PROMOTING ACCOUNTABILITY
Sep Ret
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
PTI0072
PTI0072
|
|
Name :
ឈ្មោះ :
|
សែប រ៉េត
|
|
Last Name :
នាមត្រកូល :
|
Sep Ret
|
|
Status :
ស្ថានភាព :
|
Alive
នៅរស់
|
|
Gender :
ភេទ :
|
Male
ប្រុស
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
បច្ចុប្បន្នអាយុ៥២ឆ្នាំ។
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
??????
??????ខេត្ដពោធិសាត់។
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1974????
១៩៧៤????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Vulunteer.
ស្ម័គ្រចិត្ដ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
អង្គភាពយោធា មជ្ឈិម។
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
មជ្ឈិម«១២»ភ្នំពេញ។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
យោធា
|
|
Superiors :
ថ្នាក់លើ :
|
តាម៉ុក
|
|
Associates :
អ្នកពាក់ព័ន្ធ :
|
សយ
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
ភីធីអាយ០០៧២២០១១០៥២០,ភូមិឈើទាល ឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិសាត់។ សំភាសន៍ដោយៈ ឡុង ដានី។ កំណត់សម្គាល់ៈជួបជាមួយឈ្មោះ សែប រ៉េត ភេទប្រុស អាយុ៥២ឆ្នាំ ក្រៅប្រវត្តិរូប។
|
|
Summary :
សេចក្ដីសង្ខេប :
|
សែប រ៉េត ភេទប្រុស អាយុ៥២ឆ្នាំ ក្រៅប្រវត្ដិរូប។ រ៉េត មានប្រពន្ធឈ្មោះ គូ មានកូនចំនួន៦នាក់ស្រី៣ ប្រុស៣ សព្វថៃ្ងប្រកបមុខរបរធ្វើស្រែចម្ការ រស់នៅភូមិឈើទាល ឃុំប្រមោយ ស្រុកវាលវែង ខេត្ដពោធិ សាត់។ រ៉េត មានឪពុកឈ្មោះ ប៉ុក សែបឪស្លាប់ឱ ម្ដាយឈ្មោះ សុខ គួន។ រ៉េត មានបងប្អូន៨នាក់ស្រី៣ ប្រុស៥ មានស្រុកកំណើតនៅភូមិ ធ្លកយុល ឃុំស្រែក្នុង ស្រុកជុំគិរី ខេត្ដកំពត។ រ៉េត ជាកូនទី៤ ធ្លាប់រៀន សូត្រត្រឹមថ្នាក់ទី៩ឪចាស់ឱ នៅសាលាបឋម សិក្សាស្រែក្នុង ឈប់រៀនដោយសារមានជីវភាពខ្វះខាតផងណាមួយ ប្រទេសជាតិកើតមានសង្គ្រាមផង។ នៅឆ្នាំ១៩៧៣ បានស្ម័គ្រ ចិត្ដចូលជាកងកុមារដើរធ្វើការងារនៅក្នុងភូមិឃុំ ព្រោះយើង រស់នៅក្នុងតំបន់រំដោះ កាលនោះមានរែកដីដំបូកធ្វើជីដាក់ដាក់ ស្រែ។ នៅឆ្នាំ១៩៧៤ អង្គការបាន ចុះមកជ្រើសរើសយកកុមារ ដែលមានអាយុចាប់ពី១៥ឆ្នាំ ឡើងទៅឱ្យចូលធ្វើជាយោធាខែ្មរ ក្រហម ដើម្បីហាត់ រៀនក្បួនយោធាដើម្បីចូលសមរភូមិវាយ ជាមួយទាហានលន់ នល់។ រ៉េត បានចូលទៅក្នុងកងពលទី២ ខាងស្រុក ឈូក ទ័ពរបស់ភូមិភាគនិរតី វាយប្រយុទ្ធជាមួយ ទាហានលន់ នល់ តាំងពីត្រពាំងធំខាងជើង រហូតដល់ខេត្ដកំពង់ ស្ពឺ កាលនោះមានបីកងពលមានកងពលទី១កងពលទី២និងកងពលទី៣ ចាប់វាយពីខេត្ដកោះកុងមកវិញ។ នៅ ពាក់កណ្ដាលឆ្នាំ១៩៧៤ រ៉េត បានឡើងមកធ្វើជានិរសាឱ្យកងពលវិញ កាលនោះជួប ការលំបាកខ្លាំងណាស់ រត់សំបុត្រផង សែងរបួសផង ជញ្ជូនបាយ ផងឱ្យយោធានៅសមរភូមិមុខផង។ កាលនោះប្រធានកងពលមាន ឈ្មោះ រ៉ែន ប្រពន្ធឈ្មោះ ហ៊ាញ កូនប្រសារតាម៉ុក មាស មុត ប្រពន្ធឈ្មោះ ខុម ក៏កូនប្រសារតាម៉ុកដែរ។ នៅថៃ្ងទី១៧មេសា ឆ្នាំ១៩៧៥ កម្លាំងខែ្មរក្រហមបានវាយចូលដល់ទីក្រុងភ្នំពេញ ពេលនោះ រ៉េត អង្គការ ចាត់តាំងឱ្យបោសសម្អាតទីក្រុង អត់ឱ្យប្រជាជនរស់នៅទេ ប្រជាជនត្រូវជម្លៀសចេញទាំងអស់ ទោះអ្នកជំងឺក៏ មិនអនុញ្ញាតឱ្យដេកសម្រាកនៅក្នុងមន្ទីរពេទ្យដែរ។ កាលនោះទាំងឡានម៉ូតូរុញដាក់ឃ្លាំងទាំងអស់និងមានសំភារ ផេ្សងៗប្រមូលដាក់រួមអត់មានពីណាហ៊ានយកទុកជារបស់ផ្ទាល់ខ្លួនទេ។ នៅឆ្នំា១៩៧៦ រ៉េត បានផ្លាស់មកនៅ ខេត្ដតាវែងវិញ កាលនោះឈ្មោះ ទូច រង កងពលនៅជាមួយតាម៉ុក រ៉េត ក៏នៅជាមួយតាម៉ុកដែរ។ រ៉េត បានធ្វើជាអង្គរក្សនិងបានធ្វើ ជាអ្នកបើកឡានឱ្យតាម៉ុក ផ្ទាល់ហើយបានដឹងថា តាម៉ុក មានតួនាទីជាមួយគណៈ មជ្ឈិមបក្សជាមួយលោកប៉ុល ពត។ រ៉េត ធ្លាប់បានជូនតាម៉ុក មកភ្នំពេញជួបជាមួយលោកប៉ុល ពត ក៏បាន ឃើញលោក ខៀវ សំផនដែរ។ កាលនោះអ្នកបើកឡានឱ្យតាម៉ុក មានបីនាក់ឈ្មោះ សយ ឈ្មោះ ញុញ ឈ្មោះ រ៉េត ជាអ្នកជំនិត ផ្ទាល់។ តាម៉ុក ក្នុងមួយអាទិត្យត្រូវឡើងមកប្រជុំជាមួយលោកប៉ុល ពត ចំនួន២ដង ជួនណាប្រជុំបីថៃ្ងមិនទាន់ចប់ផង យើងជាកង ការពារចេះតែចាំទៅ តែមិនបានចូលទៅជិតទេ។ កាលនោះមន្ទីរ លោកប៉ុល ពត ឈ្មោះថា មន្ទីរ៨៧០ នៅម្ដុំជិតស្ដាតអូរឡាំ ពេចន៍។ រ៉េត ធ្លាប់ជូនតាម៉ុក ចុះទៅតាមស្រុក ស្រែចម្ការ បានដឹងថា ភូមិខ្លះហូបចុកគ្រប់គ្រាន់ ភូមិខ្លះហូបចុកខ្វះខាតដោយ សារយកស្រូវជូនអង្គការច្រើនពេក ធ្វើឱ្យប្រជាជនអត់ឃ្លាន។ នៅឆ្នាំ១៩៧៧ បានដឹងថា យោធាខែ្មរក្រហមចាប់ប្រជាជន ១៧មេសា យកទៅ សម្លាប់ចោលច្រើនណាស់ ដោយចោទ គ្នាថាក្បត់ យកទៅសម្លាប់ចោលជិតវត្ដមានដើមឈើទាលមួយធំ រ៉េត មានអារម្មណ៍អាណិតអាសូរ្យតែមិនធ្វើយ៉ាងម៉េច បើសង្គមយើងចឹងទៅហើយម្នាក់ៗយករស់រៀងៗខ្លួន ទោះបីឪ ពុកម្ដាយបងប្អូនក៏មិនអាចជួយបានដែលជំនាន់នោះ។ នៅឆ្នាំ១៩៧៨ រ៉េត អង្គការបញ្ជូនទៅរៀននៅប្រទេស ចិន រៀនខាងបចេ្ចកទេសគីមី។ នៅឆ្នាំ១៩៧៩ ខាងប្រទេសចិនបញ្ជូនឱ្យត្រឡប់មកវិញច្រើនគ្នាណាស់ ពេល ត្រឡប់មកនៅត្រឹម ទឹកដីថនៃិងបញ្ជូនមកព្រំដែនខែ្មរ ចូលធ្វើជាយោធាខែ្មរក្រហមបន្ដ ទៀតវាយជាមួយខាងរដ្ឋាភិ បាលបន្ដទៀតរហូតដល់ឆ្នាំ១៩៩៩ បានកម្លាំងយោធាខែ្មរក្រហមបានធ្វើសមាហរណ៍កម្មប្រទេសជាតិលែងមាន សង្គ្រាម បានមករស់នៅស្រុកវាលវែង។
|
|
Activity Witnessed :
សកម្មភាពដែលបានឃើញ :
|
ដឹងថា ជំនាន់ខែ្មរក្រហមយោធាបានចាប់ប្រជាជន១៧មេសា ជាច្រើន យកទៅសម្លាប់ចោល។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”