PROMOTING ACCOUNTABILITY
Ham Thy
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
PTI0071
PTI0071
|
|
Name :
ឈ្មោះ :
|
ហម ធី
|
|
Last Name :
នាមត្រកូល :
|
Ham Thy
|
|
Status :
ស្ថានភាព :
|
Alive
នៅរស់
|
|
Gender :
ភេទ :
|
Female
ស្រី
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
បច្ចុប្បន្នអាយុ៤៩ឆ្នាំ។
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
??????
???????ខេត្ដពោធិសាត់។
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1975????
១៩៧៥????
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
អង្គភាពមន្ទីរពេទ្យតំបន់ ខេត្ដបាត់ដំបង។
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
ភូមិភាគពាយ័ព្យ«៥៦០» ខេត្ដបាត់ដំបង។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
ពេទ្យ
|
|
Superiors :
ថ្នាក់លើ :
|
រស់ ញឹម, ធឿង។
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
ភីធីអាយ០០៧១២០១១០៥២១,ភូមិប្រមោយ ឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិសាត់។ សំភាសន៍ដោយៈ សោម ប៊ុនថន។ កំណត់សម្គាល់ៈ ជួបជាមួយឈ្មោះ ហម ធី ភេទស្រី អាយុ៤៩ឆ្នាំ ក្រៅប្រវត្តិរូប។
|
|
Summary :
សេចក្ដីសង្ខេប :
|
ហម ធី ភេទស្រី អាយុ៤៩ឆ្នាំ ក្រៅប្រវត្ដិរូប។ ធី មានប្ដីឈ្មោះ សុខ មានកូនចំនួន២នាក់ សព្វថៃ្ងប្រកបមុខ របរធ្វើស្រែចម្ការ រស់នៅភូមិអូរសំលាញ ឃុំប្រមោយ ស្រុកវាលវែង ខេត្ដ ពោធិសាត់។ ធី មានបងប្អូន ៧នាក់ប្រុស៤ស្រី៣ មានស្រុកកំណើតនៅភូមិពៃ្រផ្ទាល់ ឃុំរំលង់ផ្អួរ ស្រុកសង្កែ ខេត្ដបាត់ដំបង។ ធី ធ្លាប់ រៀនសូត្របានត្រឹមថ្នាក់ទី១២ឪចាស់ឱ ឈប់រៀនដោយសារកើតមានរដ្ឋប្រហារទម្លាក់សមេ្ដចសីហនុ ប្រទេសជា តិកើតមានសង្គ្រាម ឈប់រៀនមកនៅផ្ទះជួយធ្វើស្រែ ចម្ការឪពុកម្ដាយ។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហម ឡើងកាន់អំណាច ធី បានចូលធ្វើការងារនៅក្នុងកងចល័តស្រុក លើកទំនប់ជីកប្រឡាយមិនបានរស់នៅជួបជុំឪពុក ម្ដាយបងប្អូនទេ។ នៅឆ្នាំ១៩៧៦ ធី ត្រូវបានអង្គការចុះមកជ្រើស រើសឈ្មោះដែលមានប្រវត្ដិរូបល្អឱ្យទៅធ្វើ ការងារនៅមន្ទីរតំបន់។ ធី អង្គការចាប់តាំងឱ្យរៀនមុខវិជ្ជាពេទ្យ មុនដំបូងអង្គការឱ្យរៀន ចាក់ថ្នាំ ចាក់ទៅលើ ខ្នើយចាក់ទៅលើដើមចេកជាដើម។ មន្ទីរពេទ្យតំបន់មានទីតាំងនៅម្ដុំអូរដំបង នៅក្នុងទីរួមខេត្ដបាត់ ដំបងមាន អាគារថ្មជាច្រើន មានបុគ្គលិកពេទ្យប្រហែល ជា៤០០នាក់។ នៅក្នុងមន្ទីរពេទ្យតំបន់ព្យាបាលជំងឺទូទៅ មានទាំង កនែ្លងផលិតថ្នាំពេទ្យមានកនែ្លងផលិតសេរ៉ូមថែមទៀត។ ប្រជាជនដែលមានជំងឺមកព្យាបាលមានជំងឺគ្រុនចាញ់ មានទាចទឹក ឈឺក្រពះ ខ្លះរបេង មានហើម មានច្រើនប្រភេទណាស់។ អ្នកជំងឺមកព្យាបាលទោះបីជាឬមិនជាក៏ មិនអាចបញ្ជូនទៅខាងណា ទៀតដែរ ចប់ត្រឹមមន្ទីរពេទ្យនៅអូរដំបងនេះ។ កាលនោះប្រធាន ភូមិភាគឈ្មោះ រស់ ញឹម ប្រធានមន្ទីរពេទ្យឈ្មោះ ធឿង ប្រធានពេទ្យជានារីឈ្មោះ ហរ គ្រប់គ្រងតាមផ្នែក។ នៅក្នុងសម័យខែ្មរ ក្រហម ទោះបីយើងមិនចេះអក្សរក៏អាច ធ្វើពេទ្យបានដែរ អង្គការជ្រើសរើសយកតែប្រវត្ដិរូបទេ មិនជ្រើស រើសយកអ្នកមានចំណេះដឹងទេ។ នៅឆ្នាំ១៩៧៨ ធី បានទៅដល់ ព្រំដែនយួនដើម្បីទៅយកយោធាខែ្មរក្រហម ដែលមានរបួសនិង ស្លាប់ពេលធ្វើសង្គ្រាមប្រទេសវៀតណាម។ នៅឆ្នាំ១៩៧៩ ធី បានរត់ចូលពៃ្រជាមួយកម្មា ភិបាលខែ្មរក្រហមជាច្រើននាក់ផេ្សង ទៀតរហូតទៅដល់ព្រំដែនថៃ។ ពេលរត់មានកូនកេ្មងច្រើននាក់ ឪពុកម្ដាយ មិនដឹងស្លាប់ឬរស់អត់មានពីណាមកទទួលយកចេញ ពីមន្ទីរពេទ្យទេ ខ្លះរត់ចូលពៃ្រស្លាប់តាមផ្លូវខ្លះទៀតមិនដឹងជា ទៅខាងមកខាងណាទេ។ ធី ទំរាំបានទៅដល់ជំរំទឹកដីថៃ ជួបការលំបាកសេ្ទីរស្លាប់កាលនោះមិនទាន់មានគ្រួសារ ផង កាលនោះរត់ដល់បារាំងធ្លាក់ខាងភ្នំព្រឹក បន្ទាប់មកទៀតបានរត់មក ខាងស្រុកសំឡូតវិញ ចូលបប្រើយោធា ខែ្មរក្រហមបន្ដទៀត ប្រយុទ្ធប្រឆាំងជាមួយកម្លាំងរដ្ឋាភិបាលនិងទាហានយួន។ ធី នៅក្នុងក្រុមដឹកជញ្ជូនមាន ស្គាល់ មាស មុត ស្គាល់ឈ្មោះ តាទិត ជាដើម។ ធី បានចូលកងដឹកជញ្ជូនស្បៀងអាហារនិង គ្រាប់រំសេវទៅ ឱ្យយោធានៅសមរភូមិមុខរហូតដល់ជាន់មីនដាច់ ជើងមកដេកសម្រាកព្យាបាលនៅជំរំរហូតដល់ជា សម្រាកនៅក្នុង ភូមិស្រុកសំឡូតរហូតដល់កើតមានសមាហរណ៍កម្មឆ្នាំ១៩៩៨៩៩ ប្រទេសជាតិលែងមានសង្គ្រាមបានមករស់ នៅស្រុកវាល វែងវិញ។
|
|
Activity Witnessed :
សកម្មភាពដែលបានឃើញ :
|
ដឹងថា ជំនាន់ខែ្មរក្រហមពិតជាមានមនុស្សបាត់ខ្លួនច្រើន។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”