Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
PTI0074
PTI0074
ឈ្មោះ :
កយ ស៊ូ
Last Name :
Kay Sou
Status :
ស្ថានភាព :
Alive
នៅរស់
Gender :
ភេទ :
f
ស្រី
ថ្ងៃខែឆ្នាំកំណើត :
បច្ចុប្បន្នអាយុ៤៨ឆ្នាំ។
Home Village :
ភូមិកំណើត/ទីលំនៅ :
??????
??????ខេត្ដពោធិសាត់។
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1975????
១៩៧៥????
អង្គភាព DK 75-79 :
អង្គភាពមន្ទីរពេទ្យ១៧មេសា ភ្នំពេញ។
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
តួនាទី និង ទំនាក់ទំនង
តួនាទី KR (1975-79) :
ពេទ្យ
ថ្នាក់លើ :
អៀង ធិរិទ្ធ ឈ្មោះ ពឿន ឈ្មោះ ជួន ជឿន។
Current Information
Current Occupation :
No
Current Attribute :
No
សម្ភាសន៍ និង សេចក្ដីសង្ខេប
ប្រភពសម្ភាសន៍ :
ភីធីអាយ០០៧៤២០១១០៥២២,ភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិសាត់។ សំភាសន៍ដោយៈសោម ប៊ុនថន។ កំណត់សម្គាល់ៈ ជួបជាមួយឈ្មោះ កយ ស៊ូ អាយុ៤៨ឆ្នាំ ក្រៅប្រវត្តិរូប។
សេចក្ដីសង្ខេប :
កយ ស៊ូ ភេទស្រី អាយុ៤៨ឆ្នាំ ក្រៅប្រវត្ដិរូប។ ស៊ូ មានប្ដីមានកូនសព្វថៃ្ងប្រកបមុខរបរធ្វើស្រែចម្ការ រស់ នៅភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្ដពោធិសាត់។ ស៊ូ មានបងប្អូន៨នាក់ស្រី៥ប្រុស៣ មាន ស្រុកកំណើតនៅភូមិស្គល់ ឃុំក្រឡាច ស្រុកកោះអណែ្ដត ខេត្ដតាកែវ។ ស៊ូ មិនបានចូលរៀនតាមសាលាទេ ព្រោះពេលធំពេញវ័យប្រទេសជាតិកើតមានសង្គ្រាម មានយន្ដហោះទម្លាក់គ្រាប់បែក។ នៅឆ្នាំ១៩៧៥ ពេល របបខែ្មរក្រហមឡើងកាន់អំណាច អង្គការបានឱ្យប្រជាជនធ្វើការងាររួមហូបបាយរួមរស់នៅក្នុងសហករណ៍ឬតាម ការដ្ឋាន។ ស៊ូ អង្គការបានបំបែកចេញពីឪពុក ម្ដាយបងប្អូនឱ្យចូលទៅក្នុងអង្គភាពកុមារ ពេលនោះអង្គការឱ្យធ្វើ ការងារផងឱ្យរៀនសូត្រផង។ នៅក្នុងសម័យខែ្មរក្រហម ស៊ូ រៀនសូត្របានត្រឹមថ្នាក់ទី៣ កាលនោះរៀនសូត្រ ក្នុងមួយថៃ្ងបានតែមួយម៉ោងទេ រៀនក្រោយផ្ទះអត់មានសាលា រៀនទេ។ នៅក្នុងអង្គភាពកុមារ ស៊ូ ធ្វើការងារ នៅកនែ្លងផលិត ឥដ្ឋសម្រាប់ធ្វើផ្ទះមិនជួបការលំបាកទេ ហើយអាហារហូប ចុកមានគ្រប់គ្រាន់មិនដូចឪពុកម្ដាយរស់ នៅតាមសហករណ៍ហូប តែបបរ។ នៅឆ្នាំ១៩៧៨ ស៊ូ ត្រូវបានអង្គការបញ្ជូនឱ្យមក ធ្វើការងារនៅភ្នំពេញវិញ ពេលមកដល់ដំបូង អង្គការចាត់តាំង ឱ្យរៀនសូត្រផ្នែកមុខវិជ្ជាពេទ្យ ហើយមានជនជាតិចិនជាអ្នកបង្រៀន ឱ្យចេះ ចាក់ថ្នាំនិងលាងរបួស។ ពេលរៀនចប់អង្គការបញ្ជូនមក មន្ទីរពេទ្យ១៧មេសា ហើយបានស្គាល់លោកស្រី អៀង ធិរិទ្ធ ប្រធានមន្ទីរឈ្មោះ ពឿន ហើយដុកទ័រឈ្មោះ ជួន ជឿន។ ស៊ូ នៅកេ្មងដឹងតែសប្បាយមិនសូវខ្វាយខ្វល់ នឹកឪពុកម្ដាយទេ ហើយបាននៅកនែ្លងមន្ទីរពេទ្យហូបចុកស្រួលអត់មានអីលំបាកទេ។ នៅពាក់កណ្ដាលឆ្នាំ១៩ ៧៨ ស៊ូ បានឃើញយោធា ជាច្រើនរាប់រយនាក់បញ្ជូនមកទាំងឡានសុទ្ធតែរបួសធ្ងន់ៗត្រូវ ការពេទ្យព្យាបាលមាន ទាំងពេទ្យជនជាតិចិនជួយព្យាបាលនិង ងពេទ្យជនជាតិខែ្មរយើងដូចជាលោកជួន ជឿន។ ចំណែកបុគ្គលិក ពេទ្យស្រីៗ កេ្មងៗអង្គការចាត់តាំងឱ្យធ្វើការងារត្រឹមដើរ ចាក់ថ្នាំនិងលាងរបួស។ នៅឆ្នាំ១៩៧៩ ស៊ូ និងបុគ្គលិកមន្ទីរពេទ្យ រាប់រយនាក់នាំគ្នាឡើងលើរថភ្លើងសំដៅមកដល់ខេត្ដបាត់ដំបង។ ស៊ូ បានចុះពីរថភ្លើងហើយធ្វើដំណើតកាត់ពៃ្រ រហូតដល់ស្រុក សំឡូត បានជួបប្រធានមន្ទីរពេទ្យឈ្មោះ អៀង ធិរិទ្ធ ឈ្មោះ ពឿន គាត់ស្គាល់ហើយឱ្យធ្វើពេទ្យ បន្ដទៀត។ នៅពេលដល់ព្រំដែនកម្លាំង ចលនាខែ្មរក្រហមតិចតួចបានរត់ទៅប្រទេសផេ្សងៗ ភាគច្រើន ត្រូវបាន ថ្នាក់ដឹកនាំខែ្មរក្រហមឃោសនាឱ្យចូលបម្រើចលនា ខែ្មរក្រហមវិញ ដើម្បីប្រឆាំងជាមួយយួនឈ្លានពាន។ ស៊ូ បានចូលបម្រើការងារនៅមន្ទីរពេទ្យចាប់ព្រំដែន ដើម្បីជួយព្យា បាលជំងឺគ្រុនចាញ់និងជួយព្យាបាលរបួសយោធា ខែ្មរក្រហម ដែលបញ្ជូនមកពីសមរភូមិមុខ។ នៅឆ្នាំ១៩៩៣ ពេលមានអ៊ុន តាក់ចូលមកឈប់ធ្វើពេទ្យនៅក្នុងអង្គ ភាពហើយ ចុះមករស់នៅ ក្បែរព្រំដែនសំឡូតដូចប្រជាជនវិញ។ នៅឆ្នាំ១៩៩៩ ពេលកម្លាំងខែ្មរក្រហមធ្វើ សមាហរណ៍កម្មហើយបានមករស់នៅ ស្រុកវាលវែងវិញ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា