បានរត់ជាមួយកម្មាភិបាលខែ្មរក្រហមរហូតទៅដល់ព្រំដែនថៃ ខាងថ្មបាំងជាប់ខេត្ដកោះកុង និងខេត្ដពោធិសាត់។ វ៉ែន បានចូលជាមួយក្រុមចលនាខែ្មរក្រហមបន្ដទៀត ចូលធ្វើជា កងនារីមានចំនួន២០០ នាក់ជាក្រុមដឹកជញ្ជូនស្បៀង អាហារគ្រាប់រំសេវទៅឱ្យយោធាខែ្មរក្រហមនៅសមរភូមិមុខវាយប្រឆាំងជាមួយរដ្ឋាភិបាលលោកហេង សំរិន និងកងទ័ពយួន កាលនោះប្រធានកងពលឈ្មោះ បូរ៉ាន ឈ្មោះ សេង ក្រោយ មកស្លាប់សង្គ្រាម។ នៅឆ្នាំ១៩៨៤៨៥ កម្លាំងខាងរដ្ឋាភិបាល បានវាយកម្លាំងក្រហមរត់ចូលទៅដល់ក្នុងទឹកដី ថៃ អស់មួយរយៈ បានចុះមករស់នៅតាមព្រំដែនវិញ។ នៅឆ្នាំ១៩៩០ វ៉ែន បានមករស់នៅស្រុកសំឡូតបន្ដ ទៀត មានស្គាល់តា មាស មុត តា ស៊ូម៉េត ពេលនោះវ៉ែន ដែលជញ្ជូនស្បៀងទៅសមរភូមិមុខទៀត ហើយ ព្រោះមានប្ដីក្រោយមានកូនចៅមិនអាចទៅឆ្ងាយបាន អង្គការចាត់តាំងឱ្យជួយយាមឃ្លាំងទុកសំភារៈ។ នៅឆ្នាំ ១៩៩៨ កម្លាំងខែ្មរក្រហមបានធ្វើសមាហរណ៍កម្មក៏សមេ្រចចិត្ដមករស់នៅស្រុកវាលវែងវិញ។
សកម្មភាពដែលបានឃើញ :
ដឹងថា ជំនាន់ខែ្មរក្រហមមានចាប់មនុស្សយកទៅសម្លាប់ចោល។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា